ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ច្រាន​ច្រាន​ការ​ព្យាករណ៍​អា​មេ​រិ​ក​ថា ខ្លួន​នឹង​មាន​នុយក្លេអ៊ែរ​ប្រហែល១.៥០០​គ្រាប់​នៅ​ឆ្នាំ ២០៣៥

1 ឆ្នាំ មុន

ចិន ៖ ក្រសួងការពារជាតិ​ចិន​នៅ​ថ្ងៃ​អង្គារ ទី ៦ ធ្នូ​នេះ បាន​ច្រានចោល​របាយការណ៍​របស់​មន្ទីរ​បញ្ចា​

ចិន ៖ ក្រសួងការពារជាតិ​ចិន​នៅ​ថ្ងៃ​អង្គារ ទី ៦ ធ្នូ​នេះ បាន​ច្រានចោល​របាយការណ៍​របស់​មន្ទីរ​បញ្ចា​កោណ​អា​មេ​រិ​ក​អំពី​ល្បឿន​នៃ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ចិន ដោយ​ហៅ​របាយការណ៍​នោះ​ថា​ជា​ការ​ឆ្ការដៃឆ្ការជើង និង​ការ​ប៉ាន់ស្មាន​មិន​យុត្តិធម៌​។

កាលពី​ខែ​មុន មន្ទីរ​បញ្ចា​កោណ​នៃ​ក្រសួងការពារជាតិ​អា​មេ​រិ​ក​និយាយ​ថា ចិន​ទំនងជា​នឹង​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចំនួន ១.៥០០​គ្រាប់​នៅ​ត្រឹម​ឆ្នាំ ២០៣៥ ប្រ​សិន​ចិន​បន្ត​ល្បឿ​នៃ​ការ​បង្កើត​អា​វុ​.​ធ​ប្រល័យ​លោក​នេះ​ដូច​នា​ពេល​បច្ចុប្បន្ន​។

តួលេខ​នោះ​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​របស់​អា​មេ​រិ​ក​អំពី​ចេតនា​របស់​ចិន​សម្រាប់​ការ​ពង្រីក​ឃ្លាំង​អា​វុ​.​ធ​នុយក្លេអ៊ែរ ទោះបីជា​ការ​ព្យាករណ៍​មិន​បង្ហាញ​ថា​ចិន​កំពុង​បង្កើន​ល្បឿន​ការ​អភិ​ឌ្ឍ​ន៍​ក្បាល​គ្រាប់​ក៏​ដោយ​។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​អា​មេ​រិ​ក ក្រសួងការពារជាតិ​ចិន​និយាយ​ថា អា​មេ​រិ​ក​កំពុងនិយាយ​ឆ្ការដៃឆ្ការជើង និង​ប៉ាន់ស្មាន​មិន​សម​ហេតុផល​ពី​ទំនើប​កម្ម​នៃ​កងកម្លាំង​នុយក្លេអ៊ែរ​របស់​ចិន​។

ក្រសួងការពារជាតិ​ចិន​បន្ថែម​ថា អា​មេ​រិ​ក​គួរ​ឆ្លុះ​បញ្ចាំង​ពី​គោលនយោបាយ​នុយក្លេអ៊ែរ​ខ្លួនឯង​ផ្ទាល់ ជា​ពិសេស​អា​មេ​រិ​ក​មាន​ឃ្លាំង​អា​វុ​.​ធ​នុយក្លេអ៊ែ​ឬ​ធំ​បំផុត​ក្នុង​ពិភពលោក​។

សហរដ្ឋអាមេរិក​កំពុង​អភិវឌ្ឍ និង​ស្វែងរក​ការ​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​ជួរ​មុខ កាត់​បន្ថយ​កម្រិត​នៃ​ការ​ពង្រាយ​អា​វុ​.​ធ​នុយក្លេអ៊ែរ និង​កំពុង​អនុវត្ត​ការ​រីកសាយ​អា​វុ​.​ធ​នុយក្លេអ៊ែរ តាម​រយៈ​ភាព​ជា​ដៃគូ​សន្តិសុខ​ជាមួយ​អង់គ្លេស និង​អូស្ត្រាលី​។

ចិន​បញ្ជាក់​ទៀត​ថា «​វា​គួរតែ​ត្រូវ​បាន​សង្កត់ធ្ងន់​ថា ចិន​បន្ត​អនុវត្តន៍​យុទ្ធសាស្ត្រ​នុយក្លេអ៊ែរ​ស្វ័យការពារ​ខ្លួន ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​មិន​ប្រើ​អា​វុ​.​ធ​នុយក្លេអ៊ែរ​ជា​ជម្រើស​ដំបូង​គ្រប់ពេលវេលា ឬ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ និង​រក្សា​កងកម្លាំង​នុយក្លេអ៊ែរ​នៅ​កម្រិត​ទាប​បំផុត​ដែល​ត្រូវការ​ដោយ​សន្តិសុខ​ជាតិ​»​។

ក្រសួងការពារជាតិ​ចិន​និយាយ​ថា គឺ​អា​មេ​រិ​ក​នោះ​ទេ​ដែល​ជា​អ្នក​បង្កហេតុ​ធំ​បំផុត នៅ​ពេល​និយាយ​ពី​សន្តិសុខ​ពិភពលោក​។

សូម​បញ្ជាក់​ថា អា​មេ​រិ​ក​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​សរុប​ប្រហែល ៣.៧០០​គ្រាប់ ដោយ​ក្នុង​នោះ​មាន ១.៧៤០​គ្រាប់​ត្រូវ​បាន​ដាក់​ពង្រាយ​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ