ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ធ្វើ​ឱ្យ​ផ្អើល​ពេញ​​អាកាសយានដ្ឋាន​

6 ឆ្នាំ មុន

«Daily Mail» កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា មហាជន​នៅ​អាកាសយានដ្ឋាន​«Son Sant Joan Air Port» ក្រុង​ប៉ាល់​ម៉ា​នៅ​លើ​កោះ «​ម៉ា​ល័​រកា​» ប្រទេស​អេ​ស្ប៉ា​ញ ភ្ញាក់ផ្អើល​នៅ​ពេល​ឃើញ​

«Daily Mail» កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា មហាជន​នៅ​អាកាសយានដ្ឋាន​«Son Sant Joan Air Port» ក្រុង​ប៉ាល់​ម៉ា​នៅ​លើ​កោះ «​ម៉ា​ល័​រកា​» ប្រទេស​អេ​ស្ប៉ា​ញ ភ្ញាក់ផ្អើល​នៅ​ពេល​ឃើញ​បុរស​ម្នាក់​បង្ហាញខ្លួន​នៅ​ក្នុង​បន្ទប់​អ្នកដំណើរ​ស្ថិត​ក្នុង​សភាព​ស្រាត​ននល គ្មាន​អ្វី​បិទ​បាំង​កេរ្ដិ៍ខ្មាស ។

រូបភាព​កាមេរ៉ា​សុវត្ថិភាព​នៅ​អាកាសយានដ្ឋាន បង្ហាញ​ឱ្យ​ឃើញ​បុរស​ស្រាត​ម្នាក់​នោះ​ចូល​អង្គុយ​នៅ​លើ​កៅអី​មួយ ក្រោយមក​ក្រោក​ដើរ​នៅ​ជុំវិញ​បរិវេណ​នោះ និង​ចូល​បន្ទប់ទឹក ។ គេ​គ្មាន​សម្ភារ​ជាប់​ខ្លួន សូ​ម្បី​តែ​សម្លៀក​បំពាក់ និង​ទាន់​ដឹង​ថា​ ហេ​តុ​អ្វី​បានជា​ស្រាត​បែប​នេះ ។

បុគ្គលិក​អាកាសយានដ្ឋាន បានឃើញ​បុរស​នោះ​ក្នុង​ម៉ា​ស៊ី​ន​ថត​សុវត្ថិភាព ប៉ុន្ដែ​ក្រោយមក​គេ​គេច​បាត់​តាម​រក​មិនឃើញ ។

ប្រភព​មួយ​បញ្ជាក់​ពី​ភិនភាគ​ថា បុរស​ម្នាក់​នោះ​មាន​អាយុ​ប្រហែល​៥០​ឆ្នាំ អាច​ថា​ជនបរទេស ។ នៅ​ពេល​រូបភាព​នោះ​បង្ហាញ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អេ​ស្យ៉ា​ញ​មានការ​រិះគន់​ពី​បញ្ហា​សុវត្ថិភាព​នៅ​អាកាសយានដ្ឋាន ៕