ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង អ៊ី​ម ថៃ ជួប​រឿង​ដ៏​គួរ​ឱ្យ​រន្ធត់​មួយ ពេល​លោក​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣

1 ឆ្នាំ មុន
  • ភ្នំពេញ

អតីត​បេក្ខភាព​កម្មវិធី Beat The Best លោក អ៊ី​ម ថៃ ដែល​បងប្អូន​គ្រប់​គ្នា​តែង​តែ​ហៅ​លោក​ថា ជា​តារា​សម្លេង​បាន ដោយ​តារា​ប្រុស​រូប​នេះ អាច​បកស្រាយ​ចម្រៀង​នៅ​បទ​ដែល​តឹង​ៗ ជា​ពិសេស​តារា​រូប​ស្រស់ លោក អ៊ី​ម ថៃ ក៏​ជា

រាជធានី​ភ្នំពេញ ៖ អតីត​បេក្ខភាព​កម្មវិធី Beat The Best លោក អ៊ី​ម ថៃ ដែល​បងប្អូន​គ្រប់​គ្នា​តែង​តែ​ហៅ​លោក​ថា ជា​តារា​សម្លេង​បាន ដោយ​តារា​ប្រុស​រូប​នេះ អាច​បកស្រាយ​ចម្រៀង​នៅ​បទ​ដែល​តឹង​ៗ ជា​ពិសេស​តារា​រូប​ស្រស់ លោក អ៊ី​ម ថៃ ក៏​ជា​បេក្ខភាព​មួយ​រូប ដែល​ទទួល​បានការ​កោតសរសើរ ក៏​ដូច​ជា​ទទួល​បាន​ប្រជាប្រិយភាព​ពី​គ្រប់​មជ្ឈដ្ឋាន​ផង​ដែរ​។

ប៉ុន្តែ​កាលពី​ពេល​ថ្មី​ៗ​នេះ តារាចម្រៀង​ស្រស់​សង្ហា​រូប​នេះ បាន​ជួប​ឧបទ្ទវហេតុ​មួយ​ដ៏​គួរ​អោយ​រន្ធត់ ប៉ុន្តែ​ហេតុតែ​សំណាងល្អ ដោយ​អាច​និយាយ​បាន​ថា ជួប​គ្រោះ​ហើយ បែរជា​គេច​ផុត​ពី​គ្រោះ​នោះ ដោយសារ​មូលហេតុ​នេះ​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព តារាចម្រៀង​លោក អ៊ី​ម ថៃ បាន​រៀបរាប់​រឿងរ៉ាវ​កើតហេតុ​យ៉ាង​ដូច្នេះ​ថា «​នៅ​ពេល​ដែល​លោក​បាន​ចេញពី​ការ​ប្រគំ​តន្ត្រី ដែល​ស្ថិត​នៅ​ស្រុក​ជុំ​គិរី នៃ​ខេត្តកំពត លោក​បាន​ធ្វើ​ដំណើរ​ជាមួយ​ក្រុមការងារ​របស់​លោក ដោយ​រថយន្ត​ម៉ាក​ព្រុស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AL-1217 ដោយ​ចេញ​ខេត្តកំពត និង​បន្តដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤១ ដើម្បី​មក​ភ្នំពេញ​។ លុះ​មក​ដល់​ផ្លូវជាតិ​លេខ​៣ នៃ​ចំណុច​កើតហេតុ ដែល​ស្ថិត​ម្តុំ​អង្គតាសោម ដោយ​រថយន្ត​របស់​លោក​បាន​កំពុង​តែ​បើកបរ​នៅ​លើ​ផ្លូវ ស្រាប់តែ​មាន​ជនខិលខូច​លប​លួច​យក​ដុំ​ថ្ម​គប់​កញ្ចក់​ឡាន​របស់​លោក តែ​ជា​សំណាង​ដោយ​មិន​ត្រូវ​ចំ​កញ្ចក់​នោះ​ទេ គឺ​ត្រូវ​ចំ​ដំបូល​ឡាន​ផ្នែក​ខាងស្តាំ ដោយ​ធ្វើ​អោយ​ដំបូង​នោះ​បាន​ធ្លុះធ្លាយ​យ៉ាងដំណំ​ផង​ដែរ​»​។

ភាព តារាចម្រៀង​លោក អ៊ី​ម ថៃ បាន​បន្ត​ថា «​ភា្ល​ម​ៗ​នោះ នៅ​វេលា​ម៉ោង ១០ និង ៣០​នាទី​យប់ លោក​និង​ក្រុម​ការ​៤​នាក់​ទៀត​ពុំ​បាន​ឈប់​រថយន្ត​នោះ​ទេ ដោយ​មូលហេតុ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ នៃ​អង្គតាសោម​នោះ​គឺ​ស្ងាត់​តែ​ម្តង ដូច្នេះ​តារាចម្រៀង​លោក អ៊ី​ម ថៃ បាន​ដាក់​សង្ស័យ​ថា ប្រសិនបើ​រថយន្ត​មាន​បញ្ហា​បែក​កង់ ឬ​បញ្ហា​អ្វី​ផ្សេង​នោះ រថយន្ត​នឹង​លោត​ជា​ឆេ​ក ឬ​សញ្ញា​សម្គាល់​ហើយ ប៉ុន្តែ​នៅ​ដូច​ជា​មិន​មាន​អ្វី​គួរ​កត់សម្គាល់​នោះ ដូចនេះ​លោក​ក៏​បាន​ដាក់​ការ​សង្ស័យ​ថា អាច​ករណី​ប្លន់​យក​ឡាន ឬ​ជា​របស់​មាន​តម្លៃ​ផ្សេង​»​។

លោក អ៊ី​ម ថៃ បាន​បន្ត​ទៀត​ថា «​នៅ​ក្រោយ​ពេល​លោក​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​ម៉ាក​ព្រុស ពណ៌​ស ដោយ​ធ្វើ​ដំណើរ​ទៅ​ភ្នំពេញ​ដូច​លោក​ដែរ បាន​ជួបនឹង​ករណី​គប់​ដុំ​ថ្ម​ដូច​គ្នា ដោយ​រថយន្ត​របស់​បុរស​នោះ ត្រូវ​បាន​ជនខិលខូច​លប​លួច​គប់​ដុំ​ថ្ម ត្រូវ​ចំ​ធុង​ទឹក​នៃ​រថយន្ត ដោយ​រថយន្ត​ទទួល​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ និង​មិន​បង្ក​ជា​បញ្ហា​អ្វី​អោយ​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ឡើយ​»​។

លោក អ៊ី​ម ថៃ បាន​បន្ត​ថា «​នៅ​ពេល​លោក​ធ្វើ​ដំណើរ​នោះ លោក​បាន​បើកបរ​ក្នុង​ល្បឿន ៨០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​ស្មារតី​ប្រុង​ប្រយ័ត្ន​ជាទី​បំផុត ព្រោះ​នៅ​ពេល​មាន​ដុំ​ថ្ម​បាន​សំដៅ​មក​ចំ​រថយន្ត​របស់​លោក​នោះ ក្រុមការងារ​របស់​លោក​ពិតជា​ភ្ញាក់ផ្អើល និង​មានការ​តក់ស្លុត​ជា​ខ្លាំង​ជាមួយ​ករណី​មួយ​នេះ សម្រាប់​លោក​ផ្ទាល់ លោក​មានការ​ព្រួយបារម្ភ​ខ្លះ​ៗ​ដែរ ប៉ុន្តែ​ដោយ​ស្មារតី​របស់​លោក​រឹង​មាំ ដូច្នេះ​លោក​ក៏​បាន​បន្តដំណើរ​មក​ដល់​ភ្នំពេញ​ដោយ​សុវត្ថិភាព​នៅ​ម៉ោង ១១ និង​៣០​នាទី​យប់​»​។

លោក អ៊ី​ម ថៃ បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា «​លោក​ធ្លាប់​លឺ​គេ​ថា ផ្លូវជាតិ​លេខ​៣​នេះ មាន​ករណី​គប់​កញ្ចក់​រថយន្ត​ញឹកញាប់​ណាស់ នៅ​ពេល​នេះ​លោក​បាន​ជួប​ផ្ទាល់​ហើយ ហើយ​លោក​ក៏​មានការ​សោកស្តាយ​ជា​ខ្លាំង​ចំពោះ​ករណី​ខាងលើ​»​។

ជា​ចុង​ក្រោយ តាម​ចម្រៀង​លោក អ៊ី​ម ថៃ សុំ​សំណូមពរ​ទៅ​កាន់​អាជ្ញាធរ​ដែល​ស្ថិត​ផ្លូវជាតិ​លេខ​៣ អោយ​ជួយ​រក្សា​សុវត្ថិភាព ក៏​ដូច​ជា​ភាព​ស្ងាប់​សុខ​សម្រាប់​ប្រជាជន​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ