ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Manchester United ទម្លាក់ Real Madrid ដណ្តើម​បាន​លេខ​1​ក្នុង​ពិភពលោក

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា ក្លឹ​ប Manchester United បាន​ឡើង​ទៅ​ជា​ក្លឹ​ប​ថ្លៃ​ជាងគេ​លើ​លោក​ជំនួស​ឲ្យ Real Madrid

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា ក្លឹ​ប Manchester United បាន​ឡើង​ទៅ​ជា​ក្លឹ​ប​ថ្លៃ​ជាងគេ​លើ​លោក​ជំនួស​ឲ្យ Real Madrid ។ ថ្វីបើ​២​រដូវ​កាល​ចុង​ក្រោយ​នេះ​ក្លឹ​ប​បិសាច​ក្រហម Man Utd មិនសូវ​ជា​ទទួល​ជ័យជម្នះ​ប៉ុន្មាន​ក៏​ដោយ​ក៏​ក្លឹ​ប​នេះ​នៅ​តែ​ជាប់​ជា​ក្លឹ​ប​ដែល​ថ្លៃ​ជាងគេ​បំផុត​លើ​ពិភពលោក ។ តម្លៃ​សរុប​របស់​ក្លឹ​ប​នេះ​គឺ​ដល់​ទៅ​៣​ពាន់​លាន​អឺ​រ៉ូ​ប្រហែល​៣.៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ 

ឆ្លង​តាម​ការ​សិក្សា​ថ្មី​បំផុត​របស់​ក្រុមហ៊ុន KPMG បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ក្លឹ​ប​បិសាច​ក្រហម មាន​តម្លៃ​ថ្លៃ​ជាង​ក្លឹ​ប​អធិរាជ​ស Real Madrid និង​ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona ទៅ​ទៀត​បើ​ទោះ​បី​ជា​ម្ចាស់​ក្លឹ​បលោក​មហាសេដ្ឋី​អា​មេ​រិ​ក Glazer កំពុង​ជាប់បំណុល​ជិត​កន្លះ​ពាន់​លាន​ផោន​ក៏​ដោយ ។ ការ​សិក្សា​នេះ​ធ្វើ​ទៅ​លើ​ក្លឹ​ប​ទាំង​៣៩​ដោយ​ផ្អែក​ទៅ​លើ​ប្រជាប្រិយភាព​របស់​ក្លឹ​ប ប្រាក់​ចំណូល​​ក្នុង​រដូវ​កាល​២០១៤-១៥ និង​២០១៥-១៦​ហើយនឹង​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​អឺរ៉ុប ។ គួរ​បញ្ជាក់​ថា នៅ​ក្នុង​បញ្ជី​ក្លឹ​ប​ដែល​មាន​តម្លៃ​ថ្លៃ​ជាងគេ​លើ​ពិភពលោក​មាន​ក្លឹ​ប​អង់គ្លេស​ដល់​ទៅ​៦​នៅ​​ក្នុង​តារាង Top 10 ៕