ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លែកម៉្លេះ! គេលង់ស្នេហ៍ប្រុសស្អាត តែស្ត្រីម្នាក់​នេះ​​លង់​ស្នេហ៍​​…

6 ឆ្នាំ មុន

«The Mirror» របស់​អង់គ្លេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​ Carol Santa Fe អាយុ​៤៥​ឆ្នាំ បាន​រៀប​ការ​ជាមួយ​ស្ថានីយ​រថភ្លើង​«Santa Fe» រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក និង​និយាយ​ថា​

«The Mirror» របស់​អង់គ្លេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​ Carol Santa Fe អាយុ​៤៥​ឆ្នាំ បាន​រៀប​ការ​ជាមួយ​ស្ថានីយ​រថភ្លើង​«Santa Fe» រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក និង​និយាយ​ថា​ ចង់​រួមរ័ក​ជាមួយ​ស្ថានីយ​រថភ្លើង ។

នាង ​Carol Santa Fe លង់​ស្នេហ៍​នឹង​ស្ថានីយ​រថភ្លើង​អស់​រយៈពេល​៣៦​ឆ្នាំ​មក​ហើយ តាំងពី​អាយុ​៩​ឆ្នាំ ។ បច្ចុប្បន្ន​នាង​រស់នៅ​ក្រុង​សាន​ឌី​យេ​ហ្គោ ហើយ​បាន​ជិះ​រថយន្ដ​រយៈពេល​៤៥​នាទី​ទៅ​ស្ថានីយ​រថភ្លើង​ជា​រៀងរាល់ថ្ងៃ​ ដើម្បី​បាន​នែបនិត្យ​នឹង​ទីតាំង​នោះ​ដែល​នាង​ហៅ​ថា​«Daidra» ។

ទោះបីជា​រៀប​ការ​ជា​មួ​​យ​ស្ថានីយ​រថភ្លើង​នៅ​ឆ្នាំ​២០១៥ មិន​ស្របច្បាប់​ក៏​ដោយ ប៉ុន្ដែ​ Carol និយាយ​ថា ជា​ថ្ងៃ​មាន​សេចក្ដីសុខ​បំផុត​នៅ​ក្នុង​ជីវិត និង​ទើបតែ​ធ្វើ​ពិធី​គម្រប់​ខួបអាពាហ៍ពិពាហ៍​កាលពី​អំឡុង​ថ្ងៃ​បុណ្យ​គ្រី​ស្មាស​ឆ្នាំ​មុន ។

នាង ​Carol និយាយ​ថា «​ខ្ញុំ​លង់​ស្នេហ៍​លើ​សម្ភារ ហើយ​មិនដឹង​ថា ​មាន​ជំងឺ​នេះ​ទេ លុះដល់​អាយុ​៤០​ឆ្នាំ ទើប​ដឹង​ក៏​សម្រេចចិត្ដ​រៀប​ការ​ជាមួយ​ស្ថានីយ​រថភ្លើង​ដោយ​ដាក់​ឈ្មោះ​ថា​ Daidra ។ ខ្ញុំ​ចង់​​រួមរ័ក​ជាមួយ​ស្ថានីយ​រថភ្លើង ដោយនៅ​ពេល​ឮ​សំឡេង​រថភ្លើង​បង្កើន​ល្បឿន​កើត​អារម្មណ៍​ផ្លូវភេទ​តែ​ម្ដង ។

ស្ថានីយ​រថភ្លើង គឺជា​គូស្នេហ៍​ពិត ទោះបីជា​កាលពីមុន​ធ្លាប់​បាន​រួមរ័ក​ជាមួយ​មនុស្ស​ក៏​ដោយ ប៉ុន្ដែ​មិន​បាន​បំពេញ​ចំណង់​ចំណូលចិត្ដ​ខ្ញុំ​ទេ ។ នៅ​ពេល​លង់​ស្នេហ៍​ជា​មួ​យ​Daidra នាង​ខ្ញុំ​មាន​អារម្មណ៍​ថា​ ​មិន​ចង់​បែក​ពី​ខ្លួន​ឡើយ ។

នាង​ខ្ញុំ​មិន​ចង់ឱ្យ​ក្រុម​សន្ដិសុខ ឬ​មនុស្ស​បានដឹង​ពី​រឿងរ៉ាវ​នេះ​ទេ ព្រោះ​ខ្លាច​គេ​ហាមឃាត់​មិន​ឱ្យ​ជួប ​Daidra ទៅ​ថ្ងៃ​អនាគត​» ៕