ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូរ…​ពិបាក​កាត់ក្តីមែន​ «ករណី​ឪពុករួមភេទ​ជាមួយកូនស្រី​​​» ព្រោះ…

6 ឆ្នាំ មុន

ទី​ភ្នាក់ងារ «Shanghai​ist» បាន​បង្ហាញ​របាយការណ៍​ពិចារណាទៅលើ​​រឿង​ក្តី​របស់​តុលាការ​​ហុងកុង ដោយ​បញ្ជាក់​​ថា នារី​អាយុ​២៦​ឆ្នាំ​ម្នាក់ ​បាន​​យល់ព្រម​រួមរ័ក​ជាមួយ​ឪពុក​បង្កើត​ ដែល​មាន​អាយុ​៥៨​ឆ្នាំ ក្នុង​ហេតុផល​ថា «មិន​ចង់ឱ្យ​គាត់​រៀប​ការ​ជាមួយ​អ្នក​ផ្សេង» ។

ទី​ភ្នាក់ងារ «Shanghai​ist» បាន​បង្ហាញ​របាយការណ៍​ពិចារណាទៅលើ​​រឿង​ក្តី​របស់​តុលាការ​​ហុងកុង ដោយ​បញ្ជាក់​​ថា នារី​អាយុ​២៦​ឆ្នាំ​ម្នាក់ ​បាន​​យល់ព្រម​រួមរ័ក​ជាមួយ​ឪពុក​បង្កើត​ ដែល​មាន​អាយុ​៥៨​ឆ្នាំ ក្នុង​ហេតុផល​ថា «មិន​ចង់ឱ្យ​គាត់​រៀប​ការ​ជាមួយ​អ្នក​ផ្សេង» ។

របាយការណ៍​​បញ្ជាក់​​ថា សម្ព័ន្ធភាព​​ខាងលើ​បាន​ចាប់ផ្តើម​ឡើង​ នៅ​ឆ្នាំ​២០០៩ ខណៈ​ពេល​នារី​រូប​នេះ​មាន​អាយុ​១៩​ឆ្នាំ ដោយ​សម្ព័ន្ធ​ភាព​ផ្លូវភេទ​ជាមួយ​​ឪពុក ដោយសារ​ខ្លួន​មាន​ក្តី​អស់​សង្ឃឹមលើរឿង​​ស្នេហា ទើប​កើត​អាកា​រៈ​ឈ្លក់​វង្វេង​​ងប់ងុល និង​ផ្តល់​ខ្លួនប្រាណ​ដល់​ឪ​ពុក ដោយសារ​ការ​រួមរ័ក ព្រោះ​មិន​ចង់ឱ្យ​គាត់​រៀប​ការ​ជាមួយ​អ្នក​ផ្សេង ។

លុះ​​រំលង​បានជា​ច្រើន​ឆ្នាំ គ្មាន​នរណា​ម្នាក់​បានដឹង​រឿងនេះ​ រហូត​មក​ដល់​ឆ្នាំ​២០១៥ ។ ប្អូនប្រុស​របស់​នាង ​បានឃើញ​វី​ដេ​អូ​ឃ្លី​ប​ដោយ​ចៃដន្យ ដែលនាង​​និង​ឪពុក​បាន​​ថតរូប ខណៈ​ពេល​កំពុង​រួមរ័ក ។ ​ស្ថានភាព​បែប​នេះ​ ធ្វើ​ឱ្យ​ប្អូន​​ប្រុស​ដែល​កំពុង​រៀន កើត​អាការៈ​តប់ប្រមល់ និង​ក្រោយ​ពី​រឿងរ៉ាវ​អាស្រូវ​បែកធ្លាយ​ទាំង​២​នាក់ ក៏​ត្រូវ​ប្តឹង​​ដំណើរការ​រឿង​ក្តី​រូ​មរ័ក​រវាង​បុគ្គល​ក្នុង​គ្រួសារ​២​ករណី ។

ការ​បើក​សវនាការ​រឿង​ក្តី មេធាវី​របស់​នារី​បង្កហេតុបាន​បញ្ជាក់​​ប្រាប់​តុល​ការ​ ដោយ​នាង​បាន​ទទួលស្គាល់​ថា ហេតុការណ៍​ដែល​កើតឡើង ​គឺជា​កំហុស​របស់​ខ្លួន​នាង​តែ​ម្នាក់ ហើយ​ឪពុក​គួរ​ទទួល​ការ​ដោះ​លែង ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ មេធាវី​ក៏​បាន​បង្ហាញ​ការ​យល់​ឃើញ​ថា បច្ចុប្បន្ន នារី​បង្កហេតុ​នៅ​តែ​ស្រឡាញ់ និង​លើកតម្កើង​ឪពុក​របស់​ខ្លួន រួម​ទាំង​ទទួល​កំ​ហុង​តែ​ម្នាក់ ដើម្បី​ការពារ​គាត់

ស្រប​ពេល​ជាមួយ​គ្នា​នេះ មេធាវី​បាន​ស្នើ​សុំ​ផ្តល់​ក្តី​មេត្តា​នៅ​ចំពោះ​មុខ​តុលាការ​ថា មិន​គួរ​ដាក់ទោស​នាង​ឱ្យ​ជាប់គុក​ទេ ប៉ុន្តែ​គួរ​ជួយ​នាង ដើម្បី​បាន​ព្យាបាល​អាការៈរោគ​ចិត្ត ខណៈ​ពេល​ឪពុក​របស់​នារី​រូប​នេះ​បង្ហើប​ឱ្យ​ដឹង​ថា ខ្លួន​នឹង​ផ្លាស់​ទៅ​រស់នៅ​ប្រទេស​ចិន ដើម្បី​នៅ​ឆ្ងាយ​ពី​​កូនស្រី ។ ទោះជា​យ៉ាងណា​ក៏​ដោយ រឿង​ក្តី​ខាងលើ តុលាការ​ហុងកុង​ មាន​គម្រោង​នឹង​កាត់ក្តី​បន្ត​នៅ​ថ្ងៃ​ទី​១២ មិថុនា ខាង​មុខ​នេះ​ទៀត ។