ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ណិ​កជន​ខ្មែរ​នៅ​អា​មេ​រិ​ក​យក​អំណោយ​ចែក​ជូន​សិស្សានុសិស្ស

6 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ដោយសារ​តែ​មាន​ទឹកចិត្ត​សប្បុរសធម៌​របស់​អាណិកជន​ខ្មែរ​នៅ​សហរដ្ឋអាមេរិក រួម​នឹងសាច់ញាតិ​ក្រុម​គ្រួសារ​ជា​ច្រើន​នាក់​នៅ​រាជធានី​ភ្នំពេញ បាន​បរិច្ចាគ​ធាន​ធន​ផ្ទាល់ខ្លួន​ជា​ច្រើន​បាន​ទិញសម្ភារ​ជា​ច្រើន ក្នុង​នោះ​មាន

ខេត្ត​ត្បូងឃ្មុំ ៖ ដោយសារ​តែ​មាន​ទឹកចិត្ត​សប្បុរសធម៌​របស់​អាណិកជន​ខ្មែរ​នៅ​សហរដ្ឋអាមេរិក រួម​នឹងសាច់ញាតិ​ក្រុម​គ្រួសារ​ជា​ច្រើន​នាក់​នៅ​រាជធានី​ភ្នំពេញ បាន​បរិច្ចាគ​ធាន​ធន​ផ្ទាល់ខ្លួន​ជា​ច្រើន​បាន​ទិញសម្ភារ​ជា​ច្រើន ក្នុង​នោះ​មាន​សៀវភៅសរសេរ ប៊ិ​ច ជ័រលុប បន្ទាត់ ទឹកបរិសុទ្ធ  បាយ​ប្រអប់ ថវិកា​ជា​ច្រើន​ចែក​ជូន​ដល់​សិស្សានុសិស្ស សាលា​បឋម​សិក្សា ហ៊ុន សែន កោង​កាង ចំនួន​៦២៦​នាក់ នៅ​ភូមិ​កោង​កាង​ទី​១ ឃុំ​កោង​កាង ស្រុក​ពញាក្រែក​។ ដែល​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១ មិថុនា ២០១៧ ចំ​ថ្ងៃ​ទិវា​កុមារ​អន្តរជាតិ​គ្រានោះ សិស្ស​គ្រប់​ៗ​គ្នា​មាន​ទឹកមុខ​សប្បាយ​រីករាយ​ផង​ដែរ ។

លោក Kenny chang  អាណិកជន​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​បាន​លើក​ឡើង​ថា រូប​លោក​ពិត​មាន​ជា​ក្តី​សប្បាយ​រីករាយ​ដែល​បាន​មក​ចូលរួម​ក្នុង​កម្ម​វិធីចែក​អំណោយ​មនុស្សធម៌ ដែល​ប្អូន​តូច​ៗ​នៅ​ទី​នេះ​ក្នុង​ពេល​អនាគត​នឹង​ក្លាយទៅជា​ទំពាំង​ស្នង​ឫស្សី​របស់​ប្រទេស​កម្ពុជា ។ ក្នុង​នាមរូប​លោក​ជា​សិស្ស​ម្នាក់​បាន​យល់​ថា ចំណេះវិជ្ជា​ពិតជា​មាន​សារសំខាន់​ណាស់ ព្រោះ​ប្រៀប​បាន​នឹង​កូនសោ​សម្រាប់​បើកទ្វារ​ទៅ​រក​ភាព​ជោគជ័យ​។ ហើយ​បើ​យើង​ចង់បាន​អ្វីមួយ​នោះ​នឹង​រក​ឃើញ​នូវ​មធ្យោបាយ​ជា​ច្រើន​ដែល​អាច​សម្រេច​នូវ​គោលដៅ​របស់​យើង​ម្នាក់​ៗ​ផង​ដែរ ។

លោក មុត ស៊ី​ថេ​ង នាយក​សាលា​បឋម​សិក្សា ហ៊ុន សែន កោង​កាង បាន​ឲ្យ​ដឹង​ដែរ​ថា រូប​លោក​មាន​អារម្មណ៍​សប្បាយ​រីករាយ​ដោយ​អាណិកជន​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​បាន​យក​អំណោយ​មក​ចែក​ជូន​ដល់​សិស្សានុសិស្ស​នៅ​សាលារៀន​របស់​លោក ដែល​នេះ​ជា​លើក​ទី​១​ហើយ​។ ប្រសិនបើ​មាន​អ្នក​ផ្សេង​មានចិត្ត​ដូច​ពួក​គាត់​ពិតជា​ល្អ ដែល​បាន​មើលឃើញ​ពី​ការ​លំបាក​របស់​សិស្ស ទាំង​ខ្មែរ និង​អ៊ិ​ស្លា​ម​នៅ​ព្រឹក​ថ្ងៃ​ទី​១ មិថុនា ២០១៧ ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ​ដល់​ថ្នាក់​ទី​៦  ដែល​កន្លង​មក​ការ​ចែក​បែប​នេះ​មិន​ដែល​មាន​នោះ​ទេ ក្នុង​នោះ​មានចែ​កបាយ សៀវភៅសរសេរ និង​របស់របរ​ជា​ច្រើន​ទៀត ក្រៅពី​នេះ​ក៏​បាន​ផ្តល់​នូវ​កំ​ព្យូ​រ​ទ័​រ​យួរដៃ​១​គ្រឿង​ដល់​រូប​លោក​ផង​ដែរ ។ ក្នុង​ពេល​ដែល​បាន​អំណោយ​មនុស្សធម៌​នេះ​ធ្វើ​ឲ្យ​កូនសិស្ស​ម្នាក់​ៗ​សប្បាយ​រីករាយ​គ្រប់​ៗ​គ្នា ហើយ​រូប​លោក​មាន​ជំនឿ​ថា នៅ​ថ្ងៃក្រោយ​ក្រុម​គ្រួសារ​អាណិកជន​ខ្មែរ​នៅ​សហរដ្ឋអាមេរិក និង​បន្ត​យក​អំណោយ​មក​ចែក​ជូន​បន្ត​ទៀត ៕