ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហែម​ថុ​ន វិ​ទិ​នី បង្ហាញមុខ​គូស្នេហ៍​ថ្មី ក្រោយ​បែកបាក់ ចាន់ វឌ្ឍនាកា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិនដឹង​ពី​ចំណង​ស្នេហ៍​រវាង​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​ដ៏​ល្បី​របស់​កម្ពុជា គឺ ចាន់ វឌ្ឍនាកា និង​កីឡាការិនី​ហែល​ទឹក​រូប​ស្រស់ កញ្ញា ហែម​ថុ​ន វិ​ទិ​នី នោះ​ទេ ដោយសារ​តែ​

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិនដឹង​ពី​ចំណង​ស្នេហ៍​រវាង​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​ដ៏​ល្បី​របស់​កម្ពុជា គឺ ចាន់ វឌ្ឍនាកា និង​កីឡាការិនី​ហែល​ទឹក​រូប​ស្រស់ កញ្ញា ហែម​ថុ​ន  វិ​ទិ​នី នោះ​ទេ ដោយសារ​តែ​ក្នុង​ពេល​នោះ​អ្នក​ទាំង​ពីរ​បាន​ទាំង​ប្រើ​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​ចែកចាយ​សម្ព័ន្ធ​ស្នេហ៍​របស់​ខ្លួន និង​បាន​ទាំង​ឡើង​សម្ភាសន៍​លើ​កញ្ចក់​ទូរទស្សន៍​ផង ។

អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​គូស្នេហ៍​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ នៅ​ក្នុងវិស័យ​កីឡា បន្ថែម​ពីលើ​កេរ្តិ៍ឈ្មោះ​ដែល​បាន​សាង​ឡើង ។ ទោះបី​យ៉ាងណា​ចំណងស្នេហ៍​ធំធាត់​មិន​ដល់​ប៉ុន្មាន​ខែ​ផង​ក៏​ប្រកាស​បែក​គ្នា ដោយ​ភាគី​ខាង​ប្រុស និង​ខាង​ស្រី​សុទ្ធតែ​បញ្ជាក់​ថា អស់​អារម្មណ៍​គិតគូរ​ធ្វើ​ឱ្យ​គេ​ចង់​តាមដាន​ថា តើ​ភាគី​ម្នាក់​ៗ​ក្រោយ​ពេល​បែក​គ្នា នឹង​បន្ត​នៅ​ទំនេរ​បេះដូង ឬ​មាន​ស្នេហា
រៀងខ្លួន​ឆាប់​ៗ ។ ទើបតែ​មុន​នេះ​ប៉ុណ្ណោះ ដែល​កីឡាការិនី ហែម​ថុ​ន វិ​ទិ​នី បាន​ប្រកាស​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ជា​សាធារណៈ​ថា កញ្ញា​រក​ឃើញ​ស្នេហា​ដែល​ខ្លួន​ត្រូវ​យក​មក​ជំនួស​ចាន់ វឌ្ឍនាកា នោះ​ហើយ ដោយ​បុរស​ជា​គូស្នេហ៍​ថ្មី​របស់​នាង​គឺជា​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​ដូច​គ្នា​នឹង​គូស្នេហ៍​ចាស់​របស់​នាង​ដែរ ។

យ៉ាង​ហោច​ជាង​ពាក់កណ្ដាល​អ្នក​ស្នេហា​វិស័យ​កីឡា បាន​សម្ដែង​ការ​ចាប់អារម្មណ៍​រាល់​លើក​នៅ​ពេល​កីឡាករ ឬ​កីឡាការិនី​ល្បីឈ្មោះ​ណាមួយ​សម្រេចចិត្តធ្វើ​ជា​គូស្នេហ៍​នឹង​គ្នា ។ សូ​ម្បី​ស្នេហា​រវាង​កីឡាករ វ៉​ន វី​វ៉ា និង​កីឡាការិនី​តេ​ក្វា​ន់​ដូ ស៊ន ដា​វី​ន ក៏​មានការ​ផ្ដោត​ការ​ចាប់អារម្មណ៍​មិន​តិច​ដែរ​នា​រយៈពេល​មុន ។ ងាក​មក​កាន់​ដំណឹង​ស្នេហ៍​របស់​កញ្ញា ថែម​ថុ​ន វិ​ទិ​នី គឺ​មាន​មនុស្ស​មិន​តិច​ទេ​រមែង​ចង់​ដឹង​ចង់​ឮ ។ នោះ​គឺ​ដោយសារ​តែ​នាង​គឺជា​កីឡាការិនី​ស្រស់​ស្អាត និង​ក្មេង​វ័យ​នៅ​ក្នុង​វិស័យ​កីឡា ហើយ​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​សម្រាប់​ការ​ហែល​ទឹក ។ ក្នុង​ពេល​កញ្ញា​បើកចំហ​សម្ព័ន្ធ​ស្នេហ៍​ជាមួយ​កីឡាករ​បាល់ទាត់ ចាន់ វឌ្ឍនាកា ម្នាក់​ៗ​ជូនពរ​នាង​គ្រប់​មាត់ ដោយ​បាន​ទាំង​និយាយ​ថា​មិនយូរ​នោះ​ទេ អ្នក​ទាំង​ពីរ​នឹង​ចូល​រោងការ​ឱ្យ​ផ្អើល​ស្រទាប់​មហាជន​នោះ​ផង ។ នៅ​ក្នុង​ពេល​នោះ អ្នក​ទាំង​ពីរ​ផ្អែមល្ហែម​ខ្លាំង​ណាស់ ដោយ​សូ​ម្បី​តែ​សារ និង​ការ​បង្ហោះ​ផ្សេង​ៗក៏​មិន​លាក់លៀម​នោះ​ដែរ ដោយសារ​តែ​ហាក់​ប្រាកដ​ចិត្ត​ថា​នឹង​បាន​រួមរស់​ជាមួយ​គ្នា​ដោយ​ចំណង​អាពាហ៍ពិពាហ៍ ។ មជ្ឈដ្ឋាន​ភាគច្រើន​បាន​បង្ហាញ​ការ​សាទរ​ចំពោះ​ភាគី​ទាំង​ពីរ​តែ​ក៏​មាន​អ្នក​ខកចិត្ត​ច្រើន​ដែរ នៅ​ពេល​ដឹង​ថា​អ្នក​ទាំង​ពីរ​សម្រេចចិត្ត​បែក​គ្នា ។ យ៉ាងណាមិញ អ្នក​ខកចិត្ត​ដដែល​ក៏​បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​ផង​ដែរ នៅ​ពេល​ដឹង​ថា​កីឡាការិនី​រូប​នេះ​ងាក​ទៅ​ស្រឡាញ់​បុរស​ថ្មី​មក​ជំនួស​បេះដូង​ចាស់ ហើយ​បុរស​ម្នាក់​នោះ​ជា​កីឡាករ​បាល់ទាត់​ដូច​មុន ក្នុង​ពេល​ដែល​គេ​ដឹង​ថា​កីឡាបាល់ទាត់ និង​ហែល​ទឹក​មិនសូវ​បាន​ទាក់ទង​គ្នា ។

អ្នក​តាមដាន​ជា​ច្រើន​មានការ​ងឿងឆ្ងល់​ដែល ហែម​ថុ​ន វិ​ទិ​នី បែក​ពី​កីឡាករ​បាល់ទាត់​ម្នាក់ ហើយ​ភ្ជាប់​ស្នេហ៍​កីឡាករ​បាល់ទាត់​ម្នាក់​ទៀត តែ​នាង​បាន​ប្រាប់​អ្នកគាំទ្រ​នាង​ថា ហេតុផល​នៃ​ការ​ស្រឡាញ់​គ្នា គឺ​ដោយសារ​តែ​លោក សា​មឿ​ន ពិដោរ ដែល​ជា​កីឡាករ​ជម្រើសជាតិ​ម្នាក់​ក្នុង​វិស័យ​បាល់ទាត់​ឱ្យ​តម្លៃ​នាង គ្រួសារ​នាង និង​បាន​យកចិត្តទុកដាក់​ចំពោះ​នាង​មិន​ថា​នៅ​ខាងក្រៅ និង​តាម​ហ្វេ​ស​ប៊ុ​ក ។ លោក សា​មឿ​ន ពិដោរ បាន​ប្រកាស​ថា ខ្លួន​មាន​គម្រោង​ភ្ជាប់ពាក្យ​ជាមួយ​ហែម​ថុ​ន វិ​ទិ​នី ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា​អ្នក​ទាំង​ពីរ​នឹង​ឈាន​ដល់​ចំណុច​មួយ​នោះ​ដូច​ការ​អះអាង​ឬ​យ៉ាងណា​ទេ ក្នុង​ពេល​ដែល​កាល​នាង​ស្រឡាញ់ ចាន់ វឌ្ឍនាកា ក៏​ប្រកាស​ឱ្យ​ដឹង​ពី​ភាព​ច្បាស់លាស់​បែប​នេះ តែ​ចុង​ក្រោយ​មិន​ដូច​មាត់ ។ យ៉ាងណា​ក៏​ដោយ ហែម​ថុ​ន វិ​ទិ​នី  ហាក់​មាន​ជំនឿ​ចិត្ត​ខ្ពស់​លើ​ស្នេហា​ទី​២​របស់​ខ្លួន​ជាង​មុន ដោយ​នាង​បាន​ទាំង​ប្រកាស​ថា​លោក សា​មឿ​ន ពិដោរ ជា​បុរស​ចេះ​ឱ្យ​តម្លៃ​នាង​ដែល​អាច​ឱ្យ​នាង​ផ្ញើខ្លួន​បាន​ផង ។  ស្នេហា​មួយ​នេះ​កាន់តែ​មានការ​ចាប់​អារម្មណ៍​ក្នុង​វិស័យ​កីឡា តែ​ក៏​មាន​អ្នក​ប៉ាន់​ស្មានថា​ពិបាក​ជឿជាក់​ពី​លទ្ធផល​ផង​ដែរ ដោយសារ​តែ​អ្នក​ទាំង​ពីរ​នៅ​ក្មេង​វ័យ​ដូច​គ្នា មិន​ទាន់​ចាស់ចិត្ត​ចាស់​គំនិត ។

កីឡាករ ចាន់ វឌ្ឍនាកា មិនឃើញ​ប្រតិកម្ម​ជុំវិញ​មិត្ត​រួម​ក្រុម​របស់​លោក​បាន​ជំនួស​ស្នេហា​របស់​លោក​ក្នុង​ជីវិត​ហែម​ថុ​ន វិ​ទិ​នី​នោះ​ទេ ប៉ុន្តែ​មានការ​អះអាង​ថា កីឡាករ​រូប​នេះ​បានដឹង​ពី​រឿងរ៉ាវ​នេះ​យូរ​ក្រែល​ដែរ​ហើយ ដោយ​លោក​ថែម​ទាំង​ជូនពរ​ដល់​នាង​ឱ្យ​ជួប​ស្នេហា​ពិត កុំ​ជួប​រឿង​បែកបាក់​ដូច​ខ្លួន​នោះ​ផង ៕