ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង New York ប្រកាស​រើស​​អ្នកមាន​សមត្ថ​ភាព​ដោះស្រាយ​បញ្ហា​កណ្តុរ ​និង​​ទទួល​ប្រាក់ខែ​ជាង​១០​ម៉ឺន​​ដុល្លារ

1 ឆ្នាំ មុន

អាមេរិក ៖ ទីក្រុង New York កំពុង​ផ្សព្វផ្សាយ​រក​មនុស្ស​ដើម្បី​ដោះស្រាយ​បញ្ហា​សត្វ​កណ្តុរ​ដែល​កំពុង​

អាមេរិក ៖ ទីក្រុង New York កំពុង​ផ្សព្វផ្សាយ​រក​មនុស្ស​ដើម្បី​ដោះស្រាយ​បញ្ហា​សត្វ​កណ្តុរ​ដែល​កំពុង​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីក្រុង​។

រដ្ឋបាល​របស់ លោក Eric Adams អភិបាលក្រុង New York ចង់បាន​មនុស្ស​ដែល​មាន​សមត្ថភាព​ដើម្បី​ដឹកនាំ​ទីក្រុង​ប្រយុទ្ធ​នឹង​សត្វ​កកេរ​។

ខណៈ​ដែល​ឈ្មោះ​ការងារ​ផ្លូវការ​គឺ នាយក​កាត់​បន្ថយ​សត្វ​កកេរ តួនាទី​របស់​ការងារ​ត្រូវ​គេ​ដាក់​ឈ្មោះ​ថា ស្តេច​កណ្តុរ (rat czar)​។ ប្រាក់ខែ​សម្រាប់​ការងារ​នោះ​គឺ​ចន្លោះ​ពី ១២០.០០០ ទៅ ១៧០.០០០​ដុល្លារ​។

លិខិត​ផ្សព្វផ្សាយ​របស់​រដ្ឋបាល​ក្រុង​សរសេរ​ថា «បេក្ខជន​ដែល​សាក​សម​ត្រូវ​បាន​លើកទឹកចិត្ត ជាមួយនឹង​ការ​តាំងចិត្ត​មើល​គ្រប់​ដំណោះស្រាយ​ពី​មុំ​ផ្សេង​ៗ រួម​ទាំង​ការ​កែ​លម្អ ប្រសិទ្ធភាព​ប្រតិបត្តិការ ការ​ប្រមូល​ទិន្នន័យ ការ​ច្នៃប្រឌិត​បច្ចេកវិទ្យា ការ​គ្រប់គ្រង​សំរាម និង​កា​រស​ម្លា​.​ប់​មិន​រើសមុខ​លើ​កណ្តុរ»​។

សូម​បញ្ជាក់​ថា ទីក្រុង New York កំពុង​ព្យាយាម​គ្រប់គ្រង​ចំនួន​សត្វ​កណ្តុរ​អស់​ជា​ច្រើន​ជំនាន់​មក​ហើយ ដោយ​មាន​សត្វ​កណ្តុរ​នៅ​ពា​សពេស​កន្លែង​នៅ​ក្នុង​ឧទ្យាន និង​តាម​ដងផ្លូវ​ដែល​បច្ចុប្បន្ន​កំពុង​កើនឡើង​៕ (​យោង​តាម​ប្រភព​៖ Sky News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ