ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឲ្យ​សង្វេគ​ជីវិត​ម្ដាយកូន ស្លា.ប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍

6 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ម្តាយ និង​កូន​តូច​ម្នាក់​បាន​បាត់បង់​អាយុជីវិត​បន្ត​គ្នា បន្ទាប់​ពី​មាន​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ដែល​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក

ខេត្តកំពង់ចាម ៖ ម្តាយ និង​កូន​តូច​ម្នាក់​បាន​បាត់បង់​អាយុជីវិត​បន្ត​គ្នា បន្ទាប់​ពី​មាន​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ដែល​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ឧសភា ២០១៧ ត្រង់​ផ្លូវបំបែក​ជា​បួន មុខ​មន្ទីរ​ផែនការ​ខេត្ត​ក្នុងភូមិ​ទី​៧ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម​។ រវាង​ម៉ូតូ​ម៉ាក់​សេ​១២៥ និង​រថយន្ត​ដឹក​បរិក្ខា​ពេទ្យ​នោះ វត្ថុ​តាង​ត្រូវ​បាន​ជំនាញ​នាំ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ ចាម ​ដើម្បី​ដោះស្រាយ​តាម​ច្បាប់​។

លោក​វរសេនីយ៍ត្រី ស៊ា​ម យូ​សេង អធិការរង​នគរបាល​ក្រុង​កំពង់ចាម ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​មុន​កើតហេតុ​គេ​បានឃើញ​ស្ត្រី​ឈ្មោះ កាន់ ស្រី​ហ៊ី អាយុ​២១​ឆ្នាំ ឌុ​ប​កូនប្រុស​តូច​ម្នាក់​អាយុ​២​ឆ្នាំ ចេញពី​ទិស​ខាងជើង​មក​ត្បូង​តាម​ផ្លូវ​ក្រោយ​សាលាខេត្ត ដោយ​មិន​បាន​ពាក់មួក​សុវត្ថិភាព​នោះ​ទេ ស្រប​ពេល​ដែល​មក​ដល់​ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន ក៏​បាន​បុក​ជាមួយនឹង​រថយន្ត​ដឹក​បរិក្ខា​ពេទ្យ​១​គ្រឿង​ពាក់​ស្លាក​លេខ (​រដ្ឋ​12.3.0020) របស់​ក្រសួងសុខាភិបាល ដែល​បាន​បើកបរ​ដោយ​ឈ្មោះ ឈុ​ន លី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​សាមគ្គី​៤ សង្កាត់​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ដែល​បាន​បើក​ចេញ​មក​ពី​ទិស​ដៅ​ខាងលិច​មក​កើត​នោះ​។ លោក​វរសេនីយ៍ត្រី ស៊ា​ម យូ​សេង អធិការរង​នគរបាល​ក្រុង​កំពង់ចាម ប្រាប់​បន្ត​ថា ក្នុង​ពេល​ដែល​ម៉ូតូបាន​បុក​ជាមួយនឹង​រថយន្ត​បណ្តាល​ឲ្យ​ក្មេង​ប្រុស​តូច​នោះ បោក​ក្បាល​ត្រូវ​នឹង​កង់​រថយន្ត​បណ្តាល​ឲ្យស្លាប់​ភ្លាម​ៗ​តែ​ម្តង​។

ចំណែក​ក​ស្ត្រី​ជា​ម្តាយ​វិញ​ត្រូវ​បាន​កង់​រថយន្ត​កិន​ដាច់​សាច់​ភ្លៅ​ខាងស្តាំ​របួស​ជា​ទម្ងន់ក្រោយ​ពី​ពលរដ្ឋ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច  ភ្លាម​ៗ​នោះ​កម្លាំង​របស់​លោក​បាន​ចុះ​ទៅ​ដល់ក៏​ប្រញាប់​ដឹក​អ្នក​រង​គ្រោះ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ហើយ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ស្ត្រី​នេះ​ទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម តែ​ត្រូវ​បាន​ស្លាប់​នៅ​ប្រទេស​វៀតណាម នា​រសៀល​ថ្ងៃ​ទី​៣០ ឧសភា​ដដែល​នេះ​។ លោក​វរសេនីយ៍ត្រី ស៊ា​ម យូ​សេង អធិការរង​នគរបាល​ក្រុង​កំពង់ចាម បញ្ជាក់​ថា វត្ថុ​តាង​ត្រូវ​បាន​នាំមក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ក្រោយ​ពី​កើតហេតុអ្នកបើកបរ​រថយន្ត​ដឹក​បរិក្ខា​ពេទ្យ​មិន​បាន​រត់គេច​ទៅ​ណា​ទេ គឺ​បាន​ថែម​ទាំង​ឈប់​ជួយ​ដល់​អ្នក​រង​គ្រោះថែម​ទៀត​ផង​៕