ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហា៣ឆ្នាំត្រូវបញ្ចប់… ក្រោយឃើញបន្ទប់​ដេក​​នាង​

6 ឆ្នាំ មុន

ចិន​ ៖ ​តាម​ប្រភព​ពី​ Viral4real​ ឱ្យ​​ដឹង​ថា គូស្នេហ៍​មួយគូ​​ដែល​បាន​ស្រលាញ់​គ្នា​​អស់​រយៈពេល​៣​ឆ្នាំ​មក​​ហើយ ស្រាប់តែ​បាន​បែកបាក់​គ្នាវិញ​ ក្រោយ​ពី​​ខាង​ប្រុស​​បានឃើញ​បន្ទប់ដេក​របស់​ខាង​ស្រី​​ពោរពេញ​ទៅ​ដោយ​សំរាម ​។

ចិន​ ៖ ​តាម​ប្រភព​ពី​ Viral4real​ ឱ្យ​​ដឹង​ថា គូស្នេហ៍​មួយគូ​​ដែល​បាន​ស្រលាញ់​គ្នា​​អស់​រយៈពេល​៣​ឆ្នាំ​មក​​ហើយ ស្រាប់តែ​បាន​បែកបាក់​គ្នាវិញ​ ក្រោយ​ពី​​ខាង​ប្រុស​​បានឃើញ​បន្ទប់ដេក​របស់​ខាង​ស្រី​​ពោរពេញ​ទៅ​ដោយ​សំរាម ​។

បុរស​ជនជាតិ​តៃវ៉ាន់​ម្នាក់ មិន​ដែល​អាច​ចូល​ក្នុង​បន្ទប់ដេក​​របស់​មិត្ត​ស្រីរបស់ខ្លួន​​បាន​​ឡើយ​ ។ នេះ​គឺជា​បម្រាម​តែ​មួយ​គត់ ដែល​នាង​ដាក់​ឱ្យ​ ទោះបីជា​ពួក​គេ​ស្រលាញ់​គ្នា​អស់​ពេល​៣​ឆ្នាំ​មក​ហើយ​ក្តី​ ។ មិត្ត​ប្រុស​មាន​ច​ម្ង​ល់​​ជា​ខ្លាំង តែ​មិន​ហ៊ាន​ចូល​ទៅ​​ទេ ព្រោះ​វា​ជា​បម្រាម​​របស់​មិត្ត​ស្រី ​។

រហូត​ដល់​ថ្ងៃមួយ ម្តាយ​ខាង​ស្រី​ ហៅ​ឱ្យ​​បុរស​ជា​មិត្ត​ប្រុស​យក​ខោ​អាវ ដែល​ទើបតែ​បោក​រួច​​ទៅ​ដាក់​ក្នុង​បន្ទប់​របស់​មិត្ត​ស្រី​។ ដោយ​គិត​ថា​ នេះ​ជា​បញ្ជា​របស់​ម្តាយ ទើប​គាត់​ហ៊ាន​ចូល​។  គ្រាន់តែ​ចូល​ទៅ​ដល់​ភ្លាម​…. ព្រះ​អើយ​… តើ​នេះ​ជា​បន្ទប់​មនុស្ស​រស់នៅ ឬ​ក៏ ជា​សំបុកកណ្តុរ? គាត់​ឃើញ​មាន​ខោអាវ​ចាស់​ៗ សម្រាម​ខ្លះ​ៗ និងវត្ថុ​ជា​ច្រើន​ទៀត​មើល​មិន​ស្គាល់ នៅ​ពាសពេញ​បន្ទប់ ដល់​ថ្នាក់​រក​ផ្លូវ​​ដើរ​គ្មាន​ ។ អ្វី​ដែល​កាន់តែ​លើស​នោះ គឺ​លី​អូ​របស់​មិត្ត​ស្រី​នៅ​ពាស​វាល​ពាស​កាល ថែម​ទាំង​មាន​សំឡី​អនាម័យ​ប្រើ​ហើយ​ទៀត ដែល​ធ្វើ​ឲ្យ​បន្ទប់​ស្អុយ​ទ្រាំ​មិន​បាន​។

គាត់​រៀបនឹង​ចេញពី​បន្ទប់​ទៅ​ហើយ តែ​មិត្ត​ស្រី​របស់​គាត់​ក៏​ឃើញ​ទាន់ ​។ នាង​បាន​សុំ​ចប់ ព្រោះតែ​គាត់​មិន​គោរព​បម្រាម​តែ​មួយ​គត់​របស់​នាង​ ។ នេះ​គួរតែ​អរគុណ​ខាង​ស្រី​វិញ​ទេ ដែល​បាន​សុំ​បែក​​ បើ​នៅ​តែ​ស្រលាញ់​គ្នា​ទាំង​មិនដឹង​ថា​ នាង​មិន​ចេះ​អនាម័យ​បែប​នេះ​វិញ គឺ​ប្រាកដជា​ស៊យ​ធំ​ហើយ​ ។