ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Man City ទិញ​បាន​អ្នកចាំទី Ederson តែ​តម្លៃ​ខ្លួន​វិញ​កប់​ពពក

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា ក្លឹ​ប​មេឃ​ខៀវ Manchester City បាន​ទិញ​យក​អ្នកចាំទី Ederson ពី​ក្លឹ​ប Benfica ក្នុង​តម្លៃ​មួយ​ដែល​គេ​គិត​ថា​ខ្ពស់​ជាងគេ​

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា ក្លឹ​ប​មេឃ​ខៀវ Manchester City បាន​ទិញ​យក​អ្នកចាំទី Ederson ពី​ក្លឹ​ប Benfica ក្នុង​តម្លៃ​មួយ​ដែល​គេ​គិត​ថា​ខ្ពស់​ជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ប្រវត្តិសាស្ត្រ​អ្នកចាំទី ។ តម្លៃ​ខ្លួន​ដែល Man City ហ៊ាន​ឲ្យ​គឺ​ដល់​ទៅ​៣៥​លាន​ផោន​ដែល​ស្មើនឹង​៤៥​លាន​ដុល្លា​សហរដ្ឋអាមេរិក ។ 

បើ​តាម​ពិត​ទៅ​តម្លៃ​៣៥​លាន​ផោន​អាច​ធ្វើ​ឲ្យ Ederson ក្លាយជា​អ្នកចាំទី​ថ្លៃ​ជាងគេ​លើ​លោក​ក្នុង​ប្រវត្តិសាស្ត្រ​បាត់​ហើយ ដោយ​ប្រៀប​ទៅ​នឹង Gianluigi Buffon ដែល​ផ្ទេរ​ពី Parma ទៅក្រុមសេះ​បង្កង Juventus ក្នុង​តម្លៃ​៣៣​លាន​ផោន​កាលពី​ឆ្នាំ​២០១១ ។ តែ​ខាង​ក្លឹ​ប Man City បាន​ថ្លែង​បញ្ជាក់​ថា Ederson មិនមែន​ជា​អ្នកចាំទី​ថ្លៃ​ជាងគេ​លើ​លោក​ទេ ។ 

ពោល​គឺ​ត្រឹម​ទី​២​តែ​ប៉ុណ្ណោះ​ព្រោះ​ក្លឹ​ប​បាន​ទិញ Ederson ពី Benfica ដោយ​ឲ្យ​ជា​លុយ​អឺ​រ៉ូ (៤០​លាន​អឺ​រ៉ូ​) ។ ចំណែកឯ Buffon ទៅ Juventus ពេល​នោះ​មាន​តម្លៃ​ខ្លួន​ស្មើនឹង​៥៣​លាន​អឺ​រ៉ូ ។ គួរ​​បញ្ជាក់​ថា កុងត្រា​របស់​អ្នកចាំទី Ederson មាន​រយៈពេល​៥​ឆ្នាំ​ជាមួយនឹង​ក្លឹ​ប​មេឃ​ខៀវ Manchester City ៕