ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ប្រកាស​សាលក្រម​លែងលះ​ម៉េ​ង កែវ​ពេ​ជ្ជ​តា​-​មួ​ង ឃី​ម ឱ្យ​ដាច់ស្រេច

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​៦ មេ​សា ឆ្នាំ​២០១០ តុលាការ​រាជធានី បាន​បើក​ការប្រកាស​សាលក្រម​ជំ​រះ​ក្ដី​លែងលះ​របស់​តារាចំរៀង​ល្បីឈ្មោះ​នាង​ ម៉េ​ង កែវ​ពេ​ជ្ជ​តា និងលោក​ឧត្ដមសេនីយ៍ទោ មួ​ង ឃី​ម អនុប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរបាល​យុត្ដិធម៌ ដែល​បាន​ប្ដឹង​លែងលះ​គ្នា​អស់​រយៈពេល​ជិត២​ខែ​កន្លង​មក គឺ​មក​ដល់​ថ្ងៃនេះ (​ទី​៦ មេ​សា​) ដាច់ស្រេច​ហើយ ។មន្ដ្រី​តុលាការ​កាលពី​ព្រឹក​ថ្ងៃ​ទី​៦ មេ​សា បាន​ប្រកាស​សាលក្រម​ថា អ្នក​ទាំង​ពីរ

រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​៦ មេ​សា ឆ្នាំ​២០១០ តុលាការ​រាជធានី បាន​បើក​ការប្រកាស​សាលក្រម​ជំ​រះ​ក្ដី​លែងលះ​របស់​តារាចំរៀង​ល្បីឈ្មោះ​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា និងលោក​ឧត្ដមសេនីយ៍ទោ មួ​ង ឃី​ម អនុប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរបាល​យុត្ដិធម៌ ដែល​បាន​ប្ដឹង​លែងលះ​គ្នា​អស់​រយៈពេល​ជិត២​ខែ​កន្លង​មក គឺ​មក​ដល់​ថ្ងៃនេះ (​ទី​៦ មេ​សា​) ដាច់ស្រេច​ហើយ ។មន្ដ្រី​តុលាការ​កាលពី​ព្រឹក​ថ្ងៃ​ទី​៦ មេ​សា បាន​ប្រកាស​សាលក្រម​ថា អ្នក​ទាំង​ពីរ (​ម៉េ​ង កែវ​ពេ​ជ្ជ​តា និង​មួ​ង ឃី​ម​) ត្រូវ​សំរេច​ផ្ដាច់មគ្គ​សង្វាស​ហើយ ចាប់ពី​ថ្ងៃនេះ​តទៅ បន្ទាប់ពី​មានការ​ប្ដឹងប្ដល់ និង​សម្របសម្រួល​មិនត្រូវរ៉ូវ ។ នៅ​ក្នុង​សវនដ្ឋានគេ​សង្កេត​ឃើញ នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ព្រម​ជាមួយ​ញាតិ​មិត្ដបាន​បង្ហាញ​ខ្ល​ន​ស្ដាប់​ការ​ប្រកាស​សាលក្រមចំណែក​លោក​មួ​ង ឃី​ម មិនឃើញ​វត្ដមាននោះ​ទេ ។សាលក្រម​បាន​កំណត់​ថា ផ្ទះ​វីឡា​មួយនៅ​ក្នុងភូមិ​ឫស្សី ខណ្ឌមានជ័យ ត្រូវ​ប្រគល់ទៅ​ឱ្យ​លោក​ឧត្ដមសេនីយ៍ មួ​ង ឃី​ម គ្រប់គ្រងចំណែក​កូន​ទាំង​២​នាក់​ត្រូវ​សំរេច​ឱ្យ​ស្ថិតនៅ​ក្រោម​ការ​ចិញ្ចឹម​គ្រប់គ្រង​របស់​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា​…​នៅ​មានទ្រព្យ​សម្បត្ដិ​ច្រើន ទៀត​ដែល​តុលាការ​បាន​សំរេច​ចែក​គ្នា​រវាងពីរ​នាក់​ប្ដី​-​ប្រពន្ធ​បែកបាក់​នេះ ។