ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​ធ្លាក់​ចុះ ខណៈ​អា​មេ​រិ​ក​កាន់តែ​បង្កើន​ការ​ខួង​ប្រេង

6 ឆ្នាំ មុន

តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​នៅ​ថ្ងៃ​ចន្ទ ដោយសារ​សកម្មភាព​ខួង​ប្រេង​របស់​សហរដ្ឋអាមេរិក​កើនឡើង ដែល​ផ្ទុយ​នឹង​កិច្ចព្រមព្រៀង​ដឹកនាំ​ដោយ OPEC ជំរុញ​ឲ្យ​រឹត​បន្តឹង​ការ​ផ្គត់ផ្គង់ ។

ការ​ជួញដូរ​ត្រូវ​បាន​ផ្អាក​ដោយសារ​តែ

តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​នៅ​ថ្ងៃ​ចន្ទ ដោយសារ​សកម្មភាព​ខួង​ប្រេង​របស់​សហរដ្ឋអាមេរិក​កើនឡើង ដែល​ផ្ទុយ​នឹង​កិច្ចព្រមព្រៀង​ដឹកនាំ​ដោយ OPEC ជំរុញ​ឲ្យ​រឹត​បន្តឹង​ការ​ផ្គត់ផ្គង់ ។

ការ​ជួញដូរ​ត្រូវ​បាន​ផ្អាក​ដោយសារ​តែ​ថ្ងៃ​ឈប់​សម្រាក​នៅ​ប្រទេស​ចិន សហរដ្ឋអាមេរិក និង​អង់គ្លេស ប៉ុន្តែ​តើ​ការ​ព្រួយបារម្ភ​របស់ OPEC អាច​ទប់ស្កាត់​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​ឬទេ ។

តម្លៃ​គោល​ប្រេង​ឆៅ Brent ធ្លាក់​ចុះ​១៩​សេន ស្មើ​៥១,៩៦​ដុល្លារ​ក្នុង​១​ធុង ។ ការ​ធ្លាក់​ចុះ​នេះ​បាន​បញ្ចប់​នៅ​ស​ប្តា​ហ៍​មុន ជិត​៣%​។ ចំណែក​តម្លៃ​គោល​ប្រេង​ឆៅ​អា​មេ​រិ​ក West Texas Intermediate (WTI) ក៏​បាន​ធ្លាក់​ចុះ​១៩​សេន ស្មើ​៤៩,៦១​ដុល្លារ​ក្នុង​១​ធុង​ផង​ដែរ ។

ប្រទេស​នាំ​ចេញ​ប្រេង និង​ប្រទេស​មិនមែន​ជា​សមាជិក OPEC បាន​សន្យា​កាលពី​ស​ប្តា​ហ៍​មុន​ថា នឹង​បន្ត​កិច្ចព្រមព្រៀង​កាត់​បន្ថយ​ផលិតកម្ម​ចំនួន​១,៨​លាន​បារ៉ែល​ក្នុង​១​ថ្ងៃ រហូត​ដល់​ខែមីនា ឆ្នាំ​២០១៨ ។ កិច្ចព្រមព្រៀង​ដំបូង​គិត​ចាប់តាំងពី​ខែមករា នឹង​ផុតកំណត់​នៅ​ខែមិថុនា ឆ្នាំ​នេះ ។

លោក Carsten Fritsch អ្នកវិភាគ​របស់​ក្រុមហ៊ុន Commerzbank និយាយ​ថា កាលពី​ថ្ងៃ​ចន្ទ តម្លៃ​បាន​ប្រែប្រួល​តិចតួច ។ លោក​ថា ៖ « ពួក​គេ​រំពឹង​ទុក​រហូត​ដល់​ទៅ​៩​ខែ វា​ជា​ការ​ខកចិត្ត​មួយ» ។

លោក​បន្ត​ថា ការ​អនុលោម​តាម​កិច្ចព្រមព្រៀង​កាត់​បន្ថយ​ទិន្នផល​នេះ​ទំនងជា​មិនយូរ​ទៀត​ទេ និង​បារម្ភ​ថា តើ​ការ​សន្យា​នេះ​នឹង​កាត់​បន្ថយ​ស្តុក​ប្រេង​នៅ​សល់​ជិត​កម្រិត​ខ្ពស់​បំផុត​ឬ​យ៉ាងណា ។

ទោះបី​មានការ​កាត់​បន្ថយ​ជា​បន្តបន្ទាប់ ប៉ុន្តែ​តម្លៃ​ប្រេង​មិន​បាន​កើនឡើង​លើស​ពី​៥០​ដុល្លារ​ក្នុង​១​ធុង​ទេ ។

ភាព​ជោគជ័យ​របស់ OPEC ពឹងផ្អែក​លើ​ទិន្នផល​របស់​សហរដ្ឋអាមេរិក ខណៈ​ប្រទេស​នេះ​មិន​បាន​ចូលរួម​កាត់​បន្ថយ​ផលិតកម្ម​។ ផលិតកម្ម​អា​មេ​រិ​កបាន​កើនឡើង​១០% ចាប់ពី​ពាក់កណ្តាល​ឆ្នាំ​២០១៦ ស្មើ​ជាង​៩,៣​លាន​បារ៉ែល​ក្នុង​១​ថ្ងៃ ជិត​ស្មើ​ប្រទេស​ផលិត​ប្រេង​កំពូល គឺ​រុ​ស្ស៊ី និង​អា​រ៉ា​ប៊ី​សា​អូឌីត ។

ក្រុមហ៊ុន​អា​មេ​រិ​កបាន​ខួង​ប្រេង​អស់​រយៈពេល​១៩​ស​ប្តា​ហ៍​ជាប់​គ្នា ។ កន្លែង​ខួង​ប្រេង​សរុប​មាន​៧២២ ជា​ចំនួន​ខ្ពស់​បំផុត​គិត​ចាប់ពី​ខែមេសា ឆ្នាំ​២០១៥​មក ។ នេះ​បើ​តាម​ក្រុមហ៊ុន​ផ្តល់​សេវា​ថាមពល Baker Hughes Inc ។

ទោះជា​កន្លែង​ខួង​ប្រេង​មិន​កើនឡើង ប៉ុន្តែ​ក្រុមហ៊ុន Goldman Sachs ឱ្យ​ដឹង​ថា ទិន្នផល​របស់​អា​មេ​រិ​ក​នឹង​កើនឡើង​៧៨​ម៉ឺន​៥​ពាន់​បារ៉ែល​ក្នុង​១​ថ្ងៃ រវាង​ត្រីមាស​ទី​៤​ឆ្នាំ​២០១៦ និង​ត្រីមាស​ទី​៤​ឆ្នាំ​២០១៧ នៅ​ទូ​ទាំង​តំបន់​ប្រេង​ថ្ម​សែ​ល Permian, Eagle Ford, Bakken និង Niobrara ។

ក្រុម​អ្នកវិភាគ​និយាយ​ថា ការ​កាត់​បន្ថយ​ស្តុក​សកល​ដែល​មាន​ចំនួន​ច្រើន​លើសលប់ នឹង​ក្លាយជា​គន្លឹះ​ដើម្បី​បន្ថយ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ ៕