ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះពួយ​ម៉ូតូ​យ៉ាង​លឿន​បុក​រ៉ឺ​ម៉ក​ចត​ស្ងៀម​ពីក្រោយ​ស្លា.ប់​ភ្លាម​ៗ

6 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ យុវជន​ម្នាក់​បើក​ម៉ូតូ​បោះពួយ​លឿន​ទៅ​បុក​ជាមួយ​រ៉ឺ​ម៉ក​ចត​ស្ងៀម​នៅ​លើ​ផ្លូវ​ពីក្រោយ​បោក​ខ្ទប់​ស្លា.ប់​ភ្លាម​ៗ​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែឧសភា នៅ​ចំណុច​ផ្លូវ​លេខ​២១ ភូមិ​ភូមិ​ថ្មី​១ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល

ខេត្តកណ្ដាល ៖ យុវជន​ម្នាក់​បើក​ម៉ូតូ​បោះពួយ​លឿន​ទៅ​បុក​ជាមួយ​រ៉ឺ​ម៉ក​ចត​ស្ងៀម​នៅ​លើ​ផ្លូវ​ពីក្រោយ​បោក​ខ្ទប់​ស្លាប់​ភ្លាម​ៗ​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែឧសភា នៅ​ចំណុច​ផ្លូវ​លេខ​២១ ភូមិ​ភូមិ​ថ្មី​១ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។ មន្ត្រី​នគរបាល ចរាចរណ៍​ក្រុង​តា​ខ្មៅ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ឈ្មោះ អ៊ី​វ សុខ​ហេង ភេទ ប្រុស អាយុ​១៧​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ថ្មី​១ សង្កាត់​តា​ខ្មៅ  ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ខាងលើ​បានឃើញ​រ៉ឺ​ម៉ក​៣​គ្រឿង​បាន​ឈប់​តំរៀប​គ្នា​នៅ​ខាងលិច​ផ្លូវ​២១​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ដើម្បី​ចូល​ចាក់​សាំង ដោយ​រ៉ឺ​ម៉ក​ទី​៣​ឈប់​ក្រោយ​គេ​បាន​លាន​កន្ទុយ​ចេញ​មក​ក្រៅ ប្រហែល​៥​នាទី​ក្រោយមក ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក HONDA C125 ពណ៌​ខ្មៅ ជិះ​តែ​ម្នាក់ឯង​ដោយ​ជន​រង​គ្រោះ​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​បាន​ទៅ​បុក​ពីក្រោយ​កន្ទុយ​រ៉ឺ​ម៉ក​ទី​៣​ផ្នែក​ខាងឆ្វេង​ដែល​កំពុង​ឈប់​នោះ​បណ្តាល​ឲ្យ​បោក​ខ្ទប់​ដួល​ជុង​នឹង​ដែក​រ៉ឺ​ម៉ក ជន​រង​គ្រោះ​ស្លាប់​មួយ​រំពេច​នៅ​កន្លែង​កើតហេតុ ។ ចំណែក​ម្ចាស់​រ៉ឺ​ម៉ក​ឃើញ​ហេតុ​ការ​កើតឡើង​ដូចនេះ​បាន​ប្រញាប់​បើក​រ៉ឺ​ម៉ក​យ៉ាង​លឿន​គេច​បាត់​ទៅ ។ បន្តិច​ក្រោយមក​ក៏​ឃើញ​ក្រុម​គ្រួសារ​របស់​សព​មក​យក​សព​យក​ទៅ​បាត់​តែ​ម្តង ។ បន្ទាប់​មក​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស​ក្រុង​តា​ខ្មៅ​ទទួល​បាន​ដំណឹង​នេះ​ដោយ​មានការ​សហ​ការណ៍​ជាមួយនឹង​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស​ខេត្តកណ្តាល បាន​ចុះ​ទៅ​ពិនិត្យ​សាកសព​ដល់​ផ្ទះ​របស់​ជន​រង​គ្រោះ ។

មន្ត្រី​នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា តាម​ការ​ពិនិត្យ​ទៅ​លើ​សាកសព​នៅ​លើ​ខ្លួន​សព​មាន​ស្នាម​រលាត់​ជា​ច្រើន​កន្លែង​តែ​កន្លែង​ដែល​សំខាន់​គឺ​នៅ​ត្រង់​គល់​.​ក​ផ្នែក​ខាងស្តាំ​ដោយ​មាន​ស្នាម​ធ្លុះ​ជ្រៅ​ដល់​ឆ្អឹង​២​កន្លែង​មាន​ទំហំ​ធំ​ដែល​បាន​ត្រូវ​បាន​ប៉ះទង្គិច​ទៅ​នឹង​របស់​រឹង​(​មុខ​ទាល​) ។ អាច​សន្និដ្ឋាន​បាន​ថា សាកសព​ខាងលើ​គឺ​ពិតជា​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ប្រាកដ​មែន ។ សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕