ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនរ​ឈើប្រណិត​ដូច​ភ្នំ​នៅ​ជាប់​ស្នាក់​ការ​បរិស្ថាន​ដែល​ខ្វាក់​!

6 ឆ្នាំ មុន

ខេត្តរតនគិរី ៖ គំនរ​ឈើ​ប្រណីត​រាប់​ពាន់​ដុំ​គរ​ដូច​ភ្នុំ​ដែល​ឈ្មួញ​លាក់​ទុក​នៅ​ក្នុង​ព្រៃ​ខាងក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ​

ខេត្តរតនគិរី ៖ គំនរ​ឈើ​ប្រណីត​រាប់​ពាន់​ដុំ​គរ​ដូច​ភ្នុំ​ដែល​ឈ្មួញ​លាក់​ទុក​នៅ​ក្នុង​ព្រៃ​ខាងក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ​ស្ថិត​ក្នុងភូមិ​អូរ​វាក់ ឃុំរ​យ៉រ​ជាប់​ព្រុំប្រទល់​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី និង​ស្រុក​លំ​ផាត់ ខេត្តរតនគិរី ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចំ​ថៃ្ង​បោះ​ឆ្នោត និង​បញ្ជូន​រូបភាព​ដល់​អ្នក​ព័ត៌មាន​ភ្លាម​ៗ ។ ឈើប្រណិត​ដែល​គេ​ប្រទះ​ឃើញ​លាក់​ទុក​នោះ​ជា​តំបន់​ដែនជំរកសត្វព្រៃ​លំ​ផាត់​គ្រប់គ្រង​ដោយ​បរិស្ថាន​លំ​ផាត់ ។

ត្រូវ​បាន​គេ​ដឹង​ថា ម្ចាស់ផ្ទះ​ដែល​មាន​ឈើ​លាក់​ទុក​យ៉ាងច្រើន​សន្ធឹកសន្ធាប់​មានឈ្មោះ អ៊ិ​ន អតីត​ជា​មន្ត្រី​បរិស្ថាន​នៅ​ទីនោះ ។

ប្រភព​បន្ត​ទៀត​ថា ឈើ​ទាំងនោះ​ជា​របស់​ឈ្មួញ​ដុះ​ស្លែរ​មា្ន​ក់រស់​នៅ​ក្នុង​ក្រុង​បាន​លុង​ដែល​តែងតែ​ដឹក​ជញ្ជូន​តាម​រថយន្ត​សាំង​យ៉ុ​ង​ចំនួន​ពីរ​គ្រឿង និង​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​ឆ្ពោះទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូរ​យា​ដាវ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧៨ ។

ឈើប្រណិត​ដែល​មាន​គំនរ​គ​ដូច​ភ្នុំ​នោះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៧ ចំ​ថ្ងៃ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​តែ​ម្តង និង​បាន​បញ្ជូន​រូបភាព​យ៉ាង​ច្បាស់​ភ្លាម​ៗ​ផង​ដែរ​មក​ភ្នាក់ងារ​ព័ត៌មាន ។ 

គំនរ​ឈើ​នោះ​នៅ​ក្បែរ​ស្នាក់​ការ​បរិស្ថាន​ដែន​ជំរក​សត្វ​លំ​ផាត់​ប្រមាណ​តែ​២០០​ម៉ែត្រ​ប៉ុណ្ណោះ ធ្វើ​ឱ្យ​មន្ត្រី​ជំនាញ​ខ្វាក់​មើល​លែង​ឃើញ ។ ទាក់​ទឹ​ន​នឹង​គំនរ​ឈើប្រណិត​នោះ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​ពាក់ព័ន្ធ​នោះ​បាន​ទេ​ព្រោះ​ជាប់រវល់​បោះ​ឆ្នោត ៕