ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​តារា​បង្ហាញ​ម៉ូ​ដ​រុ​ស្ស៊ី​តែង​ឈុត​ហែល​ទឹក​លើ​ផ្លូវ​បាក់​ស្រុត
តារា​បង្ហាញ​ម៉ូ​ដ​រុ​ស្ស៊ី​តែង​ឈុត​ហែល​ទឹក​ថត​នៅ​លើ​ដងផ្លូវ​បាក់​ស្រុត​មាន​ដក់​ទឹក ដែល​គ្មាន​ការ​ជួសជុល​ធ្វើ​ឱ្យ​អ្នកស្រុក​ក្ដៅក្រហាយ ។

២-​ដេក​លើ​កាបូ​ឡាន​ប៉ូលិស​ប្រឆាំង​នឹង​ការ​ចាប់ខ្លួន​ប្ដី

១-​តារា​បង្ហាញ​ម៉ូ​ដ​រុ​ស្ស៊ី​តែង​ឈុត​ហែល​ទឹក​លើ​ផ្លូវ​បាក់​ស្រុត
តារា​បង្ហាញ​ម៉ូ​ដ​រុ​ស្ស៊ី​តែង​ឈុត​ហែល​ទឹក​ថត​នៅ​លើ​ដងផ្លូវ​បាក់​ស្រុត​មាន​ដក់​ទឹក ដែល​គ្មាន​ការ​ជួសជុល​ធ្វើ​ឱ្យ​អ្នកស្រុក​ក្ដៅក្រហាយ ។

២-​ដេក​លើ​កាបូ​ឡាន​ប៉ូលិស​ប្រឆាំង​នឹង​ការ​ចាប់ខ្លួន​ប្ដី
ស្ដ្រីជន​ជាតិចិន​ម្នាក់ ពេល​ប្ដី​ត្រូវ​ប៉ូលិស​ចាប់ខ្លួន ក៏​ឡើង​ដេក​នៅ​លើ​កាបូ​ថយ​ន្ដ​ទាមទារ​ឱ្យ​ប៉ូលិស​ដោះ​លែង​វិញ​» ។

៣-​បង្កួយ​យក្ស​ពណ៌​បៃតង​ទម្ងន់​២​គីឡូក្រាម វារ​ចូល​ផ្ទះ​អតីត​ប្រធាន​ភូមិ
អាជ្ញាធរ​ឃុំ​តាច​ឃៀន ស្រុក​ឃុន​ធុ​ត ខេត្ដ​ណា​ខន​រាជ​ស៊ីមា ប្រទេស​ថៃ ប្រទះ​ឃើញ​បង្កួយ​យក្ស​មួយ​ក្បាល​ទ​ម្ងន់​២​គីឡូក្រាម វារ​ចូល​ផ្ទះ​អតីត​ប្រធាន​ភូមិ ។

៤-​ផ្លូវ​ស្រុត​នៅ​ប្រទេស​ចិន
រថយន្ដ​មួយ​គ្រឿង​ខណៈ​បើកបរ​ស្រាប់តែ​បាក់​ស្រុត​ផ្លូវ ធ្វើ​ឱ្យ​ភ័យរន្ធត់​នៅ​ប្រទេស​ចិន ។

៥-​បង្កួយ​សុខចិត្ដ​ស្លាប់​ព្យាយាម​ខាំ​ពស់​មិន​ព្រម​លែង
បង្កួយ​មួយ​ក្បាល​ស៊ូស្លាប់ ដោយ​ខាំ​ពស់​មួយ​ក្បាល​ទោះបីជា​ពស់​ព្យាយាម​លេប​នៅ​សល់​ត្រឹម​ក្បាល​ក៏​ដោយ ។ ចាត់​ទុក​ថា​ជា​ហេតុការណ៍​កម្រ​បំផុត​នៅ​លើ​លោក ។

៦-​ប្ដី​ជូន​កាដូ​ចិញ្ចៀនពេជ្រ​ទំហំ​៧០​ការាត់
តារា​បង្ហាញ​ម៉ូ​ដ​ជនជាតិ​រុ​ស្សុ​ី បង្ហាញ​ចិញ្ចៀនពេជ្រ​ទំហំ​៧០​ការាត់ មាន​តម្លៃ​៩​លាន​ដុល្លារ ដែល​ប្ដី​ជា​មហាសេដ្ឋី​ផ្ដល់​ជូន​ក្នុង​ពិធី​គម្រប់​ខួប​៥​ឆ្នាំ​នៃ​អាពាហ៍ពិពាហ៍ ។

៧-​អាជីវករ​សុដន់​ធំ​លក់​ទុរេន
បច្ចុប្បន្ន​ការ​លក់ទំនិញ​នានា​នៅ​លើ​ពិភពលោក ទាល់តែ​មាន​អ្វី​ទាក់ទាញ​អតិថិជន ទើប​លក់ដាច់​។ ជាក់ស្ដែង​ស្ដ្រី​ម្នាក់​បង្ហាញ​ចំណាប់អារម្មណ៍​ដល់​បុរស ដោយ​បង្ហាញ​សុដន់​ធំ​លក់​ទុ​រ៉េ​ន​នៅ​ថៃ ។

៨-​សណ្ឋាគារ​ដេក​មើល​ផ្កាយ​នៅ​លើ​មេឃ
សណ្ឋាគារ​ទស្សនា​ទេសភាព​ធម្មជាតិ​មួយ​នៅ​មាត់ទន្លេ ​«​មេ​ជាំ​ង​» ខេត្ដ​ហ៊ូ​ណា​ន ប្រទេស​ចិន បង្ហាញ​បន្ទប់​អ្នក​ស្នាក់​នៅ​មើល​ផ្កាយ​មួយ ដែល​បច្ចុប្បន្ន​កំពុង​ទទួល​ចំណាប់អារម្មណ៍​នៅ​ប្រ​ទស​ចិន។

៩-​កូនកំលោះ​មិន​ព្រម​ប​ញ្ជុ​ក​នំ​ខេ​ក​ឱ្យ​កូនក្រមុំ
កា​រប​ញ្ជុ​ក​នំ​ខេ​ក​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ គឺជា​ទំនៀមទម្លាប់​មួយ​នៅ​ប្រទេស​តួ​ក​គី គឺ​កូនក្រមុំ​បញ្ចុក​នំ​ខេ​ក​ឱ្យ​កូនកំលោះ​មុន ប៉ុន្ដែ​កូនកំលោះ​បែរជា​ភ្លេច​បញ្ចុក​កូនក្រមុំ យក​ទទួលទាន​ខ្លួនឯង ធ្វើ​ឱ្យ​កូនក្រមុំ​ខកចិត្ដ​នៅ​ចំពោះ​មុខ​មហាជន ។

១០-​អណ្ដើក​កាលី​ហ្វ័​រ​នី​ញ៉ា​ងាប់​ខណៈ​ពេល​ព្យាយាម​ពង​នៅ​រដូវ​រាំង​ស្ងួត
អ្នក​វិទ្យាសាស្ដ្រ​ផ្នែក​ផែនដីវិទ្យា​របស់​អា​មេ​រិ​ក ប្រទះ​ឃើញ​អណ្ដើក​សមុទ្រ​ញី​ងាប់ ដោយ​សន្និដ្ឋាន​ថា វា​ងាប់​ខណៈ​ពេល​ព្យាយាម​ពង​នៅ​រដូវក្ដៅ​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក ៕