ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​! បុក​គេ​ហើយ​ចង់​ទារ​សំណង​ពី​គេ​ទៀត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖​ រថយន្ត​២​គ្រឿង ដែល​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​និង​មួយ​គ្រឿង​ទៀត​ម៉ាក​កាម​រី បាន​បុក​គ្នា​ពេញទំហឹង​នៅ​ផ្លូវបំបែក​ជា​បួន បណ្តាល​ឲ្យ​ខូចខាត​ទាំង​សងខាង តែ​មិន​មាន​រង​របួស​ដល់​អ្នក

រាជធានី​ភ្នំពេញ​៖​ រថយន្ត​២​គ្រឿង ដែល​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​និង​មួយ​គ្រឿង​ទៀត​ម៉ាក​កាម​រី បាន​បុក​គ្នា​ពេញទំហឹង​នៅ​ផ្លូវបំបែក​ជា​បួន បណ្តាល​ឲ្យ​ខូចខាត​ទាំង​សងខាង តែ​មិន​មាន​រង​របួស​ដល់​អ្នក​ជិះ​នៅ​ក្នុងរថយន្ត​ទេ  កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទីយប់​ថ្ងៃ​ទី​២៩ ខែឧសភា នៅ​ទល់មុខ​ហាង​យីហោ​«​ម៉ូតូ​លក់​សាច់​អាំង​»  កែង​ផ្លូវ​លេខ​១៦៣​និង​ផ្លូវ​លេខ​៤៦៨  សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន ។

រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ អត់​មាន​ផ្លា​ក​លេខ ជិះ​ជា​លក្ខណៈ​គ្រួសារ​ដែល​មាន​ប្តី​ប្រពន្ធ​និង​កូនស្រី​តូច​ម្នាក់ ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៤៦៨​ពី​កើត​ទៅ​លិច ។ ចំណែក​រថយន្ត​កាម​រី ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២O-២៣៥៧ បើកបរ​ដោយ​បុរស​ជនជាតិ​ចិន និង​រួម​ដំណើរ​ដោយ​នារី​ខ្មែរ​ម្នាក់ ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​១៦៣​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​ខាងលើ ដែល​ជា​ផ្លូវបំបែក​ជា​៤​ក៏​បាន​បុក​គ្នា​ពេញទំហឹង​តែ​ម្តង ។ គ្រោះថ្នាក់​នេះ បណ្តាល​ឲ្យ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​ក្រពឹត​ថ្ពាល់​មុខ​ចំហៀង​ខាងឆ្វេង និង​បាក់​កង់​ចំហៀង​ខាងឆ្វេង ចំណែក​រថយន្ត​កាម​រី​ក្រពឹត​ខាង​មុខ​ចំហៀង​ខាងស្ដាំ​បន្តិចបន្តួច ។

ក្រោយ​កើតហេតុ ភាគី​ខាង​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​ទាមទារ​សំណង ឯខាង​រថយន្ត​កាម​រី​សុំ​ស្មើគ្នា តែ​ខាង​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​អត់​ព្រម  លុះ​ក្រោយមក​មិត្តភក្តិ​ខាង​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រម​ក​ដល់​ឃើញ​ថា​រថយន្ត​មិត្តភក្ដិ​ខុស​ក៏​សុខចិត្ត​ស្មើគ្នា​វិញ  ។ ប៉ុន្តែ​លុះ​ឮ​ថា អ្នក​បើករថយន្ត​កាម​រី​ជា​ជនជាតិ​ចិន ស្រាប់តែ​ទាមទារ​ឲ្យ​ខាង​រថយន្ត​កាម​រី​សង​វិញ ធ្វើ​ឲ្យ​មានការ​ជជែក​គ្នា​រហូត​ទាល់តែ​សមត្ថកិច្ច​ជំនាញ​មក​ដល់ ។

ដោយសារ​ជជែក​មិន​ត្រូវ​គ្នា សមត្ថកិច្ច​ក៏​ធ្វើការ​វាស់វែង​រួច​នាំ​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​ច្បាប់ ៕