ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិទ្យុ BBC លេខ​៥ ស្រាប់តែ​អាក់ខាន​ដោយសារ​ប្រកាស​អាសន្ន

6 ឆ្នាំ មុន

អង់គ្លេស​៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា ការ​ផ្សាយ​ផ្ទាល់​របស់​វិទ្យុ BBC លេខ​៥ បាន​អាក់ខាន ក្រោយ​ពេល​មានការ​ប្រកាស​អាសន្ន​ក្នុង​អាគារ​ថា​មាន​អគ្គិភ័យ ។

អង់គ្លេស​៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា ការ​ផ្សាយ​ផ្ទាល់​របស់​វិទ្យុ BBC លេខ​៥ បាន​អាក់ខាន ក្រោយ​ពេល​មានការ​ប្រកាស​អាសន្ន​ក្នុង​អាគារ​ថា​មាន​អគ្គិភ័យ ។

ស្ទូ​ឌី​យោ​ផ្សាយ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ទីក្រុង Salford  នៃ Manchester​។ អ្នក​និយាយ​ព័ត៌មាន និង​បុគ្គលិក​ទាំងអស់​ត្រូវ​បាន​បញ្ជា​ឲ្យ​ចេញពី​អគារ បន្ទាប់​ពី​លឺ​សូរ​សម្លេង​កណ្តឹង​ប្រកាស​អាសន្ន។

ដោយសារ​តែ​បុគ្គលិក​ចាក​ចេញពី​កន្លែង​ផ្សាយ គេ​ក៏​បានលឺ​ការ​ថ្លែងសេចក្តី​សុំ​អភ័យទោស​ចំពោះ​ការ​ខកខាន​នៃ​ការ​ផ្សាយ​កម្មវិធី​រំ​ពឹ​ក​ទុក​។ គេ​បានលឺ​ថា​៖ «​អ្នក​កំពុង​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​ពី​វិទ្យុ BBC លេខ​៥​។ ពួក​យើងខ្ញុំ​សុំ​អភ័យទោស​ចំពោះ​ការ​ដែល​ពួក​យើង​មិន​អាច​ផ្សាយ​កម្មវិធី ដែល​បាន​គ្រោងទុក​នៅ​ពេល​នេះ​។ ពួក​យើងខ្ញុំ​នឹង​ត្រឡប់​មក​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ តាមតែ​អាច​ទៅ​រួច»។

បន្តិច​ក្រោយមក​អ្នក​និយាយ​ព័ត៌មាន លោក Sarah Brett និង លោក Nihal Arthanayake បាន​និយាយ​តាម​រលកធាតុអាកាស​មក​ថា វា​ជា​ការ​ប្រកាស​អាសន្ន​មិន​ត្រឹមត្រូវ​។ តាម​ពិត​មិនមែន​រឿង​អ្វី​ឡើយ ដោយសារ​តែ​កណ្តឹង​នោះ​សុខ​ៗ​រោទ៍​ខ្លួន​វា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នា​ពេល​ថ្មី​ៗ​នេះ ចក្រភព​អង់គ្លេស​បាន​រង​ការ​វាយប្រហារ​ពី​សំណាក់​ភេរវជន​នៅ Manchester Arena ដែល​ធ្វើ​ឲ្យ​ស្លាប់​និង​របួស​ជា​ច្រើន​នាក់​៕