ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​ម៉េច​អ​ញ្ចឹ​ង​…​ប្រើ​ល្បិច​រួមរ័កជាមួយ​សិស្ស​ជា​ច្រើន​នាក់

6 ឆ្នាំ មុន

អ្នកគ្រូ Amelia Tat អាយុ​២៧​ឆ្នាំ បង្រៀន​ផ្នែក​វិទ្យាសាស្ដ្រ​ប្រចាំ​នៅ​សាលា «​ណេ​ល​សុ​ន ខោ​នទី​» ក្នុង​ក្រុង​លើ​ហ្វ​វី​ង​ស្ដុ​ន សហរដ្ឋអាមេរិក

អ្នកគ្រូ Amelia Tat អាយុ​២៧​ឆ្នាំ បង្រៀន​ផ្នែក​វិទ្យាសាស្ដ្រ​ប្រចាំ​នៅ​សាលា «​ណេ​ល​សុ​ន ខោ​នទី​» ក្នុង​ក្រុង​លើ​ហ្វ​វី​ង​ស្ដុ​ន សហរដ្ឋអាមេរិក ជាប់ចោទ​ពី​បទ​ប្រើ​ល្បិច​រួមរ័ក​ជាមួយ​កូនសិស្ស អាយុ​​​ក្រោម​១៨​ឆ្នាំ​ជា​ច្រើន​នាក់ ។ 

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​Mirror ផ្សាយ​ថា រឿងហេតុ​កើតឡើង​ក្នុង​ពេល​ដែល Amelia Tat បង្រៀន​នៅ​សាលា «​ចូ​អេ​ត​» ក្នុង​រដ្ឋ​វើ​ជី​នៀ នៅ​ឆ្នាំ​២០១៥ ។ អំឡុង​ពេល​នោះ នាង​បាន​ប្រើ​ល្បិច​ឱ្យ​កូនសិស្ស​ប្រុស​ម្នាក់​នៅ​ជួយ​ការងារ​របស់​ខ្លួន ក្រោយ​ពិ​ចប់​ម៉ោង​សិក្សា ។ នាង​បាន​និយាយ​លេងសើច​ជាមួយ​កូនសិស្ស​នោះ​រហូត​ឈាន​ដល់​រួមរ័ក​ជាមួយ​គ្នា ។ ក្រោយមក​Amelia Tat ចាប់ផ្ដើម​ទាក់ទង​ជាមួយ​សិស្ស​ផ្សេង​ទៀត តាម​ប្រព័ន្ធ​Instagram និង​បាន​រួមរ័ក​ជា​បន្ដបន្ទាប់ ។ អ្វី​ដែល​ធ្ងន់​ជាងគេ គឺ​នាង​Amelia បាន​បបួល​សិស្ស​ម្នាក់​រួមរ័ក​ក្នុង​ថ្នាក់រៀន ។ ក្រោយមក​នាង​បាន​ទៅ​ទទួល​ក្មេង​ប្រុស​នោះ​នៅ​ទីលាន​វាយ​បាល់​គប់​(Basebal) ហើយ​នាំ​ទៅ​រួមរ័ក​ជា​ថ្មី​ទៀត ។

Amelia បាន​ផ្លាស់​ចេញពី​សាលា​នោះ​ទៅ​ហើយ ប៉ុន្ដែ​រឿងអាស្រូវ​ត្រូវ​លេច​ធ្លាយ​នៅ​ខែមិថុនា ឆ្នាំ​២០១៦ នៅ​ពេល​ម្ដាយ​របស់​ក្មេង​ប្រុស​ម្នាក់​ប្រទះ​ឃើញ​អត្ថបទ​អនាចារ​ដែល​នាង​ផ្ញើ​តាម​ហ្វេ​ស​ប៊ុ​ក​ទៅ​កូនប្រុស​របស់​គាត់ ។  ឃើញ​ដូច្នេះ​ស្ដ្រី​ជា​ម្ដាយ​បាន​ប្ដឹង​ប៉ូលិស​ឱ្យ​ចាត់ការ​អ្នកគ្រូ​បង្រៀន​រូប​នោះ ។ សវនាការ​នៅ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៧ បាន​ស​ម្រ​ច​ឱ្យ​Amelia ជាប់គុក​រយៈពេល​២០​ឆ្នាំ ចាប់ពី​ថ្ងៃ​ទី​១ ខែឧសភា តទៅ ៕