ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​អាយុ​១​ឆ្នាំ​ម្នាក់​ត្រូវ​សត្វ​ក្រពើ​​វា.យប្រហារ​យ៉ាងរន្ធ.ត់​ ពេល​កំពុងជិះទូកជាមួយ​ឪពុក​

1 ឆ្នាំ មុន

​​ម៉ាឡេស៊ី ៖ កុមារ​អាយុ ១​ឆ្នាំ​ម្នាក់​បាន​ស្លា​.​ប់​ក្នុង​ការ​វា​.​យ​ប្រហារ​របស់​ក្រពើ ខណៈ​ឪពុក​គាត់​រង​របួស

​​ម៉ាឡេស៊ី ៖ កុមារ​អាយុ ១​ឆ្នាំ​ម្នាក់​បាន​ស្លា​.​ប់​ក្នុង​ការ​វា​.​យ​ប្រហារ​របស់​ក្រពើ ខណៈ​ឪពុក​គាត់​រង​របួសធ្ងន់ បន្ទាប់​ពី​ព្យាយាម​ជួយ​សង្គ្រោះ​កូន​ចេញពី​ចង្កូម​របស់​ក្រពើ​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​។

ហេតុការណ៍​ដ៏​រន្ធ.ត់​នេះ​កើតឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​មុន នៅ​ឆ្នេរ​នៃ​ស្រុក Lahad Datu ក្នុង​រដ្ឋ Sabah​។ កុមា​រា​នោះ​កំពុង​ស្ថិត​នៅ​លើ​ទូក​ជាមួយ​ឪពុក​របស់​ខ្លួន​ឈ្មោះ Moharat វ័យ ៤៥​ឆ្នាំ​ដើម្បី​ស្ទូចត្រី នៅ​ពេល​ការ​វា​.​យ​ប្រហារ​កើតឡើង​។

លោក Moharet ព្យាយាម​ប្រយុទ្ធ​ជាមួយនឹង​ក្រពើ​ដើម្បី​សង្គ្រោះ​កូន​គាត់​ចេញ និង​បាន​រង​របួស​យ៉ាង​ធ្ងន់​ដោយសារ​ចង្កូម​របស់​សត្វ​ល្មូ​ន​នេះ រួម​មាន​របួស​ធំ​នៅ​លើ​ក្បាល​របស់​គាត់​។

លោក​មិន​អាច​ជួយ​សង្គ្រោះ​កូនប្រុស​បាន ហើយ​កូន​របស់​គាត់​ត្រូវ​បាន​ក្រពើ​ខាំ​អូស​ទៅ​ក្រោម​ទឹក​។ លោក​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ជួយ​សង្គ្រោះ​។

ប៉ូ​លី​ស​ជើង​ទឹក និង​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​មូលដ្ឋាន​កំពុង​ប្រឹងប្រែង​ដើម្បី​ស្វែងរក​សាកស​.​ព​របស់​កុមារ​នោះ ដោយ​ធ្វើការ​រុករក​ក្នុង​ទឹក​ចំងាយ ២​គីឡូម៉ែត្រ​ពី​កន្លែង​កើតហេតុ​។

ប្រតិបត្តិការ​ស្វែងរក​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ ប៉ុន្តែ​មិន​មាន​លទ្ធផល​អ្វី​នោះ​ទេ​។

មន្ត្រី​ម៉ា​ឡេ​ស៊ី​បាន​ព្រមាន​អ្នក​ភូមិ​ដែល​រស់នៅ​ក្បែរ​តំបន់​ទឹក ខណៈ​ដែល​ក្រពើ​អាច​ផ្លាស់​ទី​បាន​ដោយ​សេរី​។

សូម​បញ្ជាក់​ថា ក្រពើ​តែង​វា​.​យ​ប្រហារ​លើ​ប្រជាជន​នៅ​ក្នុង​តំបន់​ណា​ដែល​ពួក​វា​រស់នៅ​។

ជា​រៀង​រាល់​ឆ្នាំ មនុស្ស ១.០០០​នាក់​ត្រូវ​បាន​ស​ម្លា​.​ប់​ដោយ​ក្រពើ​។ នេះ​បើ​យោង​តាម​ស្ថាប័ន AZ Animals និង CrocBITE​។

កាលពី ២​ឆ្នាំ​មុន កុមារ​ម្នាក់​ត្រូវ​បាន​ក្រពើ​ស​ម្លា​.​ប់ ខណៈ​ពេល​ហែល​ទឹក​លេង​នៅ​ក្នុង​ទន្លេ​នៅ​ក្នុង​ក្រុង Lahad Datu ជាមួយ​មិត្តភក្តិ​៕ (​យោង​តាម​ប្រភព​៖ CNA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ