ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃមិញ! រន្ទះបាន​ឆក់ជីវិតមនុស្ស​ម្នាក់ និងម្នាក់​ទៀត​របួសធ្ងន់

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មនុស្ស​ម្នាក់​ស្លា.ប់​និង​ម្នាក់​ទៀត​​បាន​​រង​​របួសធ្ងន់​ ក្នុង​ហេតុការណ៍​ត្រូវ​រន្ទះបា.ញ់ ដែល​កើត​​ឡើង ​កាលពី​វេលា​ម៉ោង​០១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣១ ឧសភា នេះ ស្ថិត​នៅ​​​ចម្ការ​មួយកន្លែង ក្នុងភូមិ​អូរ​គគីរ ឃុំ​អូរ​ដា ស្រុក​កំ​រៀង ខេត្តបាត់ដំបង ។

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មនុស្ស​ម្នាក់​ស្លាប់​និង​ម្នាក់​ទៀត​​បាន​​រង​​របួសធ្ងន់​ ក្នុង​ហេតុការណ៍​ត្រូវ​រន្ទះបាញ់ ដែល​កើត​​ឡើង ​កាលពី​វេលា​ម៉ោង​០១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣១ ឧសភា នេះ ស្ថិត​នៅ​​​ចម្ការ​មួយកន្លែង ក្នុងភូមិ​អូរ​គគីរ ឃុំ​អូរ​ដា ស្រុក​កំ​រៀង ខេត្តបាត់ដំបង ។

ប្រភព​​ឱ្យ​​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ​អ៊ុ​ក សា​រឿ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ (​ស្លាប់​) និង​ម្នាក់​ទៀត​ឈ្មោះ​លី គឹ​ម​ឡេ​ង ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ។ បច្ចុប្បន្ន អ្នក​រង​របួសធ្ងន់​ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ប៉ៃលិន​ហើយ ។

​គួររំលឹក​ថា សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់ ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​​ខ្ពស់ ជា​ពិសេស ​គឺ​​ក្នុង​​ពេល​មេឃ​​​ភ្លៀង​​តែ​ម្តង ដែល​យើង​​មិន​ដឹង​​ថា នឹងមានអ្វីកើតឡើងឡើយ ជាក់ស្តែងវានឹងអាចកើត​ឡើង​ដូចករណី​នេះ ​។