ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់តែ​លឺ​ព្រាប​នាំសារ ពេល​នេះ​គឺ​ព្រាប​នាំ​ថ្នាំ​ញៀន

6 ឆ្នាំ មុន

គុយ​វ៉ែត ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ព្រាប​មួយ​ក្បាល​ត្រូវ​បាន​គេ​ចាប់​បាន ពេល​កំពុង​ស្ពាយ​ថ្នាំ​ញៀន​នៅ​ក្រោយខ្នង ទៅ​កាន់​ប្រទេស​គុយ​វ៉ែត ដែល​គេ​ជឿ​ថា​អ្នក​បញ្ជូន​វា​មក​គឺ​នៅ​ប្រទេស​អ៊ី​រ៉ា​ក់ ។

ថ្នាំ​ញៀន​១៧៨​គ្រាប់ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​កូន​ថង់​តូច​មួយ ដែល​នៅ​ជាប់​នឹង​ខ្លួន​របស់​ព្រាប ។ គេ​ចាប់​វា​បាន​នៅ​ប្រទេស​គុយ​វ៉ែត ក្បែរ​នឹង​អាគារ​មួយ​នៅ Abdali ដែល​ជិត​នឹង​ព្រំប្រទល់​ប្រទេស​អ៊ី​រ៉ា​ក់ ។ អា​ជា្ញ​ធរ​និយាយ​ថា ថ្នាំ​ញៀន​នោះ​ជា​ប្រភេទ Ketamine ដែល​ជា​ថ្នាំ​សណ្តំ​ក្នុង​វេជ្ជសាស្ត្រ ហើយ​ក៏​អាច​មក​ធ្វើ​ជា​ថ្នាំ​ញៀន​ខុសច្បាប់​ដែរ ។ តាម​ការ​រាយការណ៍​បាន​ឲ្យ​ដឹង​ថា មន្ត្រី​គយ​បានដឹង​រួច​មក​ហើយ​ថា គេ​យក​សត្វ​ព្រាប​មក​ធ្វើ​ជា​អ្នក​នាំ​ថ្នាំ​ញៀន តែ​នេះ​ជា​ករណី​ដំបូង​ដែល​ពួក​គេ​អាច​ចាប់​បាន​ផ្ទាល់ ។ 

គួរ​បញ្ជាក់​ផង​ដែរ​ថា ករណី​នេះ​ក៏​បាន​កើតឡើង​កាលពី​ឆ្នាំ​២០១៥​ដែរ ដែល​ពេល​នោះ​វា​កើតឡើង​នៅ​ប្រទេស​កូ​ស្តា​រី​កា ។ គេ​ចាប់​បាន​សត្វ​ព្រាប​មាន​ថ្នាំ​កូកាអ៊ីន និង​កញ្ឆា​ជាប់​នឹង​ខ្លួន ៕