ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែបាត់​សំបុត្រម៉ូតូ ​ទារលុយ១០ដុល្លារ និង​​កាតគ្រីស៊ីន​ទុក៣ថ្ងៃ…​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​បុរស​អ្នក​រត់​ម៉ូតូឌុប​ ហើយក៏ជា​ឪពុក​ម្នាក់ដែរ ​បាន​កាន់​កាត​គ្រី​ម៉ូតូ និងអត្តសញ្ញាណប័ណ្ណ រួម​ទាំង​ឯកសារ​មួយ​ចំនួន​ទៀត​ រ​ត់ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ ឱ្យ​​ជួយ​​អន្តរាគមន៍ ក្រោយ​ពី​កូនប្រុស​​​គាត់​​បាន​យក​ម៉ូតូ​ម៉ាក​​ហុងដាC125 មួយ​

រាជធានី​ភ្នំពេញ ៖ ​បុរស​អ្នក​រត់​ម៉ូតូឌុប​ ហើយក៏ជា​ឪពុក​ម្នាក់ដែរ ​បាន​កាន់​កាត​គ្រី​ម៉ូតូ និងអត្តសញ្ញាណប័ណ្ណ រួម​ទាំង​ឯកសារ​មួយ​ចំនួន​ទៀត​ រ​ត់ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ ឱ្យ​​ជួយ​​អន្តរាគមន៍ ក្រោយ​ពី​កូនប្រុស​​​គាត់​​បាន​យក​ម៉ូតូ​ម៉ាក​​ហុងដាC125 មួយ​គ្រឿង​​​យកទៅផ្ញើរកន្លែង​ម៉ូតូ​មួយ​កន្លែង ដែល​មា​នទី​តាំង​ក្បែរ​កាស៊ីណូ​ណា​ហ្គា​វើ​ល ហើយត្រូវ​បាត់​សំបុត្រ ស្រាប់តែត្រូវ​​គេ​ទារ​​លុយ​ចំនួន​១០​ដុល្លារ ដោយសារ​អត់​លុយ​ឱ្យ​គេ​​ក៏ត្រូវគេទារ​រក​​​កាត​គ្រីប​ន្ថែម​ទៀត ។​ ហេតុ​ការ​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១ និង ៣០​នាទី​​រសៀល​ថ្ងៃ​ទី​៣០ ឧសភា ​ក្នុង​សង្កាត់​ទន្លេបាសាក់់ ខណ្ឌចំការមន​។

បុរសខាងលើឈ្មោះជុំ កន អាយុ៥២​ឆ្នាំ បាន​​រៀបរាប់​​ថា ​​គាត់​រាល់ថ្ងៃ​មានមុខ​របរ​រត់​ម៉ូតូឌុប មានស្រុក​កំណើត​នៅ​ភូមិ​ប្ញ​ស្សី​ដុំ ឃុំ​ប្រ​ភ្នំ ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។ នៅ​មុន​ពេល​កើតហេតុ ​វេលា​ម៉ោង​​ជាង​​៨​ព្រឹកថ្ងៃ​ទី៣០ ​ឧសភា​ កូនប្រុស​​គាត់​ម្នាក់​ឈ្មោះកៅ រិ​ទ្ធ អាយុ ៣១​ឆ្នាំ ​ជាជាងដែក ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ផ្សារ​ឃ្លាំង​​រំសេវ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​​ ​បាន​ទៅ​ផ្ញើ​​ម៉ូតូ​ម៉ាក​ហុងដា C125
ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​តាកែវ​១J-៩៩១៩ មួយ​គ្រឿង ​​នៅ​កន្លែង​ខាងលើ ដោយ​​កឹ​ប​សំបុត្រ​ត្រឹមត្រូវ ​និង​បង់ប្រាក់​ជា​មុន​ក្នុង​តម្លៃ​ចំនួន​៣​,០០០​រៀល ហើយ​ឡើង​ទៅ​ធ្វើ​ការ​ជា​ជាងដែក​នៅ​លើ​កាស៊ីណូ​ណា​ហ្គា​វើ​លបាត់​ទៅ ​។

​លុះ​​ដល់​ម៉ោង​១១​ព្រឹក​ថ្ងៃ​ដដែល ពេល​ដែល​កូនប្រុស​គាត់​ចប់​ការងារ​រួច​ហើយ​នោះ ក៏​បាន​ដើរមក​យក​ម៉ូតូ​ និងលូក​​រក​សំបុត្រ​ក្នុង​ហោប៉ៅ​មិនឃើញ ​ដោយ​មិនដឹង​ជា​បាត់​​នៅ​ទីណា ហើយ​ក៏​ទៅ​ប្រាប់​ស្ត្រី​ម្នាក់​ ដែល​ជា​ម្ចាស់​ទីតាំង​ខាងលើ ។​ ​ពេល​ដែល​កូនប្រុស​​គាត់​ទៅ​ប្រាប់​ស្ត្រី​ម្នាក់​នោះ​រួច​ហើយ ​ត្រូវ​គេ​ប្រាប់​ថា «ឱ្យទៅ​យក​កាត​គ្រី និង​បង់លុយ​ចំនួន​១០​ដុល្លារ ទើប​ឱ្យ​យក​ម៉ូតូ​ទៅ​វិញ​បាន​»។

ពេល​នោះ កូនប្រុស​គាត់​បាន​ប្រាប់​វិញ​ថា ​«គ្មាន​លុយ​ទេ មាន​តែ​៥​ពាន់​រៀល​ ទុក​សំរាប់​ហូប​បាយ​ប៉ុណ្ណោះ​»។ ដោយ​ពួក​គាត់​បាន​អង្វរ និង​រូប​គាត់​ជា​ឪពុក​សុខចិត្ត​អង្វរនិង​ធានា ដោយ​បាន​ហ្វូ​តូ​កូពី​ទាំង​កាត​គ្រី និង​អត្ត​សញ្ញា​ណ​ប័ណ្ណសំគាល់ខ្លួន​ឱ្យ​ផង​ដែរ តែ​ស្ត្រី​ម្នាក់​នោះនៅ​តែ​មិន​ព្រម និង​ថែម​ទាំង​ទាមទារ​​យក​កាត​គ្រី​ស៊ី​ន​យក​ទៅ​រក្សា​ទុក​ចំនួន​៣​ថ្ងៃ​ផង​ដែរ តែ​រូប​គាត់​មិន​ព្រម ​ទើប​រត់​មក​ប្តឹង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​យក​ម៉ូតូ​មក​វិញ​។

ក្រោយ​ពី​ទទួល​បាន​នូវ​ការ​រៀបរាប់​ប្រាប់​នូវ​រឿង​យ៉ាង​អយុត្តិធម៌ពី​សំណាក់​បុរស​អ្នក​រត់​ម៉ូតូឌុប​​ខាងលើ​ កម្លាំង​នគរបាល​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ម្នាក់​ ក៏​បាន​ចុះ​ទៅ​កន្លែង​ផ្ញើ​​ម៉ូតូ​ខាងលើ  និង​ជួយ​និយាយ​សម្របសម្រួល​ជាមួយ​និង​ស្ត្រី​ម្ចាស់​ទីតាំង​ អស់​រយៈ​ពេល​យ៉ាង​យូរ​ ទើប​គេ​ព្រម​ប្រគល់​ម៉ូតូ​ឱ្យ​វិញ ដោយ​បង់ប្រាក់​បន្ថែមចំនួន​១​ម៉ឺន​រៀល​ទៀត​ផង​ ។