ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើអាហារ​ណា​ខ្លះ​​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពពួក​ផ្សិត?

6 ឆ្នាំ មុន

ពពួក​ផ្សិត​គឺជា​បញ្ហា​ធម្មតា​ដែល​មនុស្ស​ជា​ច្រើន​បាន​ជួប​ប្រទះ ហើយ​ពេល​ខ្លះ​ពួក​គេ​មិនដឹង​ថា​ខ្លួន​មាន​ពពួក​ផ្សិត​លើ​ខ្លួន​នោះ​ទេ​។ ពពួក​ផ្សិត​កើតឡើង​នៅ​ពេល​ដែល​មានការ​លូតលាស់​ផ្សិត​ក្នុង​រាង​កាយ ហើយ​បើ

ពពួក​ផ្សិត​គឺជា​បញ្ហា​ធម្មតា​ដែល​មនុស្ស​ជា​ច្រើន​បាន​ជួប​ប្រទះ ហើយ​ពេល​ខ្លះ​ពួក​គេ​មិនដឹង​ថា​ខ្លួន​មាន​ពពួក​ផ្សិត​លើ​ខ្លួន​នោះ​ទេ​។ ពពួក​ផ្សិត​កើតឡើង​នៅ​ពេល​ដែល​មានការ​លូតលាស់​ផ្សិត​ក្នុង​រាង​កាយ ហើយ​បើ​មិនដឹង​ពី​រោគ​សញ្ញា​របស់​វា គឺ​វា​ពិតជា​លំបាក​ក្នុង​ការ​ចំណាំ​ពពួក​ផ្សិត​ទាំងនោះ និង​ដោះស្រាយ​បញ្ហា​របស់​វា ។

ដំណោះស្រាយ​មួយ​ដើម្បី​កម្ចាត់​ពពួក​ផ្សិត​គឺ​តាម​រយៈ​របប​អាហារ​។ ដោយសារ​ពពួក​ផ្សិត​មាន​ក្នុង​ពោះវៀន ហើយ​វា​អាច​ដុះ​លូតលាស់​ច្រើន​លើសលុប​នៅ​ពេល​បរិភោគ​អាហារ​ខុស យើង​ត្រូវ​ចៀសវាង​អាហារ​ណា​ដែល​ជំរុញ​ការ​លូតលាស់​របស់​ផ្សិត ។

ខាងក្រោម​នេះ​គឺជា​គន្លឹះ​មួយ​ចំនួន​ដែល​អ្នក​អាច​អនុវត្ត​ដើម្បី​កម្ចាត់​ពពួក​ផ្សិត​ចេញពី​រាង​កាយ​របស់​អ្នក ។

១-​បង្កើន​ការ​ទទួលទាន​ជាតិ​កាក​សរសៃ
បាក់តេរី​ដែល​ល្អ​ចំពោះ​សុខភាព ហើយ​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​ពពួក​ផ្សិត​ក្នុង​រាង​កាយ​បាន ចូល​ចិត្ត​រស់នៅ​លើ​អាហារ​សម្បូរ​ជាតិ​កាក​សរសៃ​។  ពួក​វា​ចូល​ចិត្ត​អាហារ​ជាតិ​កាក​សរសៃ​ដូច​ជា​បន្លែ។ ការ​បង្កើន​ការ​ទទួលទាន​ជាតិ​កាក​សរសៃ​នឹង​ចិញ្ចឹម​បាក់តេរី​ដែល​ល្អ​នៅ​ក្នុង​ពោះវៀន ។

២-​ចៀសវាង​ការ​ទទួលទាន​ជាតិ​ស្ករ
ផ្សិត​ចូល​ចិត្ត​សារធាតុ​កាបូ​អុ​ី​ដ្រា​ត ដូច្នេះ​អ្នក​គួរ​កាត់​បន្ថយ​ការ​ទទួលទាន​ពួក​វា​។ វា​រួម​មាន​អាហារ​សម្បូរ​ជាតិ​ម្សៅ​ដូច​ជា​ដំឡូង ឬ​គ្រាប់​ធញ្ញជាតិ ព្រោះ​អាហារ​ទាំងនេះ​អាច​បំបែក​ជា​ជាតិ​ស្ករ​ពេល​ចូល​ក្នុង​រាង​កាយ​របស់​យើង ។

៣-​ទទួលទាន​អាស៊ីត​ខ្លាញ់​ដែល​ល្អ​ចំពោះ​សុខភាព
ជាតិ​ខ្លាញ់​ដែល​ល្អ​ចំពោះ​សុខភាព​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​កាន់តែ​ខ្លាំង ហើយ​អាស៊ីត acrylic ជួយ​បំបែក​កោសិកា​ផ្សិត និង​បណ្តាល​ឲ្យ​វា​ស្លាប់​បាន ធ្វើ​ឱ្យ​ជាតិ​ខ្លាញ់​ជា​ឱសថ​ប្រឆាំង​នឹង​ពពួក​ផ្សិត​ដ៏​មាន​ប្រសិទ្ធភាព​។

៤-​ប្រូ​តេ​អីុ​ន
ប្រូ​តេ​អីុ​ន​មាន​នាទី​ដូច​ជាតិ​កាក​សរសៃ​ដែរ បាក់តេរី​ល្អ​ចូល​ចិត្ត​ប្រូ​តេ​អីុន ហើយ​ផ្សិត​មិន​អាច​លូតលាស់​លើ​ជាតិ​ខ្លាញ់ ឬ​ប្រូ​តេ​អុ​ី​ន​បាន​ទេ វា​ដុះ​បាន​តែ​លើ​ជាតិ​កាបូ​អីុ​ដ្រា​ត​តែ​ប៉ុណ្ណោះ​។ អ្នក​ដែល​មាន​បញ្ហា​ទាក់ទង​នឹង​ពពួក​ផ្សិត​គួរតែ​ទទួល​របប​អាហារ​ដែល​សម្បូរ​ជាតិ​ប្រូ​តេ​អីុន ឬ​ជាតិ​កាក​សរសៃ ៕