ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​ផលិត​ដែកថែប​តៃវ៉ាន់​ចាក់​កាក​សំណល់​ពុល​ត្រី​ងាប់​រាប់​តោន

6 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ ភ្នាក់ងារ​សារព័ត៌មាន​ក្នុង​ទីក្រុង​ហាណូយ​រាយការណ៍​ថា សហគ្រាស​ដែកថែប​តៃវ៉ាន់​មួយ​បាន​ចាក់ចោល​កាក​សំណល់​មាន​ជាតិពុល ដែល​ធ្វើ​ឲ្យ​ត្រី​រាប់​តោន​ងាប់​ក្នុង​ប្រទេស​វៀតណាម​កាលពី​

ទីក្រុង​ហាណូយ ៖ ភ្នាក់ងារ​សារព័ត៌មាន​ក្នុង​ទីក្រុង​ហាណូយ​រាយការណ៍​ថា សហគ្រាស​ដែកថែប​តៃវ៉ាន់​មួយ​បាន​ចាក់ចោល​កាក​សំណល់​មាន​ជាតិពុល ដែល​ធ្វើ​ឲ្យ​ត្រី​រាប់​តោន​ងាប់​ក្នុង​ប្រទេស​វៀតណាម​កាលពី​ឆ្នាំ​មុន បាន​ចាប់ផ្តើម​ដំណើរការ​រោងចក្រ​របស់​ខ្លួន​ក្នុង​ថ្ងៃ​ចន្ទ​កន្លង​មក ។

ហេតុការណ៍​នេះ​ស្ថិត​ក្នុង​ចំណោម​មហន្តរាយ​បរិស្ថាន​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​ប្រទេស​វៀតណាម ដែល​បាន​បំផ្លាញ​ជីវភាព​រស់នៅ​តាម​បណ្តា​យ​ឆ្នេរ​កណ្តាល និង​បង្ក​ឲ្យ​មានការ​ធ្វើ​កូដកម្ម​បន្ត​ដល់​បច្ចុប្បន្ន​ផង​ដែរ ។

រោងចក្រ​ដែកថែប Formosa តម្លៃ​១១​ប៊ី​លាន​ដុល្លារ​នេះ​មា​នទី​តាំងនៅ​កណ្តាល​ខេត្ត Ha Tinh ស្ថិត​ក្រោម​ការ​សាងសង់ ខណៈ​ក្រុម​ហុ​៊​ន​ត្រូវ​បាន​ចោទប្រកាន់​ថា ចាក់​កាក​សំណល់​ខុសច្បាប់​ចូល​ទៅ​ក្នុង​សមុទ្រ ដោយ​បង្ក​ឲ្យ​ត្រី និង​សត្វ​សមុទ្រ​មាន​តម្លៃ​ជា​ច្រើន​ងាប់ ហើយ​អណ្តែត​មក​លើ​ឆ្នេរ ។

យោង​តាម​មន្ត្រី​បរិស្ថាន​ម្នាក់​ឲ្យ​ដឹង​ថា រោងចក្រ​នេះ​បាន​ចាប់ផ្តើម​ដំណើរការ​សាកល្បង​នៅ​ថ្ងៃ​ចន្ទ ហើយនឹង​ស្ថិត​ក្រោម​ការ​តាមដាន​យ៉ាង​ជិតដិត​ផង​ដែរ ។

លោក Hoang Duong Tung អនុប្រធាន​រដ្ឋបាល​បរិស្ថាន​វៀតណាម និយាយ​ថា ៖ «​ប្រសិនបើ​មាន​ហេតុការណ៍​ណាមួយ​កើតឡើង ពួក​យើង​នឹង​បញ្ឈប់​ដំណើរការ​ភ្លាម » ។

លោក​បន្ថែម​ថា លទ្ធផល​នៃ​ការ​សាកល្បង​នឹង​ត្រូវ​បាន​ចេញ​ក្នុង​រយៈពេល​២៤​ម៉ោង ប៉ុន្តែ​លោក​មិន​បាន​និយាយ​ឲ្យ​ច្បាស់​ថា ពួក​គេ​កំពុង​តែ​តាមដាន​អ្វី​ឡើយ ។

រោងចក្រ Formosa ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ជា​ច្រើន ហើយ​រោងចក្រ​នេះ​បាន​ធ្វើ​កំណែទម្រង់​៥២​ក្នុង​ចំណោម​៥៣​ចំណុច ដែល​ពួក​គេ​ល្មើស​មុន​ពេល​ទទួល​បានការ​អនុញ្ញាត​ឲ្យ​ដំណើរការ ។
យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា មានការ​ល្មើស​ដទៃ​ទាក់ទិន​នឹង​ប្រព័ន្ធ​ចំហុយ​កាក​ធ្យូងថ្ម ។ មន្ត្រី​និយាយ​ថា Formosa នឹង​ផ្លាស់​ប្តូរ​ប្រព័ន្ធ​នេះ​ក្នុង​ឆ្នាំ​២០១៩ ។

ក្រុមហ៊ុន​ដែកថែប​តៃវ៉ាន់ ត្រូវ​បាន​បញ្ជា​ឲ្យ​បង់ប្រាក់​៥០០​លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​វៀតណាម បន្ទាប់​ពី​ត្រី​ងាប់​ជា​ច្រើន​ក្បាល​នៅ​ខែមេសា ឆ្នាំ​២០១៦ ។

អ្នកនេសាទ​បាន​បន្ត​ធ្វើ​កូដកម្ម​នៅ​វៀតណាម​កណ្តាល និង​ទាមទារ​សំណង​កាន់តែ​ច្រើន​សម្រាប់​ហេតុការណ៍​នេះ ខណៈ​អ្នកនេសាទ​មួយ​ចំនួន​ទៀត​និយាយ​ថា ពួក​គេ​មិន​ទាន់​ទទួល​បាន​ប្រាក់​សំណង​ទេ ៕