ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ័យគេ​ភ័យ​ឯង​ទាំងយប់​… ​​ការពិតចឹងសោះ​…!

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​​​​ត្រូវគេដឹងថា ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​​​នៅ​ឃុំ​ព្រែក​តា​មា​ក់ ប៉ុន្តែ​ដោយសារ​តែ​ស្រវឹង​ខ្លាំង​ពេក បាន​​ជិះ​ហួស​មក​ដល់​​ភ្នំពេញ​ហើយ​ចត​ម៉ូតូ​ទុក​ចោល​តាម​ចិញ្ចើម​ផ្លូវ​ដើរទៅ​ដេក​នៅ​ក្រោម​ដើមឈើ​ ស្រាប់តែ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​​​​ត្រូវគេដឹងថា ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​​​នៅ​ឃុំ​ព្រែក​តា​មា​ក់ ប៉ុន្តែ​ដោយសារ​តែ​ស្រវឹង​ខ្លាំង​ពេក បាន​​ជិះ​ហួស​មក​ដល់​​ភ្នំពេញ​ហើយ​ចត​ម៉ូតូ​ទុក​ចោល​តាម​ចិញ្ចើម​ផ្លូវ​ដើរទៅ​ដេក​នៅ​ក្រោម​ដើមឈើ​ ស្រាប់តែ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​០២​ និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ​ឧសភា ​២០១៧ តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ​ ​​ចំណុច​មុខ​រោងកុន​គី​រី​រមចាស់ ​​ក្នុង​សង្កាត់​វាលវង់ ខណ្ឌដូនពេញ​ ។

​ប្រភពឱ្យដឹងថា មុន​ពេល​កើតហេតុ​ គេ​​ឃើញ​បុរស​ខាងលើ ​ ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹងស្រា​​ឡើង​ជោក​ជាំ​ ជិះ​ម៉ូតូ​ម៉ាក​SL​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​1T7392 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ ​ក៏​ឈប់​ម៉ូតូ​នៅ​តាម​ចិញ្ចើម​ផ្លូវ ​ហើយ​ដើរទៅ​ដេក​នៅ​ក្រោម​ដើមឈើ ​បង្ក​​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ បាន​ជួយ​ដាស់​បុរស​ដែល​ស្រវឹង​អោយ​គាត់​ងើប​ត្រឡប់​ទៅ​ផ្ទះ​វិញ ពីព្រោះ​ខ្លាច​គាត់​មាន​គ្រោះថ្នាក់ ​ឬ​ត្រូវ​ជន​ឆ្លៀត​ឱកាស​លួច​​ពេលគាត់​កំពុង​​​ដេកបែបនេះ ​។

ខណៈ​​​សមត្ថកិច្ច​ដាស់ឱ្យភ្ញាក់ ​ហើយ​បាន​សួរនាំ​គាត់​ប្រាប់​ថា​ គាត់​ទើបតែ​មក​ពី​ខេត្តព្រៃវែង​ ក្រោយ​ទៅ​លេង​មិត្តភក្តិនៅទីនោះ ។ ​រួច​ហើយ​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ ​នៅ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ប៉ុន្តែ​ដោយសារ​ស្រវឹង​ខ្លាំង​ពេក ​ជិះ​ហួស​ផ្ទះ​​មក​ដល់​ភ្នំពេញ​ទៅ​មុខ​លែង​រួច​​​តែ​ម្តង ។