ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង Lionel Messi ឱ្យ​គ្រូបង្វឹក​ថ្មី​ទើប​កាន់​តំណែង​ធ្វើ​អ្វី​មុនគេ​អត់?

6 ឆ្នាំ មុន

ខ្សែប្រយុទ្ធ​មុត​ស្រួច Lionel Messi របស់​ក្រុម​អ្នកមាន​បុណ្យ FC Bacelona បាន​ប្រាប់​អ្នកចាត់ការ​ទួទៅ​ក្លឹ​ប Barcelona ដែល​នឹង​ឡើង​កាន់​ដំណែង​ថ្មី​

ខ្សែប្រយុទ្ធ​មុត​ស្រួច Lionel Messi របស់​ក្រុម​អ្នកមាន​បុណ្យ FC Bacelona បាន​ប្រាប់​អ្នកចាត់ការ​ទួទៅ​ក្លឹ​ប Barcelona ដែល​នឹង​ឡើង​កាន់​ដំណែង​ថ្មី​លោក Ernesto Valverde ឲ្យ​ចុះហត្ថលេខា​ទទួល​នាំ​យក​កីឡាករ​ថ្មី​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ លើស​ពី​នេះ​ទៀត​កីឡាករ​កំពូល​ខ្សែប្រយុទ្ធ​ដែល​តែងតែ​ធ្វើ​ឱ្យ​អ្នកចាំទី​របស់​ក្រុម​ដទៃ​ខ្លាចរអា​រូប​នេះ ចង់​ឲ្យ​លោក Valverde ទិញ​យក Philippe Countinho របស់ Liverpool ឬ Marco Verratti របស់  Paris Saint-Germain មក​កាន់​ទឹកដី Nou Camp ។ 

Valverde ទើបតែ​ក្លាយជា​អ្នកចាត់ការ​ទូទៅ​ក្រុម Barcelona តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​តែ Messi ទាមទារ​ឲ្យ​លោក​ធ្វើការ​ភ្លាម​ៗ​ដោយ​មិន​បង្អង់​យូរ ។ Messi បាន​ផ្តល់​បទ​សម្ភាស​ដល់​ទស្សនាវដ្តី​អេ​ស្ប៉ា​ញ Don Balon ថា «​ខ្ញុំ​មិន​ពេញចិត្ត​សោះឡើយ​ចំពោះ​ការ​ទិញ​កីឡាករ Bernardo Silva របស់​ក្រុម​មេឃ​ខៀវ Manchester City ក្នុង​តម្លៃ​ខ្លួន​៥៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​នោះទេ ។ ការ​ទិញ​កីឡាករ​នេះ​គឺ​មិន​ជួន​ដំណឹង​ឲ្យ​គ្រប់​គ្នា​ដឹង​មុន​ទេ​» ។

លោក​ចង់បាន​កីឡាករ​ណា​ដែល​មាន​ស្ទីល​លេង និង​សមត្ថភាព​ស្រ​ដៀង​ទៅ​នឹង Silva សម្រាប់​ការ​ប្រកួត​ក្នុង​ក្រប​ខណ្ឌ La Liga នា​រដូវ​កាល​ក្រោយ ។ ជាង​នេះ​ទៅ​ទៀត Messi បាន​ទទូច​ប្រាប់​អ្នកចាត់ការ​ទូទៅ​ក្រុម​ថា ឲ្យ​ទៅ​ទិញ​កីឡាករ Coutinho ពី​ក្រុម Liverpool ឬ Verratti របស់ Paris Saint-Germain ។ Coutinho លេង​បាន​យ៉ាង​ល្អ​នៅ​រដូវ​កាល​មុន​នៅ​ក្រុម​ហង្ស​ក្រហម Liverpool ជាមួយនឹង​ការ​ស៊ុត​បញ្ចូល​ទី​១៣​គ្រាប់​ទោះបីជា​មាន​របួស​ក៏​ដោយ ៕