ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Arsene Wender ស្ពឹក​មុខ​ដោយសារ​ក្រុមប្រឹក្សាភិបាល​កាំភ្លើង​ធំ Arsenal

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា លោក Arsene Wenger ត្រូវ​បាន​ព្រមាន​ដោយ​ក្រុមប្រឹក្សាភិបាល Arsenal ឲ្យ​សម្រេចការ​ដោះ​ដូរ​កីឡាករ​ឲ្យ​បាន​មុន​នៅ​ក្នុង​រដូវក្តៅ​នេះ

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា លោក Arsene Wenger ត្រូវ​បាន​ព្រមាន​ដោយ​ក្រុមប្រឹក្សាភិបាល Arsenal ឲ្យ​សម្រេចការ​ដោះ​ដូរ​កីឡាករ​ឲ្យ​បាន​មុន​នៅ​ក្នុង​រដូវក្តៅ​នេះ ខណៈ លោក​កំពុង​រៀបចំ​ប្រកាស​កិច្ចព្រមព្រៀង​ថ្មី​រយៈពេល​ពីរ​ឆ្នាំ​ក្នុង​ក្លឹ​ប ។ គ្រូបង្វឹក​វ័យ​៦៧​ឆ្នាំ​រូប​នេះ​បាន​បញ្ចប់​រដូវ​កាល​ដ៏​លំបាក​បំផុត​នៃ​អាជីព​របស់​លោក​ជាមួយនឹង​ជ័យ​ជំនះ​l;​លើ​ក្រុម Chelsea ក្នុង​លទ្ធផល ២-១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ FA Cup កាលពី​ចុង​ស​ប្តា​ហ៍​មុន ។ 

នេះ​បើ​យោង​តាម Daily Mail លោក Wenger បាន​ធ្វើ​កិច្ចព្រមព្រៀង​គ្នា​សម្រាប់​កីឡាករ Gonzalo Higuain ក្នុង​ឆ្នាំ​២០១៣ មុន​ពេល​បោះបង់​ចោលការ​នាំ​យក Luis Suarez ។ ភាព​មិន​ច្បាស់​លាស់​ជុំវិញ​ថ្ងៃ​ខាង​មុខរប​ស់លោក Wenger បាន​ធ្វើ​ឲ្យ​កាសែត​ព័ត៌មាន​ជា​ច្រើន​ចុះ​ពី​លោក តែ​នៅ​ពេល​នេះ​ក្លឹ​ប​បាន​ត្រៀម​នឹង​ប្រកាស​ថា លោក Wenger នឹង​ស្នាក់​នៅ​ក្នុង​ក្លឹ​ប​រយៈពេល​២​ឆ្នាំ​បន្ត​ទៀត ។ ទោះបីជា​មាន​កិច្ចព្រមព្រៀង​នេះ​ក៏​ក្រុមប្រឹក្សាភិបាល​ក្រុម Arsenal ចង់​ឲ្យ​លោក Wenger ធ្វើការ​ផ្លាស់​ប្ដូរ​រចនា​បទ​គ្រប់គ្រង​របស់​លោក និង​ចៀសវាង​ការ​ដោះ​ដូរ​កីឡាករ​យ៉ាង ​វឹកវរ​ដូច​នៅ​រដូវក្តៅ​មុន ។

ក្រុម​កា​ភ្លើង​ធំ Arsenal បាន​ចុះហត្ថលេខា​ជាមួយនឹង Granit Xhaka និង Rob Holding កាលពី​ដើមរដូវ​កាល​ដោះ​ដូរ​កីឡាករ​តែ​រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ​នៃ​រដូវ​កាល​ទើប​ចុះហត្ថលេខា​ជាមួយ នឹង Shkodran Mustafi និង Lucas Perez បន្ថែម​ទៀត ៕