ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតកម្ម​រថយន្ត​របស់​វៀតណាម កើនឡើង​ក្នុង​កម្រិត​ខ្ពស់​ បើ​ធៀប​នឹង​ឆ្នាំ​មុន

1 ឆ្នាំ មុន

វៀតណាម ៖ យោង​តាម​ការិយាល័យ​ស្ថិតិ​ទូទៅ​របស់​ប្រទេស​វៀតណាម បានឱ្យ​ដឹង​ថា វៀតណាម​បាន​

វៀតណាម ៖ យោង​តាម​ការិយាល័យ​ស្ថិតិ​ទូទៅ​របស់​ប្រទេស​វៀតណាម បានឱ្យ​ដឹង​ថា វៀតណាម​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៤ នៅ​អាស៊ី​អាគ្នេយ៍​ក្នុង​ការ​ផលិត​រថយន្ត​ក្នុង​រយៈពេល​១០​ខែ​ដំបូង ដែល​មាន​ចំនួន ៣៦២,០០០​គ្រឿង កើនឡើង​រហូត​ដល់ ១៦.៤% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន VnExpress ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២២​។

យោង​តាម​សហព័ន្ធ​ស្វ័យប្រវត្តិកម្ម​អាស៊ាន ដែល​ហៅ​កាត់​ថា AAF បាន​បង្ហាញ​ថា ប្រទេស​ថៃ បាន​នាំមុខ​គេ​ក្នុង​តំបន់​ជាមួយនឹង​ចំនួន​ជិត ១.៦​លាន​គ្រឿង ដែល​ផលិត​នៅ​ក្នុង​រយៈពេល​ដូច​គ្នា បន្ទាប់​មក​គឺ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ចំនួន ១.២​លាន​គ្រឿង និង​ប្រទេស​ម៉ា​ឡេ​ស៊ី​ចំនួន ៥៦៧,៧០០​គ្រឿង ។

ក្រុមហ៊ុន​ផលិត​រថយន្ត​ជា​ច្រើន បាន​បង្កើត​រោងចក្រ​នៅ​ក្នុង​ប្រទេស​វៀតណាម នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ រួម​មាន ក្រុមហ៊ុន Toyota, Honda, Ford, Kia និង Hyundai ខណៈ​ដែល​ក្រុមហ៊ុន​វៀតណាម VinFast ក៏​កំពុង​តែ​ពង្រីក​សក្តានុពល​របស់​ខ្លួន​ផង​ដែរ ដោយ​ផ្តោត​លើ​ទីផ្សារ​រថយន្ត​អគ្គិសនី​លក្ខណៈ​ពិភពលោក​។

ដោយឡែក ម៉ាក​រថយន្ត​មួយ​ចំនួន​ដូច​ជា Skoda របស់​សាធារណរដ្ឋ​ឆែក និង Chery របស់​ចិន គ្រោង​នឹង​ដំឡើងរថយន្ត នៅ​ក្នុង​ប្រទេស​វៀតណាម តាម​រយៈ​ដៃគូ​ក្នុងស្រុក​ក្នុង​រយៈពេល ១-២ ឆ្នាំ​ខាង​មុខ​ទៀត ខណៈ​ដែល​ប្រទេស​វៀតណាម​ក៏​បាន​នាំ​ចូល​រថយន្ត​ពី​ប្រទេស​ថៃ និង​ឥណ្ឌូ​នេ​ស៊ី​ផង​ដែរ​។

ប្រទេស​វៀតណាម ក៏​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុង​កំណើន​នៃ​ការ​លក់​រថយន្ត​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក្នុង​រយៈពេល​១០​ខែ​ដំបូង ដែល​មាន​រហូត​ដល់ ៥២.២% បន្ទាប់​មក​ប្រទេស​ម៉ា​ឡេ​ស៊ី​មាន ៥០.៧% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ