ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Zidane ថា ៖ «​ខ្ញុំ​មាន DNA របស់ Real Madrid»

6 ឆ្នាំ មុន

Zinedine Zidane គ្រូបង្វឹក​ក្រុម​អធិរាជ​ស Real Madrid ដែល​ទើបតែ​នាំ​ក្រុម​ស្តេច​ស​មួយ​នេះ​ឱ្យ​លើក​ពាន La Liga លើក​ទី​៣៣​របស់​ខ្លួន

Zinedine Zidane គ្រូបង្វឹក​ក្រុម​អធិរាជ​ស Real Madrid ដែល​ទើបតែ​នាំ​ក្រុម​ស្តេច​ស​មួយ​នេះ​ឱ្យ​លើក​ពាន La Liga  លើក​ទី​៣៣​របស់​ខ្លួន ហាក់ដូចជា​មិន​បារម្ភ​អំពី​ស្ថានភាព​កិច្ចសន្យា​របស់​ខ្លួន​ដែល​នៅ​សល់​តែ​មួយ​ឆ្នាំ​ទៀត​ជាមួយនឹង Real Madrid សោះឡើយ ។ Zidane បាន​ប្រកាស​ថា លោក​មាន «DNA» របស់​ក្រុម Real Madrid និង​បាន​និយាយ​ថា ក្លឹ​ប​នេះ​គឺ​ជីវិត​របស់​លោក ស្រប​ពេល​ដែល​លោក​កំពុង​រៀបចំ​ក្រុម​អធិរាជ​ស Real Madrid ត្រៀប​ខ្លួន​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ទល់​នឹង​ក្រុម​ក្រុម​សេះបង្កង Juventus ។ ក្រុម Real Madrid កំពុង​ខិតខំ​ដើម្បី​ក្លាយជា​ក្រុម​ដំបូង​ក្នុង​ការ​ការពារ​ពានរង្វាន់​នេះ​ដោយសារ​តែ​ការ​ប្រកួតប្រជែង​នេះ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ក្នុង​ក្របខ័ណ្ឌ Champions League នៅ​ពេល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Cardiff សម្រាប់​ការ​ប្រកួត​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​នេះ ។ 

Zidane មិន​ទាន់​ចុះហត្ថលេខា​បន្ត​កិច្ចសន្យា​ថ្មី​មួយ​នៅឡើយ​ទេ​ទោះបីជា​ក្រុម​បាន​ឈ្នះ​ពានរង្វាន់​លើក​ដំបូង​របស់​ខ្លួន​ក៏​ដោយ ។ លោក​មិនសូវ​ខ្វល់ខ្វាយ​ពី​អនាគត​របស់​លោក​ទេ ។ Zidane បាន​ប្រាប់​ថា «​ខ្ញុំ​នៅ​សល់​មួយ​ឆ្នាំ​ទៀត​សម្រាប់​កិច្ចសន្យា​របស់ខ្ញុំ តែ​វា​គ្មាន​ន័យ​អ្វី​ឡើយ ។ ខ្ញុំ​ចង់​នៅ​ក្នុង​ក្លឹ​ប​នេះ​តែ​វា​អាស្រ័យ​លើ​ការ​ប្រកួត​ពិត​ជាក់ស្តែង​» ។ «​ខ្ញុំ​គិត​ថា​ក្លឹ​ប​សប្បាយ​ចិត្តនឹង​អ្វី​ដែល​ពួក​យើង​កំពុង​ធ្វើ ហើយ​ខ្ញុំ​ចាប់អារម្មណ៍​ខ្វល់ខ្វាយ​តែ​រឿង​ហ្នឹង​ទេ ។ ពេល​អនាគត​គឺ​មាន​តែ​ថ្ងៃ​សៅរ៍​ខាង​មុខ​ប៉ុណ្ណោះ ហើយ​គ្មាន​អ្វី​ទៀត​ឡើយ ។ វា​ពិតជា​ប្រាកដ​ណាស់​ថា ខ្ញុំ​មាន DNA របស់​ក្រុម Real Madrid ស្រាប់​ទៅ​ហើយ ។ វា​ជា​ផ្ទះ​របស់ខ្ញុំ ។ មនុស្ស​គ្រប់​គ្នា​តែងតែ​ស្រឡាញ់​ខ្ញុំ ហើយ​ខ្ញុំ​តែងតែ​ព្យាយាម​ការពារ​តម្លៃ​របស់​ក្លឹ​ប​ជា​និច្ច ។ ខ្ញុំ​ធ្លាប់​ជា​កីឡាករ ជំនួយការ​គ្រូបង្វឹក និង​គ្រូបង្វឹក​ផ្ទាល់ នៅ​ក្នុង​ក្លឹ​ប​នេះ ។ ខ្ញុំ​តែងតែ​ជា​អ្នកគាំទ្រ​ក្លឹ​ប​នេះ​ព្រោះ​វា​ជា​ជីវិត​របស់ខ្ញុំ​» ។ លោក​បាន​បន្ត​ថា «​ខ្ញុំ​កំពុង​រីករាយ​ពេល​នេះ​ដោយសារ​តែ​ខ្ញុំ​ដឹង​ថា ថ្ងៃ​ណាមួយ​វា​នឹង​បញ្ចប់ ។ ខ្ញុំ​នៅ​លើ​ចំណុច​ខ្ពស់​មួយ​នៃ​ការងារ​របស់ខ្ញុំ ហើយ​យើង​ជិត​ទៅ​ធ្វើ​អ្វីមួយ​ដែល​អស្ចារ្យ ។ យើង​បាន​ធ្វើការ​យ៉ាង​លំបាក​ហើយ​នោះ​ជា​ស្មារតី​នៃ​ក្រុមការងារ​នេះ​» ។  

Zidane បាន​បន្ថែម​ទៀត​ថា «​វា​ជា​អារម្មណ៍​ដែល​ពិបាក​ទទួលយក​នៅ​ពេល​ដែល​យើង​ចាញ់​ការ​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ។ វា​ជា​ផ្នែក​មួយ​របស់​បាល់ទាត់ ។ ខ្ញុំ​ទទួលយក​នូវ​អ្វី​ដែល​កីឡាបាល់ទាត់​បាន​ផ្ដល់​ឱ្យ​ខ្ញុំ ។ ពេល​ដែល​ខ្ញុំ​ចូល​ក្នុង​ក្លឹ​ប​នេះ ខ្ញុំ​ត្រូវ​តែ​ឈ្នះ​ពាន Champions League ជាមួយ​អាវ​ក្រុម​ពណ៌​ស​នេះ ។ បន្ទាប់​ពី​យើង​បាន​ឈ្នះ​ការ​ប្រកួត League វា​ជា​អ្វីមួយ​ដែល​អស្ចារ្យ ។ ខ្ញុំ​សប្បាយចិត្ត​ខ្លាំង​ណាស់ ។ អ្វី​ដែល​សំខាន់​បំផុត​គឺ​ត្រូវ​តែ​បញ្ចេញ​សមត្ថភាព​ឲ្យ​បាន​ពេញ​១០០​ភាគរយ​ជា​និច្ច ។ នោះ​ហើយ​ជា​របៀប​ដែល​យើង​បាន​ធ្វើ​ក្នុងអំឡុងពេល​ពេញ​មួយ​រដូវ​កាល​នេះ ។ យើង​នៅ​មានការ​ប្រកួត​ផ្តាច់ព្រ័ត្រ​ទៀត ហើយ​យើង​នឹង​ព្យាយាម​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ឈ្នះ​ការ​ប្រកួត​នេះ​» ៕