ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ លើក​ទី​៩ ជុំ​ទី​៣ និង​មហាសន្និបាត​ក្លឹ​ប​ឆ្នេរសមុទ្រ ថ្ងៃ​ទី​៩ដល់១៤ធ្នូ ខាង​មុខ

1 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ នា​រសៀល​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២២…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ នា​រសៀល​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២២ បាន​ដឹកនាំ​មន្ត្រី នៃ​មន្ទីរ​អង្គភាព​ជំនាញ ចុះ​ពិនិត្យ​មើល​ការ​រៀបចំ កែ​លម្អ សោភ័ណ​ភាព និង​បរិស្ថាន ត្រៀម​រៀបចំ ពិធីបុណ្យ​សមុទ្រ លើក​ទី​៩ ជុំ​ទី​៣ និង​មហាសន្និបាត​ក្លឹ​ប​ឆ្នេរសមុទ្រ ដែល​ស្អាត​ជាងគេ​លើ​សកលលោក ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រះ​សីហ​នុ ។

ក្នុង​ឱកាស​នោះ​លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ ក៏​បាន​ធ្វើការ​ណែនាំ​ឲ្យ​ក្រុមការងារ​ដំឡើង​ក្លោ​ង​ទ្វារ​បុណ្យ​សមុទ្រ ត្រូវធ្វើ​យ៉ាងណា ឲ្យ​មាន​ភាព​ទាក់ទាញ​ល្អ​ស្អាត និង​ការ​តំឡើង​ស្តង់​ពិព័រណ៍ ចំនួន​ជាង​៣០០​ស្តង់ នៅ​ទីលាន​តេ​ជោ ស្ថិត​នៅ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ រួច​បន្ត​ទៅ​ពិនិត្យ​សកម្មភាព​ការ​ឈូស​ឆាយ សម្អាត​ឆ្នេរ​ខ្សាច់​កម្សាន្ត នៅ​ឆ្នេរ​អូរ​ឈើទាល ពិនិត្យ​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ នៅ​អូរ​ឈើទាល ក្នុង​ទឹកដី​ភូមិសាស្ត្រ​ក្រុងព្រះសីហនុ ។

បន្ទាប់​មក លោក​អភិបាលខេត្ត ក៏​បាន​បន្តដំណើរ​ទៅ​ពិនិត្យ​ទីតាំង​រង្វង់​មូល​ព្រះថោង​នាងនាគ នៅ​ឃុំ​បិត​ត្រាំ​ង និង​រង្វង់​មូល​ព្រះ​បដិមា ឧមា​ម​ហេ​ស្វរ នៅ​ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដើម្បី​អបអរសាទរ​ឆ្ពោះទៅ​បុណ្យ​សមុទ្រ លើក​ទី​៩ ជុំ​ទី​៣ និង​មហាសន្និបាត​ក្លឹ​ប​ឆ្នេរសមុទ្រ ដែល​ស្អាត​ជាងគេ​លើ​សកលលោក ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២២ ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ