ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី៧ ដល់១៣ធ្នូ អាចនឹងមានភ្លៀងធ្លាក់តិចតួច

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ចាប់ពី​ថ្ងៃ​ទី​៧ ដល់​១៣ ធ្នូ ខាង​មុខ​នឹង​មាន​ភ្លៀង​ធ្លាក់​តិចតួច​នៅ​តំបន់​មួយ​ចំនួន​។ យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១៣…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ចាប់ពី​ថ្ងៃ​ទី​៧ ដល់​១៣ ធ្នូ ខាង​មុខ​នឹង​មាន​ភ្លៀង​ធ្លាក់​តិចតួច​នៅ​តំបន់​មួយ​ចំនួន​។

យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២២ របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​៦ ធ្នូ​បានឱ្យ​ដឹង​ថា ក្នុង​ស​ប្ដា​ហ៍​ខាង​មុខ​នេះ​ប្រទេស​កម្ពុជា និង​ទទួល​រង​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់ និង​ខ្យល់មូសុង​ឦ​សាន្ត​ក្នុង​កម្រិត​មធ្យម​។

ក្រសួង​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​តំបន់​ទំនាប​កណ្តា​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២២-២៤​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣០-៣២​អង្សា​សេ​។​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​តិចតួច​លើកលែងតែ​រាជធានី​ភ្នំពេញ​-​ខេត្ត ភាគ​ខាងក្រោម​ដែល​ភ្លៀង​អាច​ធ្លាក់ ក្នុង​កម្រិត​មធ្យ​ម​ដោយ​អន្លើ​រ​ប៉ុណ្ណោះ​។

ចំណែក​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២០-២២​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​២៨-៣០​អង្សា​សេ​។​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​តិចតួច​តែ​ប៉ុណ្ណោះ​។ ដោយឡែក​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២៣-២៥ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣០-៣២​អង្សា​សេ​។​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​តិចតួច​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ