ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុតយ៉ាងណា! ក្រោយប៉ូលិសស្រវឹងបុករះ​ទាំងកំរោល​

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យដឹងថា ខណៈនេះ​នា​ល្ងាចថ្ងៃទី​៣១ ឧសភា កំពុង​មានការភ្ញាក់​ផ្អើល និងកក​កុញ​​ស្ទះ​ចរា​ចរណ៍​ជា​​ខ្លាំង​ ស្ថិតនៅក្បែរសាកលវិទ្យាល័យសុខាភិបាល​​​ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោយ​ពីមាន​​​រថយន្ត​​​ប៉ាហ្សេរ៉ូ​មួយ​

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យដឹងថា ខណៈនេះ​នា​ល្ងាចថ្ងៃទី​៣១ ឧសភា កំពុង​មានការភ្ញាក់​ផ្អើល និងកក​កុញ​​ស្ទះ​ចរា​ចរណ៍​ជា​​ខ្លាំង​ ស្ថិតនៅក្បែរសាកលវិទ្យាល័យសុខាភិបាល​​​ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោយ​ពីមាន​​​រថយន្ត​​​ប៉ាហ្សេរ៉ូ​មួយ​គ្រឿង​ ដែលគេស្គាល់​​អ្នកបើកបរ​​ជាមន្ត្រីនគរបាល​នាយកដ្ឋាន​ព្រំដែន បាន​បើកបរទាំងស្រវឹង​ស្រា​ជោក ក៏បានជ្រុល​ទៅ​បុក​រះ​អ្នកដទៃ​យ៉ាង​សា​ហាវ និងបង្កឱ្យមនុស្សម្នាក់​​ត្រូវ​រថយន្ត​កិន​ខ្ទេចក្បាលស្លាប់​​យ៉ាងអាណោចអាធ័ម ។

ប្រភពឱ្យដឹងថា បុរស​ជាអ្នកបើកបរ​​​ខាងលើ​ឈ្មោះ​ហួ ចន្ថា អាយុ​៥១ឆ្នាំ ជាមន្ត្រី​នគរបាល​អគ្គ​នាយកដ្ឋាន​ព្រំដែន មិនបានរងរបួស​នោះទេ ​​។ រីឯអ្នកស្លាប់ នៅមិនទាន់​ស្គាល់​ឈ្មោះ គ្រាន់តែដឹងថា ជាជាងកញ្ចក់ ។ ​ហើយ​ភាគីខាងរង​របួសមានប្រហែល៥នាក់ និង​​រង​ការ​ខូច​ខាត​មានរថ​យន្ត​ព្រូស​១គ្រឿង, រថយន្តកាមរី១គ្រឿង, រ៉ឺម៉កអេតចាយ១គ្រឿង និង​ម៉ូតូមួយគ្រឿងទៀត ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុងចុះអន្តរាគមន៍នៅកន្លែងកើតហេតុ ដោយឃាត់ខ្លួនបានអ្នកបើកបរ​បង្កខាងលើបានផងដែរ ។