ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​..! សុដន់​ធំ​លើស​កម្រិត​ហើយ​ចង់​ពង្រីក​បន្ថែម​ទៀត

6 ឆ្នាំ មុន

ការ​កែ​សម្ផស្ស​ដើមទ្រូង​ជា​តម្រូវការ​របស់​ស្ត្រី​ជា​ច្រើន​រូប​ព្រោះ​ពួក​គេ​យល់​ថា​ការ​មាន​ដើមទ្រូង​ធំ​អាច​ពាក់អាវ​សម​តាម​រូបរាង និង​មាន​មន្ត​ស្នេហ៍​ជាង​មុន

ការ​កែ​សម្ផស្ស​ដើមទ្រូង​ជា​តម្រូវការ​របស់​ស្ត្រី​ជា​ច្រើន​រូប​ព្រោះ​ពួក​គេ​យល់​ថា​ការ​មាន​ដើមទ្រូង​ធំ​អាច​ពាក់អាវ​សម​តាម​រូបរាង និង​មាន​មន្ត​ស្នេហ៍​ជាង​មុន ។ ជាក់ស្តែង​សម្រាប់​ស្ត្រី​ជនជាតិ​អង់គ្លេស​មួយ​រូប​បាន​សម្រេចចិត្ត​ពង្រីក​ដើមទ្រូង និង​សុដន់​ឱ្យ​រីក​ធំ​ដើម្បី​ជា​ការ​ទាក់ទាញ​ដល់​បុរស​ទាំងឡាយ​លើ​លោក ។

នាង Sharon Perkins អាយុ​៥០​ឆ្នាំ បាន​សម្រេចចិត្ត​កែ​សម្ផស្ស​ដើមទ្រូង​លើក​ដំបូង​ពី​ទំហំ 34D ទៅ 36H ដោយ​ចំណាយ​ប្រាក់​ចំនួន​៤.៥០០​ផោន ឬ​ប្រហែល​៥.៧០០​ដុល្លារ​ក្រោយមក​បាន​៦​ខែ​នាង​ក៏​សម្រេចចិត្ត​ពង្រីក​ទំហំ​ដើមទ្រូង​ឱ្យ​ធំ​ជាង​មុន​ពី​36H ទៅ​32MM ដែល​ផ្សំ​ដោយ​ស៊ី​លី​កូ​ល​ដល់​ទៅ​1500CC នាំ​ចូល​ពី​អា​មេ​រិ​ក ។ ក្រោយ​ពេល​រូប​នាង​ពង្រីក​សុដន់​ធំ​ក៏​មាន​មនុស្ស​ជា​ច្រើន​ផ្តល់​ចំណាប់អារម្មណ៍​នៅ​ពេល​ដើរ​ចេញ​ម្តង​ៗ​ក៏​មាន​មនុស្ស​ចោមរោម​មើល​ដោយ​អ្នកខ្លះ​សួរ​ថា មាន​អារម្មណ៍​បែប​ណា​លើ​ការ​មាន​សុដន់​ធំ​បែប​នេះ? គ្មាន​ការ​ឈឺចាប់​និង​ធ្ងន់​ទេ​មែន​ទេ? នាង​ឆ្លើយ​ថា អត់​ទេ​! និង​មាន​អារម្មណ៍​ថ្នឹក​បំផុត​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ​ក្នុង​ខ្សែជីវិត ។ ម្យ៉ាងទៀត​ការ​ពង្រីក​សុដន់​បែប​នេះ​ធ្វើ​ឱ្យ​នាង​បាន​ជួប​គូស្នេហ៍​ថ្មី​គឺ​លោក Carl Hamilton ។

បើ​តាម​របាយការណ៍​បាន​បញ្ជាក់​ថា នាង Sharon និង​លោក Carl មាន​គម្រោង​រៀប​ការ​ក្នុង​ពេល​ឆាប់​ៗ​នេះ ប៉ុន្តែ​រូប​នាង​មិន​បាន​ពេញចិត្ត​លើ​ទំហំ​ដើមទ្រូង​បច្ចុប្បន្ន​នោះ​ទេ​គឺ​ចង់​ពង្រីក​បន្ថែម​ទៀត ព្រោះ​ចង់បាន​ដើមទ្រូង​ធំ​ជាង​បច្ចុប្បន្ន​ប្រហែល​២​ដង ពី​ទំហំ​32MM ទៅ​32W ប៉ុន្តែ​គ្មាន​គ្រូពេទ្យ​នៅ​អង់គ្លេស​ណា​ទទួល​ការ​កែ​សម្ផស្ស​របស់​នាង​ទេ  ដោយ​ពួក​គេ​បាន​ថ្លែង​ថា សុដន់​ធំ​បែប​នេះ​គឺ​ធំ​ហួស​កំរិត​ហើយ ។ បើ​ទោះជា​បែប​ណា​ក៏​ដោយ​ក៏​នាង Sharon នៅ​មិន​ទាន់​បោះបង់​ចោល​កិច្ច​ព្យាយាម​ក្នុង​ការ​ពង្រីក​សុដន់​ឡើយ និង​នៅ​មាន​ក្តី​សង្ឃឹមថានឹង​បាន​ជួប​គ្រូពេទ្យ​កែ​សម្ផស្ស​​ដើម្បី​ពង្រីក​សុដន់​ម្តងទៀត ៕