ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ចាំ​ទេ​! លោក សេន រ៉ា​នុ​ត ដែល​បាត់​មុខ​ពី​សិល្បៈ​ជាង​១០​ឆ្នាំ ពេល​នេះ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង

1 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​ប្រុស​ដ៏​មាន​ប្រជាប្រិយភាព​នា​ឆ្នាំ​២០០០ លោក សេន រ៉ា​នុ​ត បាន​បង្ហាញ​សំនៀង​សារ​ជា​ថ្មី​ម្ដងទៀត បន្ទាប់​​​ពី​ផ្អាក​ពី​វិស័យ​ចម្រៀង​ជាង​១០​ឆ្នាំ​មក​ហើយ ធ្វើ​អោយ​អ្នកគាំទ្រ​ចាប់​អារ​ម្មរណ៍​នៅ​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ប្រុស​ដ៏​មាន​ប្រជាប្រិយភាព​នា​ឆ្នាំ​២០០០ លោក សេន រ៉ា​នុ​ត បាន​បង្ហាញ​សំនៀង​សារ​ជា​ថ្មី​ម្ដងទៀត បន្ទាប់​ពី​ផ្អាក​ពី​វិស័យ​ចម្រៀង​ជាង​១០​ឆ្នាំ​មក​ហើយ ធ្វើ​អោយ​អ្នកគាំទ្រ​ចាប់​អារ​ម្មរណ៍​នៅ​ទឹកដម​សម្លេង​របស់​លោក​ជា​ខ្លាំង​។

បន្ទាប់​ពី​ស្ងប់ស្ងាត់​ពី​សិល្បៈ​ជាង​១០ ឆ្នាំ លោក សេន រ៉ា​នុ​ត បាន​លើកយក​បទ​ចម្រៀង​ដ៏​ល្បាញ​ខ្ទង់​ឆ្នាំ​២០០០ មក​ច្រៀង​ឡើង​វិញ ហើយ​ទឹកដម​សម្លេង​នៅ​តែ​ពីរោះ មិន​ចាញ់​តារា​ប្រុស​ជំនាន់​ក្រោយ​ឡើយ​។

ហើយ​អ្នកគាំទ្រ​លោក សេន រ៉ា​នុ​ត តារា​ប្រុស​ដ៏​លេចធ្លោ​នៅ​ក្នុង​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ រហូត​មក​ដល់​ពេល​នេះ អ្នកខ្លះ​មាន​ដល់​ទៅ​ចៅ​ទៅ​ហើយ ខណៈ idol ខ្លួន នៅ​តែ​ក្មេង​ស្រស់​សង្ហា​ដដែល ហើយ​បើ​និយាយ​ពី​សម្លេង​វិញ​នៅ​តែ​ពីរោះ ផ្ទុះ​ការ​កោតសរសើរ​យ៉ាង​ខ្លាំង ក្រោយ​ពី​លោក​បាន​លើកយក​បទ​ចាស់​មក​បកស្រាយ​ឡើង​វិញ​។

តារាចម្រៀង​អំណោយផល​ពី​ធម្មតា​ជាតិ លោក សេន រ៉ា​នុ​ត ដែល​មាន​ទឹកដម​សម្លេង​ពីរោះ រូប​សម្រស់​​ស្រស់​សង្ហា ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​មហាជន​ទាំង​ក្នុង និង​ក្រៅប្រទេស​នា ឆ្នាំ​២០០០ រូប​នេះ បាន​ស្ងប់ស្ងាត់​ពី​វិស័យ​សិល្បៈ​ចម្រៀង​ជាង​១០​ឆ្នាំ ដោយ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក និង​ធ្វើ​អោយ​អ្នកគាំទ្រ​នឹករលឹក​ដល់​ស្នាមញញឹម និង​ទឹកដម​សម្លេង​របស់​លោក​គ្រប់​ៗ​គ្នា​។

តារាចម្រៀង​ប្រុស វាសនា​ខ្ពស់​មានឈ្មោះ​ជា​អណិកជន លោក សេន រ៉ា​នុ​ត ហាក់​ស្ងប់ស្ងាត់ មិន​ដែល​ចេញ​បទ​ចម្រៀង ឬ​ក៏​បង្ហាញ​ពី​ស្ថានភាព​រស់នៅ​អ្វី​ឡើយ ជា​ពិសេស​នៅ​លើ​បណ្ដាញ​សង្គម ប៉ុន្តែ​ខណៈ​ពេល​ថ្មី​ៗ​នេះ អ្នកគាំទ្រ​របស់​លោក​មានការ​ភ្ញាក់ផ្អើល និង​រំភើប​ចិត្តជា​ខ្លាំង ក្រោយ​ពី​លោក សេន រ៉ា​នុ​ត បាន​លើកយក​បទ​ចម្រៀង​ចាស់​របស់​លោក ដែល​ល្បីល្បាញ ខ្ទង់​ឆ្នាំ​២០០០ មក​បកស្រាយ​ឡើង​វិញ ហើយ​ឃើញ​ថា ទឹកដម​សម្លេង​របស់​លោក​នៅ​តែ​ពីរោះ​រណ្ដំ​ដដែល​។ ចំណែក​បទ​ចម្រៀង​ដែល​លោក​បាន​បង្ហោះ​នោះ មាន​ចំណងជើង​ថា «​កំផែង​វណ្ណៈ​»​។

បន្ទាប់​ពី​បាន​ស្ដាប់ និង​ទស្សនា Video បទ «​កំផែង​វណ្ណៈ​» រួច​ហើយ មហាជន​សរសើរ​មិន​ដាច់​ពី​មាត់​នៅ​ទឹកដម​សម្លេង​របស់​លោក ពីរោះ​មិន​ប្រែ ពិសេស​គឺ​រូប​សម្រស់​នៅ​តែ​ស្រស់​សង្ហា មិន​ចាញ់​តារា​ប្រុស​ជំនាន់​ក្រោយ​ឡើយ បើ​ទោះបីជា​វ័យ​របស់​លោក​រាង​ជ្រេ​បន្តិច​ហើយ​ក្ដី​។ ចំណែក​អ្នកគាំទ្រ​នៅ​តែ​បន្ត​ស្ដាប់​បទ​ចម្រៀង​ចាស់​ៗ ទស្សនា Video Karaoke ចម្រៀង និង ចង​ចាំ​ស្នាមញញឹម​ដ៏​ស្រស់​ស្អាត​របស់​លោក សេន រ៉ា​នុ​ត ក្នុង​បេះដូង​ជា​និច្ច បើ​ទោះជា​ពេល​នេះ លោក​ស្ងប់ស្ងាត់​មិន​មាន​ដំណឹង​វិល​ត្រឡប់​មក​កាន់​វិស័យ​សិល្បៈ​ចម្រៀង​វិញ​ក្ដី​។

មហាជន​ដែល​ជា​អ្នកគាំទ្រ​រូប​លោក​ជា​ច្រើន​តែងតែ Comment និង​លើក​ទ្បើ​ង​ថា ពួក​គាត់​មិន​ត្រឹមតែ​ចូល​ចិត្ត​បទ​ចម្រៀង​របស់​លោក​តែ​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​ការ​តុបតែង​ខ្លួន style សក់ គឺ​សាក​សម​ជាមួយនឹង​រូបរាង​ដ៏​សង្ហា​របស់​លោក​តែ​ម្តង តាំង​តែ​ពី​ស្គាល់​រហូត​មក​ដល់​ពេល​នេះ លោក សេន រ៉ា​នុ​ត នៅ​តែ​ក្មេង​ដដែល មិន​ចេះ​ចាស់​សោះ​។ អ្នកគាំទ្រ​រូប​លោក តែងតែ​សង្ឃឹមថា លោក​នឹង​ត្រ​ទ្ប​ប់​មក​ចូល​សិល្បៈ​វិញ​ជាមួយ​អ្វី​ដែល​ថ្មី​ប្លែក ព្រោះ​រាល់​បទ​ចម្រៀង​របស់​លោក​ទាំងអស់​សុទ្ធសឹងតែ​ជា​បទ​ពីរោះ​ៗ និង​ទទួល​បានការ​គាំទ្រ​ជា​ច្រើន ដូច្នេះ​បើសិនជា​លោក​ត្រ​ទ្ប​ប់​មក​វិញ មហាជន​ដែល​ជា Fan របស់​លោក និង​នៅ​តែ​សន្យា​បន្ត​គាំទ្រ​រូប​លោក ព្រមទាំង​ផ្តល់​កម្លាំងចិត្ត​អោយ​លោក​ក្នុង​ការ​វិល​ចូល​វិ​ថី​សិល្បៈ​នេះ​ម្តងទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ