ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី៣នាក់ចាប់រំលោ.ភប្រុសម្នាក់អស់ចិត្ត ដឹកទម្លាក់ចោល​ទាំង​ស្រាត

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ម្នាក់​ពេល​ឡើង​ជិះ​រថយន្ត​នៅ​ក្រុង Pretoria ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ស្រាប់តែ​ត្រូវ​គេ​បង្ខំ​ឱ្យ​ជិះ​នៅ​ក្បែរ​អ្នក​បើក ហើយ​ក្រោយមក​ប្រើ​ថ្នាំ​ម្យ៉ាង​ធ្វើ​ឱ្យ​រូបគេ​លែង​ដឹងខ្លួន ។ បុរស​នោះ​ប្រាប់​ប៉ូលិស​ឱ្យ​

សារព័ត៌មាន​បរទេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ម្នាក់​ពេល​ឡើង​ជិះ​រថយន្ត​នៅ​ក្រុង Pretoria ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ស្រាប់តែ​ត្រូវ​គេ​បង្ខំ​ឱ្យ​ជិះ​នៅ​ក្បែរ​អ្នក​​បើក ហើយ​ក្រោយមក​ប្រើ​ថ្នាំ​ម្យ៉ាង​ ធ្វើ​ឱ្យ​រូបគេ​លែង​ដឹងខ្លួន ។ បុរស​នោះ​ប្រាប់​ប៉ូលិស​ឱ្យ​ដឹង​ថា នៅ​ពេល​រូបគេ​ដឹងខ្លួន ឃើញ​ដេក​នៅ​លើ​គ្រែ​ក្នុង​បន្ទប់​មួយ ដោយ​មាន​ស្ត្រី​៣​នាក់​នៅ​ក្បែរ ។ រូបគេ​ត្រូវ​ស្ត្រី​ទាំងនោះ​បង្ខំ​ឱ្យ​ផឹក​ភេសជ្ជៈ​ប៉ូវ​​កម្លាំង រួច​ផ្លាស់​ប្តូរ​គ្នា​រំលោភ​រូបគេ​ជា​ច្រើន​លើក​ក្នុង​រយៈពេល​៣​ថ្ងៃ ។

ក្រោយ​ពេល​អស់ចិត្ត​ហើយ ស្ត្រី​ទាំងនោះ​ ដឹក​រូបគេ​ទាំង​ស្រា​តទៅ​ទម្លាក់​ចោល​នៅ​ទីវាល​មួយ ។ សំណាងល្អ​ មាន​រថយន្ត​បើកបរ​ឆ្លង​កាត់ រូបគេ​ក៏​សុំ​ឱ្យ​ជួយ​សង្គ្រោះ ។ លោក​ខូ​ឡេ​ត​តេ វ៉េ​ល​ប៊េ​ក ប៉ូលិស​អាហ្វ្រិក​ខាងត្បូង​បញ្ជាក់​ថា ប៉ូលិស​នឹង​ព្យាយាមស៊ើប​​អង្កេត​ឱ្យ​ច្បាស់ ដើម្បី​ចាប់ខ្លួន​ជនល្មើស​ឱ្យ​ខាង​តែ​បាន ។

នៅ​អាហ្វ្រិក​ខាងត្បូង​ មាន​បុរស​ក្លាយជា​ជន​រង​គ្រោះ​ ដោយ​បាន​រំលោភ​ផ្លូវភេទ ប្រហែល​២០%​នៃ​រឿង​ក្តី​សរុប ប៉ុន្តែ​បុរស​រង​គ្រោះ​មិន​សូវ​​ប្តឹង​ទេ ព្រោះ​កន្លង​មក​ប៉ូលិស​មិនស៊ើប​អង្កេត​ឱ្យ​ប្រាកដប្រជា​ទេ។