ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​មួយ​ចំនួន​បង្ក​ជំងឺមហារីក​ពោះវៀនធំ

6 ឆ្នាំ មុន

ជំងឺមហារីក​គឺជា​ជំងឺ​ដែល​កោសិកា​មហារីក​មានការ​រីក​លូតលាស់​មិន​ប្រក្រតី​ក្នុង​រាង​កាយ​ដែល​បង្ក​ឱ្យ​មាន​ជា​ដុំ​សាច់ ។ ដុំ​សាច់​មហារីក​ទាំងនេះ​ចាប់ផ្តើម​កើន​ទំហំ ហើយ​ប៉ះពាល់​ដល់​ជាលិកា និង​សរីរាង្គ​ក្នុង

ជំងឺមហារីក​គឺជា​ជំងឺ​ដែល​កោសិកា​មហារីក​មានការ​រីក​លូតលាស់​មិន​ប្រក្រតី​ក្នុង​រាង​កាយ​ដែល​បង្ក​ឱ្យ​មាន​ជា​ដុំ​សាច់ ។ ដុំ​សាច់​មហារីក​ទាំងនេះ​ចាប់ផ្តើម​កើន​ទំហំ ហើយ​ប៉ះពាល់​ដល់​ជាលិកា និង​សរីរាង្គ​ក្នុង​រាង​កាយ ទីបំផុត​វា​បណ្តាល​ឱ្យ​សរីរាង្គ​ទាំងនោះ​ខូច និង​លែង​ដំណើរការ​។

ជំងឺមហារីក​ដែល​ទូទៅ​បំផុត​គឺ​ជំងឺមហារីក​សុដន់ ជំងឺមហារីក​ពោះវៀនធំ មហារីក​ក្រពេញ​ប្រូ​ស្តា​ត មហារីក​គ្រាប់​ឈាម និង​មហារីក​ខួរក្បាល ។ ចំណែកឯ​មហារីក​ពោះវៀនធំ​ប៉ះពាល់​ដល់​ពោះវៀន និង​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​វា​គឺជា​ជំងឺមហារីក​ដែល​ពិបាក​ក្នុង​ការ​ព្យាបាល ។

ខាងក្រោម​នេះ​គឺជា​អាហារ​មួយ​ចំនួន​ដែល​អ្នក​គួរ​ចៀសវាង​ដើម្បី​ទប់ស្កាត់​ជំងឺមហារីក​ពោះវៀនធំ​។

១-​ជ្រក់
ជ្រក់​មាន​ជាតិ​អាស៊ីត និង​រសជាតិ​ហឹរ​ខ្លាំង ការ​ទទួល​ពួក​វា​ក្នុង​បរិមាណ​ដ៏​ច្រើន​ជា​រៀងរាល់ថ្ងៃ​អាច​រំខាន​ដល់​អង់ស៊ីម​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក ហើយ​ជា​លទ្ធផល​វា​នឹង​បណ្តាល​ឱ្យ​កើត​ជំងឺមហារីក​ពោះវៀន ។

២-​ភេសជ្ជៈ​មាន​ជាតិ​ហ្គា​ស
ភេសជ្ជៈ​មាន​ជាតិ​ហ្គា​ស​ដូច​ជា​សូ​ដា ទឹកក្រូច អាច​បណ្តាល​ឱ្យ​កើត​ជំងឺមហារីក​ពោះវៀនធំ និង​ជំងឺមហារីក​ប្រភេទ​ផ្សេង​ទៀត ដោយសារ​ពួក​វា​មាន​ផ្ទុក​ជាតិ​ស្ករ​ចម្រាញ់​ពី​ម្រៅ​ពោត​ដែល​វា​ជា​ភ្នាក់ងារ​បង្ក​ជំងឺមហារីក​ដ៏​សាហាវ​មួយ ។

៣-​អាហារ​កំប៉ុង
ភេសជ្ជៈ រឺ​អាហារ​កំប៉ុង​ជាដើម​អាច​មាន​ជាតិពុល​បង្ក​គ្រោះថ្នាក់​ម្យ៉ាង​ដែល​គេ​ស្គាល់​ថា​ជា bisphenol – A ដែល​វា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​កោសិកា​ខួរក្បាល​របស់​អ្នក​នោះ​ទេ ថែម​ទាំង​អាច​បង្ក​ឱ្យ​មា​ការ​លូតលាស់​នៃ​កោសិកា​មហារីក​ក្នុង​ពោះវៀនធំ​ផង​ដែរ ។

៤-​សាច់​អាំង
ប្រសិនបើ​អ្នក​ចូល​ចិត្ត​បរិភោគ​មាន់​អាំង ឬ​សាច់​អាំង អ្នក​គួរតែ​បន្ថយ​ការ​បរិភោគ​ពួក​វា ដោយសារ​សាច់​អាំង​មាន​សារជាតិ​បង្ក​មហារីក​មួយ​ចំនួន​ដែល​អាច​បង្ក​ឱ្យ​មាន​ជំងឺមហារីក​ពោះវៀនធំ៕