ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ម៉ូតូ​ឆ្លងថ្នល់​មិន​ប្រយ័ត្ន ត្រូវ​រថយន្ត​បុក​ពេញទំហឹង​របួសធ្ងន់

6 ឆ្នាំ មុន

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់​ខណៈ​ជិះ​ម៉ូតូ​ឆ្លងថ្នល់​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ត្រូវ​រថយន្ត​បុក​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៧​នេះ

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់​ខណៈ​ជិះ​ម៉ូតូ​ឆ្លងថ្នល់​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ត្រូវ​រថយន្ត​បុក​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៧​នេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ទួល​ក្របៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។ អ្នក​រង​របួសធ្ងន់​ឈ្មោះ ជា ង៉ុ​យ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ជ​យ័​ឧត្ដម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ បើកបរ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្សុ​យ​គី​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1T-7702 ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​។

ចំណែក​រថយន្ត​ម៉ាក តូ​យ៉ូ​តា​ព្រូស ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2R-8641​បើកបរ​ដោយ​ឈ្មោះ FUCHAOHUI ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជា​ជនជាតិ​ចិន​ស្នាក់​នៅ​ភូមិ​កំពង់​ព្រាង ឃុំ​សិ​ត្បូ ស្រុក​ស្អាង ខេត្តកណ្ដាល​។ យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​គេ​ឃើញ​ភាគី​ម៉ូតូ​បើកបរ​ឆ្លងថ្នល់​ក្នុង​ទិស​ដៅ​ភ្នំពេញ​-​អ្នក​លឿង ស្រាប់តែ​បើក​ឆ្លង​មិន​ទាន់​ផុត​ផង​ក៏​ត្រូវ​រថយន្ត​បើកបរ​ក្នុង​ទិស​ដៅ​អ្នក​លឿង​-​ភ្នំពេញ​បញ្ច្រាស​គ្នា​បុក​ពេញទំហឹង​តែ​ម្តង​។​ក្រោយ​ពេល​កើតហេតុ​នគរបាល​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង និង​ធ្វើ​កំណត់ហេតុ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕