ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​​ដួល​សន្លប់​​ទៀត​ហើយ លើកនេះរហូតមានអ្នក​ស្លា.ប់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា យ៉ាង​ហោច​មាន​កម្មការិនី​រោងចក្រ​ចំនួន​៣០នាក់ ​បាន​ដួល​សន្លប់​បន្តបន្ទាប់​គ្នា ក្នុង​នោះ​ ​​មាន​ម្នាក់​ត្រូវបាន​​បាត់​បង់ជីវិត​​យ៉ាង​អាណោចអាធ័ម កើតឡើង​កាលពី​វេលា​ម៉ោង​បាយ​ថ្ងៃត្រង់​ថ្ងៃ​ទី​៣១ ឧសភា នេះ ស្ថិត​ក្នុង​រោងចក្រ​យីហោ «​អា​ខា​សេត ហ្គា​មិន​» ស្ថិត​នៅសួន​វឌ្ឍនៈ​២ ក្នុងភូមិ​ទឹកថ្លា សង្កាត់​ពង្រ ខណ្ឌដង្កោ ។

ជំហាន​ដំបូង សមត្ថកិច្ច​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​ដួល​សន្លប់​របស់ពួកគេនោះ​ទេ គឺកើតឡើង​ក្រោយ​ពី​ពួក​គាត់​​សម្រាក​បាយ​ថ្ងៃ​ត្រង់​រួច ហើយ​​ដើរ​ចូល​ធ្វើការ​វិញ ។ លុះ​បាន​មួយសន្ទុះ ស្រាប់តែ​កើត​ករណី​នេះ​តែ​ម្តង បណ្តាល​ឱ្យ​​មាន​អ្នក​សន្លប់​ធ្ងន់ធ្ងរ​ជា​ច្រើន​នាក់ និងមាន​ម្នាក់​​បាន​បាត់បង់​ជីវិត ។ ​គេ​មិន​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ទាំងនោះ​ទេ ដោយ​ភ្លាមៗ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​​នៅមន្ទីរ​ពេទ្យ ។

មាន​មតិ​លើក​ឡើង​ថា ករណី​នេះ សង្ស័យអាច​​បណ្តាល​មក​ពី​បរិយាកាស​នៅ​ក្នុង​រោងចក្រ​នោះ ព្រោះ​កាល​ពី​មុន កង្ហារ​បាន​លើកដា​ក់​ខ្ពស់​ៗ តែ​សព្វថ្ងៃ ​បាន​ប្តូរ​មក​ដាក់​កង្ហា​​ទាប​ៗ​វិញ ទើប​ធ្វើ​ឱ្យ​ខ្យល់​បក់​​មិនសូវ​ល្អ ជា​ពិសេស​ក៏​អាច​បណ្តាល​មក​ពី​ធុំក្លិន​គីមី​​ផង​ដែរ ។ ទោះបីជាយ៉ាងណា សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ​ច្បាស់​​ហើយ ។