ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នុះ! អា​មេ​រិ​ក​បន្ថែម​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េ​ខាង​​ជើង

6 ឆ្នាំ មុន

យោង​តាម YONHAP ថា កាលពី​ថ្ងៃ​ទី​២ មិថុនា សហរដ្ឋអាមេរិក បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ​ទៀត ប្រឆាំង​កូរ៉េ​ខាង​ចើ​ង ដោយ​ដាក់​ក្នុង​បញ្ជីខ្មៅ​របស់​ខ្លួន​នូវ​គណៈកម្មាធិការ​កិច្ចការរដ្ឋ កងទ័ព​ប្រជាជន​កូរ៉េ ព្រមទាំង​ស្ថាប័ន​ឯទៀត​ៗ និង​បណ្តា​បុគ្គល​ដើម្បី​ពង្រឹង​ថែម​ទៀត​ការ​គាបសង្កត់​លើ​ក្រុង​ព្យុ​ង​យ៉ាង ព្រោះតែ​កម្មវិធី​នុយក្លេអ៊ែរ និង​បាលី​ស្ទិ​ក​របស់​ខ្លួន ។

ទណ្ឌកម្ម​ថ្មី​ៗ​ទាំងនេះ​កើត​មាន​ក្រោយ​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​មួយ​ចំនួន​ទទួល​បាន​ជោគជ័យ​របស់​កូរ៉េ​ខាងជើង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ដែល​បង្ហាញ​ពី​ការ​រីក​ចម្រើន​នានា​ក្នុង​ការ​អភិវឌ្ឍន៍​មី​ស៊ី​ល​ប្រភេទ​ផ្សេង​ៗ ក្នុង​នោះ​មាន​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ព្រមទាំង​អាច​បាញ់​ដល់​សហរដ្ឋ​អា​មេ​រិ​ក ។

បណ្តា​ទណ្ឌកម្ម​របស់​ក្រសួង​រតនាគារ​អា​មេរិ​ក​ផ្តោត​លើ​បុគ្គល​៤​រូប ក្នុង​នោះ​មាន​ជនជាតិ​រុ​ស្ស៊ី​មួយ​រូប ព្រមទាំង​ស្ថាប័ន​១០ ក្នុង​នោះ​មាន​គណៈកម្មាធិការ​កិច្ចការរដ្ឋ កងទ័ព​ប្រជាជន​កូរ៉េ ក្រសួងការពារជាតិ មជ្ឈមណ្ឌល​ព័ត៌មានវិទ្យា កូរ៉េ KCC ក្រុមហ៊ុន SONGI THADING CO ក្រុមហ៊ុន KOREA ZINC INDUSTRIAL GROUP ដោយសារ​តួនាទី​ពួក​គេ​ក្នុង​កម្មវិធី​នានា​ទាក់ទិន​នឹង​បណ្តា​អាវុធ​សម្លាប់​រង្គាល ។

គណៈកម្មាធិការ​កិច្ចការរដ្ឋ​ជា​អង្គការ​ដឹកនាំ​កំពូល​របស់​រដ្ឋ ហើយ​លោក​គី​ម ជុង​អ៊ុ​ន ជា​ប្រធាន​ស្ថាប័ន​នេះ ។ ក្នុង​សេចក្តី​ប្រកាស​មួយ​រតនាគារ​អា​មេ​រិ​ក​ថ្លែង​ថា បណ្តា​សកម្មភាព​បច្ចុប្បន្ន​ គឺ​សំដៅលើ​កងទ័ព​កូរ៉េ​ខាងជើង កម្មវិធី​នុយក្លេអ៊ែរ បណ្តា​អាវុធ​សម្លាប់​រង្គាល ប្រាក់​ចំណូល​មក​ពី​បណ្តា​ពលករ ធ្យូងថ្ម និង​រ៉ែ ព្រមទាំង​បណ្តា​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​នៅ​ឯ​បរទេស ។ យោង​តាម​ទណ្ឌកម្ម​ទាំងនេះ​រាល់​ទ្រព្យសម្បត្តិ​របស់​បុគ្គល និង​ស្ថាប័ន​ទាំងនោះ​នៅ​សហរដ្ឋ​អា​េ​ម​រិ​ក​នឹង​ត្រូវ​ផ្អឹប​ទុក​រួច​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​បណ្តាជន​ជាតិ​អា​េ​ម​រិ​ក និង​បណ្តា​សហគ្រាស​អា​មេ​រិ​ក​នឹង​ត្រូវ​ហាមឃាត់ ៕