ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar បើកភ្នែក​ធំ​ៗ ពេល​ឃើញ​ការ​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​ដ៏​អស្ចារ្យ នៅ​លី​គ​ទី​២ កម្ពុជា (វីដេអូ)

1 ឆ្នាំ មុន

បរទេស ៖ ខ្សែប្រយុទ្ធ​ឆ្នើម Neymar បើកភ្នែក​ធំ​ៗ​យ៉ាង​ភ្ញាក់ផ្អើល​បំផុត នៅ​ពេល​បាន​ទស្សនា​គ្រាប់​

បរទេស ៖ ខ្សែប្រយុទ្ធ​ឆ្នើម Neymar បើកភ្នែក​ធំ​ៗ​យ៉ាង​ភ្ញាក់ផ្អើល​បំផុត នៅ​ពេល​បាន​ទស្សនា​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ដ៏​អស្ចារ្យ​១​គ្រាប់ នៅ​ក្នុង​ការ​ប្រកួត​បាល់ទាត់​លី​គ​លំដាប់​ទី​២ របស់​កម្ពុជា (Cambodian League 2)​។ គួររំលឹកថា ក្នុង​ថ្ងៃ​តែ​មួយ​! កំពូល​កីឡាករ​២​រូប​ស្រក់​ទឹកភ្នែក​នៅ World Cup 2022

នៅ​ក្នុង​វី​ដេ​អូ​មួយ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​ក្នុង​គណនី​យូ​ធូប​ឈ្មោះ​ថា «433» ដែល​ជា​ស្ថាប័ន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​កីឡា​ដ៏​ល្បីល្បាញ បង្ហាញ​អំពី​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល Neymar អង្គុយ​ទស្សនា​​វី​ដេ​អូ​ប្លែក​អំពី​បាល់ទាត់ ដែល​ទទួល​បានការ​ចាប់អារម្មណ៍​បំផុត នៅ​ជុំវិញ​ពិភពលោក ហើយ​ក្នុង​ចំណោម​វី​ដេ​អូ​ជា​ច្រើន ក៏​មាន​វី​ដេ​អូ​បង្ហាញ​អំពី ការ​ស៊ុត​បញ្ចូល​ទី​ដ៏​អស្ចារ្យ​របស់​កីឡាករ Bruno Krenkel នៃ​ក្រុម Next Step FC នៅ​លី​គ​លំដាប់​ទី​២ របស់​កម្ពុជា​។ ភ្លាម​ៗ នៅ​ពេល​បានឃើញ​ការ​ស៊ុត​បញ្ចូល​ទី​ដ៏​អស្ចារ្យ​នោះ Neymar ខ្សែប្រយុទ្ធ​ឆ្នើម​ក្លិប​អ្នកមាន​បារាំង PSG បាន​បើកភ្នែក​ធំ​ៗ អង្គុយ​ភ្លឹក​មួយសន្ទុះ​ធំ​តែ​ម្តង​។

គួរ​រំលឹក​ថា ការ​ស៊ុត​បញ្ចូល​ទី​ដ៏​អស្ចារ្យ​របស់​ខ្សែប្រយុទ្ធ Bruno Krenkel នៃ​ក្រុម Next Step FC នៅ​លី​គ​លំដាប់​ទី​២ កម្ពុជា មួយ​គ្រាប់​នេះ បាន​ល្បី​ដល់​សារព័ត៌មាន​កីឡា​បរទេស​ដ៏​ល្បី​មួយ​នៅ​លើ​ពិភពលោក GiveMeSport ចុះ​ផ្សាយ ដោយ​បាន​ចាត់​ទុក​ថា ជា​បេក្ខភាព​ឈ្នះ​ពានរង្វាន់ Puskas Award (​គ្រាប់​បាល់​ល្អ​ប្រចាំឆ្នាំ​) នៅ​ឆ្នាំ​នេះ ថែម​ទៀត​ផង​។

យោង​តាម​សារព័ត៌មាន GiveMeSport ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស បាន​បង្ហោះ​សំ​ណេ​រ​ដ៏​គួរ​ចាប់អារម្មណ៍​មួយ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២២ កន្លង​ទៅ យ៉ាង​ដូច្នេះ​ថា «​បញ្ឈប់​ការ​រាប់ – យើង​ប្រហែលជា​ទើបតែ​បានឃើញ​អ្នក​ឈ្នះ Puskas នៅ​ឆ្នាំ​នេះ​»​។

GiveMeSport ក៏​បាន​ធ្វើការ​ចុះ​ផ្សាយ​ថា កីឡាករ Lionel Messi, Cristiano Ronaldo, Mohamed Salah និង​កីឡាករ​ជា​ច្រើន​ទៀត បាន​ទាញ​ការ​ចាប់អារម្មណ៍​ផ្តាច់មុខ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​ល្បីល្បាញ​នៅ​ទ្វីបអឺរ៉ុប​។ ប៉ុន្តែ​ឥឡូវនេះ កីឡាករ Bruno Krenkel នៃ​ក្រុម Next Step FC បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាង​ឆាប់រហ័ស​នៅ​លើ​បណ្តាញ​សង្គម Twitter ដោយសារ​ការ​ចែករំលែក​ពី​សំណាក់​អ្នកគាំទ្រ តាម​រយៈ​គ្រាប់​បាល់​ដ៏​អស្ចារ្យ​របស់​គេ​។

កីឡាករ Bruno Krenkel

ដោយឡែក សម្រាប់​ខ្សែប្រយុទ្ធ Neymar ដែល​កំពុង​បំពេញ​កា​ត្វ​កិច្ច​ជាមួយ​ក្រុម​ជម្រើសជាតិ​សាំ​បា ប្រេ​ស៊ី​ល បាន​ក្លាយជា​ដំណឹង​ដ៏​ល្អ​មួយ សម្រាប់​អ្នកគាំទ្រ ដោយ​កាលពី​ថ្ងៃ​ទី​០៤ ខែធ្នូ កន្លង​ទៅ លោក Tite គ្រូបង្វឹក​ប្រេ​ស៊ី​ល​បាន​ចេញ​មក​បញ្ជាក់​ថា Neymar ដែល​មាន​បញ្ហា​របួស​ហើម​កជើង​ខាងឆ្វេង ទំនងជា​អាច​បង្ហាញខ្លួន​ក្នុង​ការ​ប្រកួត​ទល់​នឹង​ក្រុម​ខ្លា​កំណាច​អាស៊ី កូរ៉េ​ខាងត្បូង នៅ​ក្នុង​ការ​ប្រកួត World Cup វគ្គ​១៦​ក្រុម​ចុង​ក្រោយ ដែល​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ០២:០០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៦ ខែធ្នូ (​ម៉ោង​នៅ​កម្ពុជា​) ប្រសិនបើ​ការ​អនុវត្ត​ស្តារ​សម្បទា​របស់​ប្រព្រឹត្ត​ទៅ​បាន​យ៉ាង​រលូន​។​(​ដកស្រង់​ចេញពី 433, GiveMeSport និង CNN)

កីឡាករ Bruno Krenkel

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ