ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ដូច​ម្តេច​កាត់​បន្ថយ​អ៊័​រ​ម៉ូ​ន​ស្ត្រេ​ស

6 ឆ្នាំ មុន

cortisol គឺ​អ៊័​រ​ម៉ូ​ន​ស្តេ​រ៉ូ​អីុ​ត​ដែល​បញ្ចេញ​ដោយ​ក្រពេញ​លើ​តម្រងនោម ។ នៅ​ពេល​ដែល​រាង​កាយ​ទទួល​រង​ការ​គំរាមកំហែង វា​នឹង​រំញោច​ក្រពេញ​លើ​តម្រងនោម​របស់​អ្នក​ដើម្បី​បញ្ចេញ​អ៊័​រ​ម៉ូ​ន cortisol និង

cortisol គឺ​អ៊័​រ​ម៉ូ​ន​ស្តេ​រ៉ូ​អីុ​ត​ដែល​បញ្ចេញ​ដោយ​ក្រពេញ​លើ​តម្រងនោម ។ នៅ​ពេល​ដែល​រាង​កាយ​ទទួល​រង​ការ​គំរាមកំហែង វា​នឹង​រំញោច​ក្រពេញ​លើ​តម្រងនោម​របស់​អ្នក​ដើម្បី​បញ្ចេញ​អ៊័​រ​ម៉ូ​ន cortisol និង Adrenaline​។ លទ្ធផល​នេះ​បង្កើន​ថាមពល និង​កម្លាំង​ដល់​អ្នក ។

រាង​កាយ​យល់​ថា ភាព​តានតឹង​គឺជា​ការ​គំរាមកំហែង​មួយ ដែល​ធ្វើ​ឲ្យ​គេ​យល់​ថា​អ៊័​រ​ម៉ូ​ន cortisol ជា​អ៊័​រ​ម៉ូ​ន​នៃ​ភាព​តានតឹង​នេះ​។ នៅ​ពេល​ដែល​មនុស្ស​រស់នៅ​ក្នុង​ជីវិត​ដែល​ពេញ​ទៅ​ដោយ​ភាព​តានតឹង កម្រិត​អ៊័​រ​ម៉ូ​ន cortisol ក្នុង​រាង​កាយ​របស់​ពួក​គេ​នឹង​កាន់តែ​ខ្ពស់ ។ វា​រំខាន​ដល់​រាង​កាយ​និង​អាច​បង្ក​ឱ្យ​មាន​បញ្ហា​សុខភាព​ជា​ច្រើន ។

វា​ជា​ការ​សំខាន់​ក្នុង​ការ​គ្រប់គ្រង​កម្រិត​អ៊័​រ​ម៉ូ​ន​ស្ត្រេ​ស​នៅ​ក្នុង​រាង​កាយ​របស់​អ្នក ដើម្បី​ការពារ​អ្នក​ពី​បញ្ហា​សុខភាព​ជា​ច្រើន​ដែល​អាច​កើត​មាន​ឡើង​នៅ​ពេល​ដែល​វា​មាន​កម្រិត​ខ្ពស់​ពេក​។ ការ​កាត់​បន្ថយ​កម្រិត​អ៊័​រ​ម៉ូ​ន cortisol មិនមែន​ជា​ការ​លំបាក​នោះ​ទេ​។ ការ​ផ្លាស់​ប្តូរ​របៀប​រស់នៅ និង​របប​អាហារ​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​អ្នកគ្រប់គ្រង​ភាព​តានតឹង​បាន​យ៉ាង​ងាយស្រួល ។

១-​ស្តាប់ភ្លេង​ដែល​អាច​បន្ធូរបន្ថយ​អារម្មណ៍​របស់​អ្នក
ពេល​អ្នកមាន​អារម្មណ៍​ស្រេ្ត​ស ការ​ស្តាប់ភ្លេង​ដែល​មាន​ចង្វាក់ យឺត​ៗ​អាច​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​កម្រិត​អ៊័​រ​ម៉ូ​ន​ស្ត្រេ​ស​របស់​អ្នក ។ ការណ៍​ពិត ភ្លេង​មាន​តួនាទី​ជា​អ្នក​កម្ចាត់​ភាព​ស្ត្រេ​ស​ដោយ​ធម្មជាតិ និង​ជួយ​អ្នក​ឲ្យ​មាន​ភាព​ធូរស្រាល​បាន​យ៉ាង​ឆាប់រហ័ស ។

ភ្លេង​ថែម​ទាំង​មាន​ប្រយោជន៍​ក្នុង​ការ​បន្ថយ​ភាព​តានតឹង​ចំពោះ​អ្នកជំងឺ​មុន​ពេល​វះកាត់​។ ការ​សិក្សា​ដែល​បាន​ចេញផ្សាយ​នៅ​ព្រឹត្តិបត្រ​ព្រំដែន​ចិត្ត​វិទ្យា​ក្នុង​ឆ្នាំ​២០១១ បាន​រក​ឃើញ​ថា ការ​ស្តាប់ភ្លេង​អាច​កាត់​បន្ថយ​តម្រូវការ​ប្រើប្រាស់​ថ្នាំ​រំងាប់​ការ​ឈឺចាប់​នៅ​តំបន់​ដែល​បាន​ប្រើប្រាស់​ថ្នាំស្ពឹក ។

ដូច្នេះ​បើសិន​អ្នកមាន​ភាព​តានតឹង សូម​ស្ដាប់ភ្លេង​មួយ​ចំនួន​ដែល​អ្នក​ចូល​ចិត្ត​។ ប្រសិនបើ​អ្នកមាន​ជំនាញ​នៅ​ក្នុង​ការ​លេង​ឧបករណ៍​ភ្លេង អ្នក​គួរតែ​សាកល្បង​លេង​ឧបករណ៍​ទាំងនោះ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​តានតឹង​ក្នុង​ជីវិត​របស់​អ្នក ។

២-​អនុវត្ត​ការ​ដកដង្ហើម វែង​ៗ
ដើម្បី​អាច​គ្រប់គ្រង​កម្រិត​អ៊័​រ​ម៉ូ​ន​ស្ត្រេ​ស​របស់​អ្នក សូម​អនុវត្ត​ការ​ដកដង្ហើម វែង​ៗ ។ វា​ជួយ​ឱ្យ​រាង​កាយ​របស់​អ្នក​បាន​សម្រាក និង​កាត់​បន្ថយ​ការ​ថប់​អារម្មណ៍ ។

នៅ​ពេល​ដែល​អ្នក​ដកដង្ហើម វែង​ៗ ខួរក្បាល​របស់​អ្នក​នឹង​ទទួល​បាន​អុក​ស៊ី​សែន​កាន់តែ​ច្រើន​។ វា​ធ្វើ​ឲ្យ​ខួរក្បាល​របស់​អ្នក​ស្ងប់ និង​សម្រាក ។

៣-​សើច​ឲ្យ ខ្លាំង​ៗ
មនុស្ស​ដឹង​មក​ជា​យូរ​មក​ហើយ​ថា ការ​សើច​អាច​ធ្វើ​ឱ្យ​មនុស្ស​សប្បាយចិត្ដ ហើយ​ឥឡូវនេះ​វា​ជា​បច្ចេកទេស​ដែល​គេ​ស្គាល់​ច្រើន​ក្នុង​ការ​គ្រប់គ្រង​កម្រិត​អ៊័​រ​ម៉ូ​ន​នៃ​ការ​តានតឹង ។

ការ​សិក្សា​មួយ​ដោយ​សង្គម​សរីរវិទ្យា​អា​មេ​រិ​ក​ឆ្នាំ​២០០៨ បាន​រក​ឃើញ​ថា ការ​សើច​ជួយ​ក្នុង​កា​កាត់​បន្ថយរ​អ៊័​រ​ម៉ូ​ន​ស្ត្រេ​ស​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​រាង​កាយ ។

លើស​ពី​នេះ ការ​សើច​អាច​ជួយ​សម្រាល​បន្ទុក​ខួរក្បាល​របស់​អ្នក និង​ធ្វើ​ឲ្យ​អ្នក​ចេញ​ឆ្ងាញ​ពី​ភាព​តានតឹង ។

៤-​ទទួលទាន​តែ​ក្តៅ
តែ​គឺជា​ភេសជ្ជៈ​ដែល​មនុស្ស​ទទួលទាន​ច្រើន​បំផុត​នៅ​លើ​ពិភពលោក ហើយ​វា​ថែម​ទាំង​អាច​ជួយ​កាត់​បន្ថយ​ភាព​តានតឹង ។ ទាំង​តែ​ខ្មៅ និង​តែ​បៃតង​សុទ្ធតែ​មាន​លក្ខណសម្បត្តិ​ក្នុង​ការ​កាត់​បន្ថយ​ភាព​តានតឹង ។

កម្រិត​សារជាតិ theanine ដ៏​ខ្ពស់​ដែល​គេ​រក​ឃើញ​នៅ​ក្នុង​តែ​ខ្មៅ​អាច​ជួយ​កាត់​បន្ថយ​ការ​កើនឡើង​អ៊័​រ​ម៉ូ​ន​នៃ​ភាព​តានតឹង ។ វា​ភ្ញោ​ច​ការ​ផលិត​រលក​អាល់​ហ្វា​នៃ​ខួរក្បាល ដែល​ជួយ​ឲ្យ​រាង​កាយ​របស់​អ្នក​បាន​សម្រាក និង​ធ្វើ​ឲ្យ​សតិអារម្មណ៍​របស់​អ្នកមាន​ភាព​ស្វាហាប់ ។

ការ​សិក្សា​មួយ​ចេញផ្សាយ​នៅ​ក្នុង Psychopharmacology កាលពី​ឆ្នាំ​២០០៧ បាន​រក​ឃើញ​ថា ការ​ទទួលទាន​តែ​ខ្មៅ​រយៈពេល​ប្រាំមួយ​ស​ប្តា​ហ៍​អាច​បន្ថយ​ភាព​តានតឹង និង​ធ្វើ​ឲ្យ​អ្នកមាន​ភាព​ធូរស្រាល​កាន់តែ​ច្រើន រួម​ជាមួយនឹង​ការ​ថយ​ចុះ​នៃ​សកម្មភាព​ប្លា​កែ​ត​។ លើស​ពី​នេះ​ទៀត​តែ​ខ្មៅ​មាន​ប្រយោជន៍​ដល់​សុខភាព​ជា​ច្រើន​ទៀត​ដែល​ជួយ​ដល់​ការ​កាត់​បន្ថយ​បញ្ហា​ស្ត្រេ​ស ៕