ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុតែ​ដឹង​ថា យាយ​នៅ​សល់​ប៉ុន្មាន​ខែ​ទៀត ទើប​ចៅ​សុខចិត្ត​…

6 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា លោកយាយ​អាយុ​៩២​ឆ្នាំ ដែល​មាន​ពេល​តែ​ប៉ុន្មាន​ខែ​ខាង​មុខ​សម្រាប់​រស់ ត្រូវ​បាន​ចៅ​សំណព្វចិត្ត​ផ្តល់​នូវ​កាដូ​មួយ​ដ៏​សែន​គាប់ចិត្ត​។ ពោល​គឺ នាំ​លោកយាយ​ទៅ

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា លោកយាយ​អាយុ​៩២​ឆ្នាំ ដែល​មាន​ពេល​តែ​ប៉ុន្មាន​ខែ​ខាង​មុខ​សម្រាប់​រស់ ត្រូវ​បាន​ចៅ​សំណព្វចិត្ត​ផ្តល់​នូវ​កាដូ​មួយ​ដ៏​សែន​គាប់ចិត្ត​។ ពោល​គឺ នាំ​លោកយាយ​ទៅ​ពិធីជប់លៀង​បញ្ចប់​ការ​សិក្សា​របស់​ចៅ​នៅ​សាលា​។

បន្ទាប់​ពី​ដឹង​ថា លោកយាយ Julia Jarman មាន​ជំងឺមហារីក​លំពែង លោក Stephen Vigil អាយុ​១៧​ឆ្នាំ ដែល​ជា​ចៅ​បាន​អញ្ជើញ​លោកយាយ​ទៅ​ពិធីជប់លៀង​បញ្ចប់​ការ​សិក្សា​នៅ​សាលា​របស់​ខ្លួន គឺ​វិទ្យាល័យ Stafford នៅ Fredericksburg រដ្ឋ Virginia​។

លោក Stephen ដែល​បាន​ចាត់​ទុក​លោកយាយ​របស់​ខ្លួន​ជា​មិត្តសម្លាញ់ ចង់​ធ្វើ​ឲ្យ​លោកយាយ​រីករាយ​នៅ​ជីវិត​ចុង​ក្រោយ​របស់​លោកយាយ​មុន​ពេល​នឹង​បាត់​ជីវិត​ដោយសារ​ជំងឺមហារីក​លំពែង​។

នៅ​ថ្ងៃ​ខួបកំណើត​គម្រប់​៩២​ឆ្នាំ លោកយាយ​បាន​ស្លៀកពាក់​ក្នុង​រ៉ូ​ប​ពណ៌​ខៀវ ដើម្បី​ឲ្យ​សម​គ្នា ជាមួយនឹង​ពណ៌​របស់​ក្រ​វ៉ា​ត់ក និង​អាវធំ​របស់​ចៅ​។ ពួក​គេ​ពីរ​នាក់​យាយ​និង​ចៅ​បាន​ចូលរួម​ក្នុង​ពិធីជប់លៀង​យ៉ាង​រីករាយ​។

លោកយាយ​បាន​និយាយ​ថា «​ពួក​យើង​សើច​សប្បាយ ពួក​យើង​និយាយ​គ្នា ហើយ​ទទួលទាន​កាហ្វេ និង​ទឹក​ផ្លែ​ឈើ​។ វា​ពិតជា​អស្ចារ្យ​ណាស់​»​។

លោក Stephen ដែល​ជា​ចៅ​បាន​បន្ថែម​ថា «​លោកយាយ​មិន​មាន​ពេល​ច្រើន​ទៅ​មុខ​ទេ ក្នុង​ការ​បន្តជីវិត​រស់នៅ​។ ដូច្នេះ​ហើយ​បានជា​ខ្ញុំ​សម្រេចចិត្ត​នាំ​លោកយាយ​ទៅ​ពិធីជប់លៀង​នៅ​សាលា​របស់ខ្ញុំ​។ ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់ ដែល​ខ្ញុំ​នឹង​លោកយាយ​មាន​អនុស្សាវរីយ៍​ជាមួយ​គ្នា​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នាយក​វិទ្យាល័យ​របស់ Stephen ចេញ​ច្បាប់​មួយ​ថា មិន​ឲ្យ​យកដៃ​គូ​ណា​ដែល​មាន​អាយុ​លើស​ពី​២០​ឆ្នាំ​ចូល​ពិធីជប់លៀង​ឡើយ​។ តែ​ដោយសារ​តែ​ករណី​របស់ Stephen ពិសេស ទើប​លោកនាយក​សម្រេចចិត្ត​លើកលែង​ឲ្យ​៕