ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ! ខឹងមែនតើហ៍ ​ខូច​​ដោយសារតែ​ពួក​គាត់​នេះហើយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ ជា​ច្រើន​គ្រឿង កំពុង​តម្រៀបជួរ​គ្នា​ដើម្បី​ចូល​ទៅ​ចាក់​បេតុង​នៅ​ការដ្ឋាន​សំណង់​មួយ​កន្លែង ស្ថិត​នៅ​តាម​មហាវិថី​ព្រះ​នរោត្តម ភូមិ​៧ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន និង​ធ្វើ​ឱ្យ​ដី​ភក់​ធ្លាក់​ប្រឡាក់​ពេញ​ដងផ្លូវ​មាន​ប្រវែង​រាប់​

រាជធានី​ភ្នំពេញ ៖ រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ជា​ច្រើន​គ្រឿង កំពុង​តម្រៀបជួរ​គ្នា​ដើម្បី​ចូល​ទៅ​ចាក់​បេតុង​នៅ​ការដ្ឋាន​សំណង់​មួយ​កន្លែង ស្ថិត​នៅ​តាម​មហាវិថី​ព្រះ​នរោត្តមភូមិ​៧ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន និង​ធ្វើ​ឱ្យ​ដី​ភក់​ធ្លាក់​ប្រឡាក់​ពេញ​ដងផ្លូវ​មាន​ប្រវែង​រាប់​ពាន់​ម៉ែត្រ​ ចាប់តាំងពី​មុខ​ការដ្ឋាន​ខាងលើ រហូត​ទៅ​ដល់​ផ្លូវ​លេខ​២៩៤ និង​ផ្លូវ​សុធារស នា​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា តែ​ពុំ​មាន​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ណា​ម្នាក់​ចុះ​ទៅ​មើល​ឡើយ​។

អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ម្នាក់ ឮនិយាយ​ថា ចាប់តាំងពី​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា​មក ​គាត់​ឃើញ​មាន​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ជា​ច្រើន​គ្រឿង​តម្រៀប​គ្នា​ជា​ជួរ ដើម្បី​រង់ចាំ​ចូល​ទៅ​ចាក់​បេតុង​នៅ​ក្នុង​ការដ្ឋាន​សំណង់​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​នោះ​។ ដោយសារ​មាន​រថ​យន្ត​ចេញចូល​ទៅ​ចាក់​បេតុង​យ៉ាងច្រើន​នោះ ធ្វើ​ឱ្យ​បែក​ភក់ជ្រាំ​យ៉ាង​ខ្លាំង​ជាប់​កង់​រថយន្ត ហើយ​ពេល​ចេញ​មក​វិញ​ធ្លាក់​ដី​ប្រឡាក់​ពេញ​ផ្លូវ​តែ​ម្តង តែ​គាត់​មិនឃើញ​មាន​វត្តមាន​អាជ្ញាធរ​មូលដ្ឋាន​ណា​ម្នាក់​ចុះ​មក​ធ្វើការ​ណែនាំ​ឡើយ ។

ប្រភព​ដដែល​បន្ត​ថា គាត់​សូម​អំពាវនាវ​ទៅ​ដល់​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូច​ជា​ក្រសួង មន្ទីរ ជា​ពិសេស​ទៅ​ដល់​សាលា​រាជធានី​ភ្នំពេញ មេត្តា​មក​មើល​មហាវិថី​ព្រះ​នរោត្តម​ដែល​ជា​ផ្លូវ​ដ៏​សំខាន់​មួយ កំពុង​តែ​ប្រឡាក់​ទៅ​ដោយ​ដី​ភក់ ដោយសារ​តែ​រថយន្ត​ក្រឡុក​បេតុង​ចេញចូល​ក្នុង​ការដ្ឋាន​ខាងលើ​នោះ​។

លោក ខាត់ ណា​រិ​ទ្ធ ចៅសង្កាត់​ទន្លេបាសាក់​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ការ​ធ្លាក់​ដី​ភក់​លើ​មហាវិថី​ព្រះ​នរោត្តម​ ដោយសារ​តែ​រថយន្ត​ដឹក​ដី ឬ​ក៏​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​របស់​ការដ្ឋាន​សំណង់​ខាងលើ​នេះ រូប​លោក​មិន​បានដឹង​ឡើយ តែ​លោក​នឹង​ចុះ​ទៅ​ធ្វើការ​ណែនាំ​ម្ចាស់​ការដ្ឋាន​ខាងលើ ឱ្យ​លាង​សម្អាត​ផ្លូវ​ឱ្យ​បាន​ស្អាត​ឡើង​វិញ ៕