តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា iPhone8 ដែលប្រកាសជាផ្លូវការនៅពេលខាងមុខ អាចនឹងមានអេក្រង់លាតសន្ធឹងពេញផ្ទៃខាងមុខស្រដៀងទៅនឹង Samsung Galaxy S8 ដែរ ដោយគ្មានប៊ូតុង Home ទៀតឡើយ ។
រូបភាពដែលលេចចេញដោយអ្នកជំនាញខាងទូរស័ព្ទ Apple លោក Benjamin Geskin ហាក់បីដូចជាប្រាប់យើងថា ទូរស័ព្ទរបស់ Apple ដែលនឹងចេញពេលខាងមុខនេះ នឹងមានអេក្រង់ពេញផ្ទៃខាងមុខ ។ ជាពិសេសទៅទៀតនោះ iPhone8 នឹងគ្មានទេនូវប៊ូតុង Home ដែលធ្លាប់តែប្រើសម្រាប់ត្រលប់ក្រោយ និងស្កេនក្រយៅដៃ ។ គេនឹងបង្កប់វានៅក្នុងផ្ទៃអេក្រង់ខាងមុខ ។ តាមរបាយការណ៍ពី China’s Economic Daily News ដែលពឹងផ្អែកទៅលើព័ត៌មានមកពីក្រុមហ៊ុនផលិតឈីប TSMC បានឲ្យដឹងថា iPhone8 អាចនឹងប្តូររូបរាងទាំងស្រុងផងដែរ ។
របាយការណ៍នោះបានប្រាប់ឲ្យដឹងថា iPhone8 អាចនឹងប្តូរទំហំផលធៀបអេក្រង់ទៅជា ១៨.៥លើ៩ វិញ ដែលវាមានលក្ខណៈស្រដៀងទៅនឹង Sumsung Galaxy S8 និង LG G6 ៕
ចែករំលែកព័តមាននេះ