ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ដល់​.​ក​គឺ​ដេក​ចឹ​ង​..!

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោក​ទៅ​មុខ​លែង​រួច​សំរេចចិត្ត​ឈប់​ម៉ូតូ​ដេក​ឱប​ម៉ូតូ​ជាប់​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោក​ទៅ​មុខ​លែង​រួច​សំរេចចិត្ត​ឈប់​ម៉ូតូ​ដេក​ឱប​ម៉ូតូ​ជាប់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ  ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​អ្នក​ដើរ​រើស​អេ​ត​ចាយ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្មាស់​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម ១៥៧៩ ធ្វើ​ដំណើរ​ពី​លិចទៅ​កើត​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ ខណៈ​ជិះ​មក​ដល់​ចំណុច​ខាងលើ​បើក​ម៉ូតូ​ទៅ​មុខ​លែង​រួច​បាន​ឈប់​ម៉ូតូ​ដួល​ហើយ​ដេក​ឱប​ម៉ូតូ​នៅ​លើ​ដី​ធ្វើ​ឲ្យ​ខោអាវ​ប្រឡាក់​សុទ្ធតែ​ដី ។

ក្រោយ​កើតហេតុ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​មក​ដល់​ភ្លាម​ៗ​បាន​សួរនាំ និង​យក ម៉ូតូ​របស់​បុរស​ខាងលើ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​រង់ចាំ​លុះ​ព្រឹក​ទើប​ប្រគល់​ឱ្យ​ម្ចាស់​វិញ ៕