ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ ជួបម្តងទៀតជាមួយពលរដ្ឋមិនព្រម​ចាកចេញ​​ពី​ប៊ូឌិញ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​៣០ ឧសភា នេះ ស្ថិត​នៅ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ក្រោម​អធិបតីភាព​លោក​ទេស​រដ្ឋមន្ដ្រី ជា សុ​ផា​រ៉ា តំណាង​ក្រុមហ៊ុន​ជប៉ុន Arakawa ​​នឹង​ជួបពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ​​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​៣០ ឧសភា នេះ ស្ថិត​នៅ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ក្រោម​អធិបតីភាព​លោក​ទេស​រដ្ឋមន្ដ្រី ជា សុ​ផា​រ៉ា តំណាង​ក្រុមហ៊ុន​ជប៉ុន Arakawa ​​នឹង​ជួបពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ​​ចំនួន​​ជាង​​៤០​គ្រួសារ​បន្តទៀត ដែល​កំពុង​រស់នៅ​ក្នុង​អគារ​ប៊ូ​ឌិ​ញ (​ភាគច្រើន​​ជា​អ្នក​ផ្ទះ​ជាន់​​ផ្ទាល់ដី​) ​ដើម្បី​​សម្រេច​​ទទួល​យក​​លក្ខ​ខណ្ឌ ​ព្រម​ចាក​ចេញ ។ ​​អ្នករស់នៅអគារ​ប៊ូឌិញបាន​យល់ព្រម​​ហើយ

គួរ​រំលឹក​ថា កាល​លើក​មុន​នោះ គឺ​បាន​សម្រេច​ក្នុង​១​ម៉ែត្រការ៉េ​តម្លៃ​១,៤០០​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​ម្នាក់ ប៉ុន្តែ​នៅ​មានប្រជា​​ពលរដ្ឋ​ខ្លះ​ នៅ​តែ​មិន​យល់ព្រម​តាម​សំណង​នេះ​​ទេ ដែល​ជា​ភាគច្រើន​អ្នក​ដែល​មានផ្ទះ​ជាន់​ដី ។ អគារ​ប៊ូ​ឌី​ញ «​ស​» នេះ ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌចំការមន ដែល​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រុមហ៊ុន​ជប៉ុន Arakawa សិក្សា​អភិវឌ្ឍន៍​ទៅ​ជា​អគារ​ពាណិជ្ជកម្ម​បែប​ទំនើប មាន​កម្ពស់​ប្រមាណ​២១​ជាន់ ។