ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើសើម​ៗ​ ​និង​រមាស់​គូទ​ជា​ព្រូន ឬ​ឫសដូងបាត ?

6 ឆ្នាំ មុន

ស្ត្រី​វ័យ​កណ្តាល​ម្នាក់​រស់នៅ​ខេត្តបន្ទាយមានជ័យ ប្រាប់​កោះសន្តិភាព​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា គាត់​មិនដឹង​កើត​ឫសដូងបាត​ទេ ។​មាន​ថ្ងៃមួយ​គាត់​ធ្លាក់ឈាម​តាម​បាត តែ​ក្រោយមក​បាត់​ទៅ​វិញ ។ បន្ទាប់​មក

ស្ត្រី​វ័យ​កណ្តាល​ម្នាក់​រស់នៅ​ខេត្តបន្ទាយមានជ័យ ប្រាប់​កោះសន្តិភាព​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា គាត់​មិនដឹង​កើត​ឫសដូងបាត​ទេ ។​មាន​ថ្ងៃមួយ​គាត់​ធ្លាក់ឈាម​តាម​បាត តែ​ក្រោយមក​បាត់​ទៅ​វិញ ។ បន្ទាប់​មក​គាត់​ស្រាប់តែ​មាន​អារម្មណ៍​ថា​គូទ​សើម តិច​ៗ ហើយ​រមាស់​ថែម​ទៀត​ផង​។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ចេះ​តែ​មាស់ ខ្លាំង​ឡើង​ៗ ហើយ​យល់​ថា អាច​មាន​ពពួកសត្វ​ល្អិត​(​អៀន​) ដូច្នេះ​ក៏​ទិញ​ថ្នាំ​បញ្ចុះ ។​នៅ​ពេល​ប្រើប្រាស់​ថ្នាំ​បញ្ចុះ​ហើយ​នៅ​តែ​មាន​អារម្មណ៍​ដដែល ក៏​ទៅ​ទិញ​សាប៊ូ​អនាម័យ​ស្ត្រី​លាង​សំអាត​នៅ​តែ​មិន​បាត់​ទៀត ។

ពេល​គាត់​បត់ជើងធំ មានការ​ឈឺចាប់​ខ្លាំង ។​លុះ​កន្លះ​ខែ​ក្រោយមក​ស្រាប់តែ​មាន​អារម្មណ៍​ដូច​ជា​មាន​សាច់​មួយ​ដុំ​ធ្លាក់​ចេញ​មក​ខាងក្រៅ​នៅ​ពេល​បន្ទោបង់ ម្តង​ៗ ។ ដោយ​ភ័យ​ខ្លាច​គាត់​ក៏​ទៅ​ជួប​គ្រូពេទ្យ ហើយ​លទ្ធផល​បញ្ជាក់​ថា​គាត់​កើត​ជំងឺ​ឫសដូងបាត ។

បើ​តាម​កា​អះអាង​របស់​លោក​វេជ្ជបណ្ឌិត​អ៊ុ​ង ចក្រាវុធ ប្រធាន​ផ្នែក​ជំងឺថ្លើម ក្រពះ ពោះវៀន និង​ជំងឺ​ឫសដូងបាត នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ថា ជំងឺ​ឫសដូងបាត​មិន​មាន​រោគ​សញ្ញា​ប្រាប់​ឱ្យ​ដឹង​មុន​ទេ ជា​ទូទៅ​នៅ​ពេល​ដែល​វា​កើត​ហើយ​ទើប​លេច​ចេញ​នូវ​រោគ​សញ្ញា ដោយ​សញ្ញា​ទាំងនោះ​មាន​ដូច​ជា ៖

-​ពិបាក​បត់ជើងធំ បត់ជើង​ក្រ​ចេញ​បត់ជើង​ចេញ តិច​ៗ បត់ជើង​ញឹក​តែ​មិន​អស់ ។ ការ​ពិបាក​បត់ជើង​នេះ មិនមែន​សំដៅ​ទៅ​លើ​លាមក​រឹង​តែ​ម្យ៉ាង​ទេ ជួនកាល​លាមក ទន់​ៗ​ក៏​ពិបាក​ដែរ ធ្វើ​ឱ្យ​លោក​អ្នក​អង្គុយ​ក្នុង​បង្គន់​យូរ ប្រឹង​យូរ ដោយ​យល់​ថា​ខ្លួន​បន្ទោបង់​មិន​អស់ ។ ការ​អង្គុយ​ប្រឹង​យូរ​នេះ​អាច​ធ្វើ​ឱ្យ​សរសៃឈាម​រីក​ធំ និង​យារ​ធ្លាក់​មក ។

-​បត់ជើង​មាន​ឈាម​ម្តងម្កាល ឬ​ឈាម​រាល់ថ្ងៃ ។ ឈាម​នេះ​ច្រើន​តែ​ធ្លាក់​នៅ​ក្រោយ​លាមក ដែល​ឈាម​នេះ​អាច​ស្រក់​តក់ ឬ​ធ្លាក់​ចុះ​មក​ដូច​ជា​គេ​អា​រក​មាន់ ។

-​ឈឺ​អួល​ពេល​បត់ជើង ។ សើម រមាស់​ដូច​អៀន​រុក​គូទ និង​មាន​ធ្លាក់​សាច់​ចេញ​មក​ក្រោយ​ពេល​បន្ទោបង់​លាមក ដែល​ជួនកាល​នៅ​ពេល​លោក​អ្នក​យកដៃ​ទៅ​ស្ទាប គឺ​ប៉ះ​សាច់​ទាំងនោះ ដែល​ពេល​ខ្លះ​ត្រូវ​យកដៃ​រុញ​ចូល​ទើប​វា​ចូល​ទៅ​វិញ ខ្លះ​មិនបាច់​យក​រុញ​គ្រាន់តែ​ងើបឈរ​ក៏​ចូល​វិញ​ដែរ ជួនកាល​ពេល​រុញ​ចូល​វិញ សាច់​នោះ​មិន​ចូល​វិញ​ទេ ដោយសារ​តែ​វា​មាន​ទំហំ​ធំ ។

ទាំងនេះ​គ្រាន់តែ​ជា​សញ្ញា​មួយ​ចំនួន​ប៉ុណ្ណោះ​អ្វី​ដែល​សំខាន់​នោះ គឺ​មាន​តែ​ការ​ធ្វើ​រោគវិនិច្ឆ័យ​របស់​គ្រូពេទ្យ​ប៉ុណ្ណោះ​ទើប​ដឹង​ច្បាស់ ។

គ្រោះថ្នាក់​នៃ​ជំងឺ​ឫសដូងបាត លោក​អ្នក​ដែល​មាន​អាការ​ហូរ​ឈាម​ចេញ​តាម​ទ្វារធំ ឬ​ក៏​មាន​ដុំ​សាច់​ធ្លាក់​ចេញ​ក្រៅ​តាម​ទ្វារធំ គឺជា​អាការ​នៃ​ជំងឺ​ឫសដូងបាត ។ ជំងឺ​ឫសដូងបាត​អាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ធំ​បំផុត​នោះ គឺ​នៅ​ពេល​ដែល​មាន​ឈាម​ធ្លាក់​ច្រើន​អាច​ធ្វើ​ឱ្យ​អ្នកជំងឺ​ដួល​សន្លប់​ដោយសារ​តែ​ខ្វះ​ឈាម ហើយ​បង្ក​ឱ្យ​មាន​គ្រោះ ផ្សេង​ៗ​ជាយថាហេតុ ៕