ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​ម៉្លេះ! ប្រើ​លិង្គអូសឧទ្ធម្ភាគ​ចក្រ​បាន​ច្រើន​ម៉ែត្រ​យ៉ាង​នេះ

6 ឆ្នាំ មុន

ទី​ភ្នាក់​ងារ​ព័ត៌​មាន «Mirror» របស់​អង់​គ្លេស​ផ្សាយ​ថា បុរស​ជន​ជាតិ​ចិន​ម្នាក់​បាន​បង្កើត​ឯតទគ្គកម្ម​ប្រើ​លិង្គ​អូស​រថយន្ត​បាន​៧​គ្រឿង​កាល​ពី​ខែ​មេសា​កន្លង​មក លើស​ពី​នេះ​ក៏​បាន​ចារឹក​ក្នុង​ប្រវត្តិ​សាស្ត្រ​ជា​ថ្មី​ដោយ​ប្រើ​

ទី​ភ្នាក់​ងារ​ព័ត៌​មាន «Mirror» របស់​អង់​គ្លេស​ផ្សាយ​ថា បុរស​ជន​ជាតិ​ចិន​ម្នាក់​បាន​បង្កើត​ឯតទគ្គកម្ម​ប្រើ​លិង្គ​អូស​រថយន្ត​បាន​៧​គ្រឿង​កាល​ពី​ខែ​មេសា​កន្លង​មក លើស​ពី​នេះ​ក៏​បាន​ចារឹក​ក្នុង​ប្រវត្តិ​សាស្ត្រ​ជា​ថ្មី​ដោយ​ប្រើ​លិង្គ​អូស​ឧទ្ធម្ភាគ​ចក្រ​មាន​ទម្ងន់​ជា​ច្រើន​តោន​ដោយ​ជោគ​ជ័យ ។

លោក Ye Hongwei ឬ Ye Wei ត្រូវ​បាន​គណៈ​កម្ម​ការ​សម្រេច​ជា​ផ្លូវ​ការ​ថា បាន​ប្រើ​អវៈយវៈ​ភេទ​អូស​ឧទ្ធម្ភាគ​ចក្រ​យោធា​មួយ​គ្រឿង​មាន​ទម្ងន់​ជា​ច្រើន​តោន​រំកិល​បាន​ចម្ងាយ​ជា​ច្រើន​ម៉ែត្រ ។ នៅ​ក្នុង​វីដេអូ​ឃ្លីប​បង្ហាញ​ឱ្យ​ឃើញ​ថា ជា​ដំបូង​រូប​គេ​ហាក់​ដូច​ជា​គ្មាន​កម្លាំង​លើ​ការ​បង្វិល​កង់​ឧទ្ធម្ភាគ​ចក្រ​ឱ្យ​រំកិល​បាន​ទេ ប៉ុន្តែ​ជា​ចុង​ក្រោយ​គេ​អាច​ប្រើ​កម្លាំង​ធាតុ​ក្នុង​ការ​អូស​ឧទ្ធម្ភាគ​ចក្រ​ក្នុង​ចម្ងាយ​១០​ម៉ែត្រ ខណៈ​ពេល​មាន​គោល​ដៅ​អូស​តែ៨​ម៉ែត្រ​ ធ្វើ​ឱ្យ​គេ​ទទួល​បាន​ឯតទគ្គ​កម្ម​​ពិភព​លោក​ (World Record Academy) ជា​ថ្មី ។

លោក Ye Wei ជា​អ្នក​ស្រុក​នៅ​ក្រុង​ជីបូ ខេត្ត​សានតុង ភាគ​ខាង​កើត​ប្រទេស​ចិន គឺ​ជា​ទីតាំង​ហ្វឹត​ហាត់​ក្បាច់​គុន​អស់​រយៈ​ពេល​៣០​ឆ្នាំ ហើយ​ការ​ចារឹក​ជា​លក្ខណៈ​ប្រវត្តិ​សាស្ត្រ​លើក​នេះ​បាន​កើត​ឡើង​នៅ​តំបន់​វ៉ាងសាន ក្រុង​ប៉េកាំង ។ លោក Ye Wei បាន​រៀប​រាប់​ពី​ភាគ​ជោគ​ជ័យ​របស់​ខ្លួន​ថា «ខ្ញុំ​មិន​ដឹង​ថា ហេតុ​អ្វី​ទើប​​មាន​បញ្ហា​នៅ​លើក​ដំបូង ខ្ញុំ​មាន​ក្តី​បារម្ភ​ ប៉ុន្តែ​ខ្ញុំ​អាច​ប្រមូល​កម្លាំង​ធាតុ និង​ចាប់​ផ្តើម​រំកិល​ឧទ្ធម្ភាគ​ចក្រ និង​ជា​មោទន​ភាព​បំផុត ខ្ញុំ​នឹង​ហ្វិត​ហាត់​បន្ត ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ថ្មី​នៅពេល​អនាគត ។

កាល​ពី​ខែ​មេសា​កន្លង​មក លោក​ទើប​ប្រើ​ប្រដាប់​ភេទ​អូស​រថយន្ត​ម៉ាក «Audi» បាន​៧​គ្រឿង​ មាន​ទម្ងន់​១២,៦​តោន រំកិល​ទៅមុខ​បាន​៨​ម៉ែត្រ​បំបែក​ឯតទគ្គកម្ម​របស់​ខ្លួន​កាល​ពី​មុន​ដែល​អូស​រថយន្ត​បាន​៥​គ្រឿង ៕